សម្តេចតេជោ៖ ពិភពលោកកំពុងរងវិបត្តិថាមពលធ្វើឱ្យតម្លៃប្រេងឥន្ធនៈប្រែប្រួលជាប់ជានិច្ច

2023/02/24 05:53:15 pm        265

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុ បច្ចុប្បន្ននេះ សភាពការណ៍ពិភពលោកកំពុងរងផលប៉ះពាល់ដោយសារ ការដណ្ដើមភូមិសាស្រ្ដនយោបាយ សង្គ្រាមនៅអ៊ុយក្រែន បញ្ហាទណ្ឌកម្ម បាននាំទៅដល់វិបត្តិថាមពល និងវិបត្តិស្បៀងជាពិសេស វិបត្តិថាមពល ប្រេងឥន្ធនៈនេះឯង។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍បែបបញ្ជាក់បែប​នេះក្នុងពេលធ្វើជាអធិបតី ពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៧ ពាន់នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ បានមានប្រសាសន៍ថា វិបត្តិថាមពលនេះបានធ្វើឱ្យប្រទេសនានា កើនឡើងនូវអតិផរណា។សម្រាប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បើនិយាយពីតម្លៃប្រេងឥន្ធនៈ មានការ​ថមថយតម្លៃបន្ដិចបើធៀបទៅនឹងប៉ុន្មានថ្ងៃមុនដែលមានតម្លៃជាង ៨៥ ដុល្លារ ក្នុង ១ ប៉ារ៉ែល ខណៈដែលតម្លៃនៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះតម្លៃប្រេងនៅត្រឹម ៨២,៨៩ ក្នុង១ប៉ារ៉ែល។

សម្ដេចតេជោ បញ្ជាក់ថា ដូច្នេះតម្លៃប្រេងឥន្ធនៈ មានការឡើងចុះៗនៅក្នុងដំណាក់កាល​បច្ចុប្បន្ននេះ។ សម្ដេចបន្តថា តម្លៃប្រេងឥន្ធនៈបើឋិតនៅចន្លោះ ៥០ ដល់ ៧០ ដុល្លារ ក្នុង ១ ប៉ារ៉ែល គឺអាចចាត់ទុកថាតម្លៃល្អសម្រាប់អ្នកប្រើប្រាស់ផង និងសម្រាប់អ្នកផលិតផង។ ប៉ុន្ដែបើអ្នកផលិតជួបការលំបាក ពួកគេកាត់បន្ថយការផលិតនោះតម្លៃប្រេងឥន្ធនៈក៏កើនឡើងដែរ។ ប៉ុន្ដែតម្លៃប្រេងឥន្ធនៈ បច្ចុប្បន្ននេះមានតម្លៃលើសពី ៨០ ដុល្លារ ក្នុង១ប៉ារ៉ែល។

សម្ដេចតេជោ បញ្ជាក់ថា អត្រាប្ដូរប្រាក់នៅក្នុងប្រទេសកម្ពុជាមានស្ថេរភាពល្អ អតិផរណា នៅគ្រប់គ្រងបាន ប៉ុន្ដែរាជរដ្ឋាភិបាលចង់ឱ្យអតិផរណា នៅទាបជាងនេះថែមទៀត។ ប៉ុន្ដែបច្ចុប្បន្ន មិនអាចចុះទាបជាងនេះបានដោយសារមូលហេតុបញ្ហាពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់នេះតែម្ដង។

សម្ដេចបញ្ជាក់ថា មូលហេតុសំខាន់ជាងគេគឺពាក់ព័ន្ធទៅនឹងតម្លៃប្រេងនេះឯង នៅពេលតម្លៃប្រេង​ឥន្ធនៈកើនឡើង គឺទាក់ទងទាំងអស់។ សម្ដេចមានប្រសសន៍ថា សម័យនេះមិនមែនជាសម័យ​ដឹកទំនិញតាម រទេះគោ រទេះក្របី ឬរទេះសេះទៀតទេ គឺសម័យដឹកទំនិញចូលទីផ្សារ​តាមយានយន្ត​ដោយប្រើប្រាស់ប្រេងឥន្ធនៈ។ដូច្នេះតម្លៃនៃការដឹកជញ្ជូន​បាននាំឱ្យមានការឡើងថ្លៃ​នៃទំនិញ​ដែលលក់នៅតាមទីផ្សារ។ ដូច្នេះផលប៉ះពាល់សេដ្ឋកិច្ចកម្ពុជា គឺផ្សារភ្ជាប់ជាមួយសេដ្ឋកិច្ចតំបន់ និងពិភពលោក៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm