របប​សឹក​យោធា​មី​យ៉ាន់​ម៉ា​ពិចារណា​ការ​ទទួល​យក​ប្រេសិត​ពិសេស​របស់​អាស៊ាន​

2021/04/27 09:28:57 pm        509

​មី​យ៉ាន់​ម៉ា​៖ មេបញ្ជាការ​កងទ័ព​ស​ហ​ភាព​មី​យ៉ាន់​ម៉ា លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​លាំង បាន​និយាយ​ថា លោក​នឹង​ពិចារណា​លើ​ការ​ទទួល​យក​ប្រេសិត​ពិសេស​ ដែល​ក្រុម​មេដឹកនាំ​អា​ស៊ានផ្អាក​បញ្ជូន​ឲ្យ​មក​ជួយ​សម្របសម្រួល​ កា​រ​ជជែក​ដោះស្រាយ​នៅ​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​នឹង​វិបត្តិ​នយោបាយ បន្ទាប់ពី​រដ្ឋប្រហារ​កា​ល​ពី​ថ្ងៃទី០១ ខែ​កុម្ភៈ​កន្លងទៅ។​

​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា លោក ​អ៊ុង​លាំង បាន​និយាយ​ប្រាប់​ជំនួប​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​ថា លោក​នឹង​ពិចារណា​លើ​ការ​ទទួល​យក​ប្រេសិត​ពិសេស បើសិនជា​ការ​ធ្វើ​បែបនេះ​អាច​ជួយ​នាំ​ស្ថិរ​ភាព​មកកាន់​សហភាព​មី​យ៉ាន់​ម៉ា​វិញ​បាន​។ លោក​បាន​និយាយ​ថា សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​របស់​លោក​គឺជា​អាទិភាព​កំពូល។​ គួរ​ឲ្យ​ដឹង​ថា ការ​បញ្ជូន​ប្រេសិត​ពិសេស​គឺ​ស្ថិតនៅ​ក្នុង​ចំណោម ៥​ចំណុច​ដាក់​ជូន​សហភាព​មី​យ៉ាន់​ម៉ា ដែល​ក្រុម​មេដឹកនាំ​អាស៊ាន​បាន​ព្រមព្រៀងគ្នាកាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី ដោយ​មាន​វត្តមាន​រប​ស់​លោក​ មីន អ៊ុង​លាំង ផង​ដែរ។ ចំណុច​ផ្សេងទៀត រួម​ទាំង​ការបញ្ឈប់​បន្ទាន់​ការ​ប្រើ​អំពើ​ហិង្សា​នៅ​សហភាព​មី​យ៉ាន់​ម៉ា​ផង​ដែរ​។​ ទូរទស្សន៍​រដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា លោក មីន អ៊ុង​លាំង បាន​និយាយ​ប្រាប់​សមាជិក​ក្រុមប្រឹក្សា ពាក់ព័ន្ធ​នឹង​មតិរួម​ឈាន​ដល់​នៅ​ជំនួប​កំពូល​ក្រុម​មេដឹកនាំ​អាស៊ាន។​

​លោក​បាន​និយាយ​ថា លោក​នឹង​ពិចារណា​លើ​សំណើ​ពាក់ព័ន្ធ​នឹង​ប្រេសិត​ពិសេស ប៉ុន្តែ​លោក​មិន​បាន​និយាយ​អ្វី​ផ្សេង​ពី​ការ​ព្រមព្រៀងគ្នា​នោះ​ទេ។​ សូម​បញ្ជាក់​ថា បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​នៅ​តែ​បន្ត​កាលពី​ថ្ងៃ​ចន្ទ​នៅ​​មី​យ៉ាន់​ម៉ា ក្នុង​នោះ​គ្រោះថ្នាក់​បាន​កើត​មានក្រោយ​ការ​បង្ក្រាប​ពី​យោធា​មក​លើ​ក្រុម​បាតុករ​។ ពលរដ្ឋ​បាន​ចាត់​ទុក​កិច្ច​ខិតខំ​ស្វែងរក​កិច្ចពិភាក្សា​ជាមួយ​អាស៊ាន​ថា ​ជា​ការ​ប៉ុនប៉ង​ដោយ​យោធា​ក្នុង​ការ​ស៊ីពេល​តែប៉ុណ្ណោះ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm