វឿន វាសនា ទទួលបាន​តម្លៃ​ខ្លួន​ជាង ២​ម៉ឺន​ដុល្លារ ខណៈ​មន្ដ្រី​សហព័ន្ធ​អំពាវនាវ​ឲ្យ​កីឡាករ​ផ្សេងៗ​ខំប្រឹង​

2023/02/24 10:32:27 am        136

​​បាល់ទះ​៖ កីឡាករ​បាល់ទះ​ជម្រើសជាតិ​កម្ពុជា វឿន វាសនា បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​វៀតណាម​ហើយ ដើម្បី​ចូលរួម​ជាថ្មី​ជាមួយ​ក្លិប​ Lavie Long An ​ក្នុងតម្លៃ​ខ្លួន​ប្រមាណ​ជាង ២​ម៉ឺន​ដុល្លារ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​កីឡាករ​ផ្សេងៗ ត្រូវខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ទទួលបាន​ឱកាស​មាស​ដូច វាសនា នា​ថ្ងៃ​អនាគត។​

​វឿន វាសនា បាន​ចាក​ចេញពី​មាតុភូមិកាលពី​ម្សិលមិញ ក្រោយ​រួមចំណែក​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជាយកឈ្នះ​ក្រុម​ជម្រើសជាតិ​ U19 ​បារាំងដោយ​លទ្ធផល ៣-១​សិតក្នុងជំនួប​មិត្តភាព​អន្ដរជាតិលើក​ទី​២ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែកុម្ភៈ​កន្លងទៅនៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។ នេះ​ជា​លើក​ទី​២ ហើយដែល​កីឡាករ​វ័យ ២៣​រូបនេះបាន​លេង​ឲ្យ​ក្លិប​ Lavie Long An ​បន្ទាប់ពី​រូបគេលេង​ឲ្យ​លើកដំបូងកាលពី​កំឡុង​ខែ​មី​ថុ​នា ឆ្នាំ​២០២២។​ ​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ បាន​បញ្ជាក់ថា កាលពី​ឆ្នាំ​កន្លងទៅ វាសនា បាន​លេង​ឲ្យ​ក្លិប​លី​គ​កំពូល​បាល់ទះ​វៀតណាម​នេះក្នុងតម្លៃ​ខ្លួន​ជាង ១​ម៉ឺន​ដុល្លារសម្រាប់​រយៈពេល ២​សប្ដាហ៍ តែ​ទៅ​លើក​នេះគឺ​ទទួលបាន​តម្លៃ​ខ្លួន​ទ្វេ។

លោក​បានចាត់ទុក​នេះ​គឺជា​ការបើកផ្លូវ​មួយ សម្រាប់​កីឡាករ​ផ្សេងៗ​ទៀតដែល​ត្រូវខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ និង​ត្រូវ​លេង​តាម​ក្បួនខ្នាត​ត្រឹមត្រូវ ដើម្បី​ទទួលបាន​ឱកាស​ទៅលេង​នៅក្រៅ​ស្រុក និង​ទទួលបាន​តម្លៃ​ខ្លួន​ខ្ពស់​ដូចគ្នា។​ ​សូមបញ្ជាក់ថា កិច្ចសន្យា​ជាមួយ​ក្លិប​ Lavie Long An ​លើក​នេះគឺ វឿន វាសនា មាន​ភារកិច្ច​ជួយ​ក្លិប​ចំនួន ៦​ប្រកួតក្នុងនោះ ៣​ប្រកួត​ត្រូវ​លេង​កំឡុង​ខែកុម្ភៈ និង​ខែមីនា ហើយ ៣​ប្រកួត​ទៀត វាសនា ត្រូវ​លេង​ឲ្យ​ក្លិប​បាល់ទះ​វៀតណាម​នេះនា​ខែធ្នូ ឆ្នាំ​២០២៣ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

AFC Challenge League៖ គ្រូព្រះខ័នរាជ ចង់រក្សាជ័យជម្នះក្រៅដី ខណៈគ្រូ Madura រំពឹងវាយបកតាមស្មើ
2025/04/11 03:37:39 pm        1
កីឡាករកម្ពុជា ក៏ដូចជាកីឡាករប្រទេសអាស៊ានផ្សេងទៀតនឹងប្រកួតមិត្តភាពជាមួយ Man Utd
2025/04/10 04:37:19 pm        1
នាយកដ្ឋានកីឡា ផ្ដល់សម្ភារ ១៧មុខ ដល់សាលាគំរូចំនួន ៣០ នៅខេត្តកំពត កែប និងព្រះសីហនុ
2025/04/10 02:10:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពិធីសមាធិនៅប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥!

2025/04/15 10:02:33 pm
​ពិធីសមាធិនៅប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥!
2025/04/15 10:01:08 pm
​វ៉កស្ទ្រីតបានកំពុងទាក់ទាញភ្ញៀវទេសចរ មកដើរកម្សាន្តយ៉ាងច្រើនកុះករក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ
2025/04/15 08:09:04 pm
​ស្នាដៃតម្បាញ សម្ភារប្រើប្រាស់ និងម្ហូបអាហារខ្មែរជាច្រើនបានដាក់បង្ហាញក្នុងពិព័រណ៍អង្គរសង្ក្រាន្ត
2025/04/15 07:06:29 pm
​ក្រុមគ្រូពេទ្យ និងស្តង់សុខភាពប្រចាំការ ត្រៀមសង្រ្គោះ ភ្ញៀវជាតិ និងអន្តរជាតិ ចូលមកកម្សាន្តនៅសង្រ្កាន្តវត្តភ្នំ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
2025/04/15 07:01:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/15 02:53:28 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/06 11:39:47 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/13 05:07:34 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/15 08:28:47 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/07 01:41:58 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am