ក្នុងមួយឆ្នាំៗពលករកម្ពុជានៅក្រៅប្រទេសបានផ្ញើប្រាក់មកផ្ទះ ចំនួន ២,៧ប៊ីលានដុល្លារ

2023/02/24 01:19:04 pm        121

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ន បានផ្តល់ឱកាសការងារជូនពលករកម្ពុជាដែលកំពុង​ស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសសរុប មានចំនួន ១,៣លាននាក់ ហើយជាមធ្យម ពលករទាំង​នោះបានបញ្ជូនប្រាក់​បញ្ញើ​មកក្នុងប្រទេសវិញក្នុងមួយឆ្នាំៗ​សរុបប្រមាណ ២,៧ប៊ីលានដុល្លារអាម៉េរិក។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ​បានរៀបរាប់ថា ពលករកម្ពុជា​ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសប្រមាណ ១ ,៣លាននាក់នេះ ក្នុងនោះ ប្រទេសថៃ មានចំនួន ១,២លាននាក់, កូរ៉េ ជិត ៥ម៉ឺន, ជប៉ុន ជាង ១ម៉ឺន ៦ពាន់នាក់, ម៉ាឡេស៊ី ជាង ២ម៉ឺន ២ពាន់នាក់, សិង្ហបុរី ៨៥១នាក់, តំបន់រដ្ឋបាលពិសេសហុងកុង ២១៥នាក់ និងអារ៉ាប់ប៊ីសាអូឌីត ១១នាក់។

ឯកឧត្តមរដ្ឋមន្រ្តី ចាត់ទុកថា នេះជាការរួមចំណែកមួយរបស់បងប្អូនពលករនៅប្រទេស ពិតមែនតែពួកគាត់ទៅធ្វើការដើម្បីរកប្រាក់ចំណូលផ្ទាល់ខ្លួន ​ហើយផ្គត់ផ្គង់ក្នុងគ្រួសារ ប៉ុន្តែបានរួមចំណែកនៅក្នុងការបន្ថែមធនធានមកឲ្យប្រទេស ​តាមរយៈការផ្ញើរមកឲ្យគ្រួសារ។ ឯកឧត្តម បន្ថែមថា ក្រសួងបានបន្តជំរុញការអនុវត្តគោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារ សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ​និងបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងការការពារ និងការ​លើកកម្ពស់សិទ្ធិ និងផលប្រយោជន៍បងប្អូនពលករទាំងការទទួលបានកិច្ចគាំពារ​សង្គមក្នុង​ពេលបម្រើការងារ និងពេលត្រឡប់មកស្រុកកំណើតវិញ។

ពាក់ព័ន្ធការរស់នៅ និងបំពេញការងាររបស់ពលករកម្ពុជា នៅក្រៅប្រទេសនេះ រដ្ឋាភិបាលកម្ពុជា បានកំពុងបន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូ រួមមាន​ ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីផ្តល់ឱកាសការងារជូនពលករ ក៏ដូចជាការការពារសិទ្ធិ និងផលប្រយោជន៍ពលករដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ បង្កលក្ខណៈសម្បត្តិឱ្យ​ពលករ ​ឲ្យទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន ​និងពេលដែលវិលត្រឡប់មកវិញ។ បន្ថែមពីនេះទៀត រដ្ឋាភិបាលកម្ពុជា បាននឹងកំពុងសហការជាមួយបណ្តាប្រទេសអាស៊ានក្នុង​ការ​អនុវត្តរបបសោធន ដោយពលករអាចផ្ទេរសមាជិកភាព អតីតភាពការងារ និងការបង់ភាគទាន​បេឡាសន្តិសុខសង្គមពីប្រទេសមួយទៅប្រទេសមួយ បន្ទាប់ពីចប់កិច្ចសន្យាការងារដើម្បីធ្វើជា​មូលដ្ឋានក្នុងការគិតប្រាក់សោធននិវត្តន៍ផងដែរ​៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

នាវាកងទ័ព​ជើងទឹកចិន ពីរគ្រឿង ចូលចតធ្វើទស្សនកិច្ច ពង្រឹងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា
2024/05/19 12:55:25 pm        1
មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ
2024/05/19 11:08:35 am        1
ទូតជប៉ុន៖កត្តាដែលជប៉ុនបង្កើនវិនិយោគបន្ថែមនៅកម្ពុជាគឺដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ
2024/05/19 10:17:50 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាវាកងទ័ព​ជើងទឹកចិន ពីរគ្រឿង ចូលចតធ្វើទស្សនកិច្ច ពង្រឹងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា

2024/05/19 12:55:25 pm
​មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ
2024/05/19 11:08:35 am
​ទូតជប៉ុន៖កត្តាដែលជប៉ុនបង្កើនវិនិយោគបន្ថែមនៅកម្ពុជាគឺដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ
2024/05/19 10:17:50 am
​ឯកឧត្តម គង់ សោភ័ណ្ឌ ប្រាប់អង្គបោះឆ្នោតទាំងអស់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្តឲ្យបានគ្រប់ៗគ្នា
2024/05/19 08:29:31 am
​អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ ៣០០គ្រួសារ នៅសង្កាត់រកាក្នុង និងសង្កាត់បារាយណ៍ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ
2024/05/18 07:42:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/18 11:12:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/17 06:08:59 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am