
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញមន្ត្រីឱ្យប្រឹងប្រែងរៀនសូត្រ ពិសេសចំណេះដឹងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដោយសម្ដេចតេជោ បានគូសបញ្ជាក់ថា ការមិនព្រមរៀន និងមិនព្រមស្វែងយល់ពីបច្ចេកវិទ្យា នឹងក្លាយទៅជាឧបសគ្គសម្រាប់ការងារ រាំងស្ទះរបៀបធ្វើការងារ ឬក៏ឆ្លើយតប មិនលឿន។
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូននិស្សិត សាកល វិទ្យាល័យ ភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ នេះ បានថ្លែងថា សភាពការណ៍វិវដ្តលឿនណាស់ ការ នៅទ្រឹងណាមួយ វាស្មើនឹងមានចរិតដើរថយក្រោយ ដែលចំណុចនេះ គឺជាការរំឭកទៅកាន់មន្ត្រី រាជរដ្ឋាភិបាលទាំងអស់ ឱ្យខិតខំរៀនសូត្របន្ថែម ដោយកាត់ចោលនូវភាពខ្មាសអៀន ក្នុងការសាកសួរទៅមន្ត្រីថ្នាក់ក្រោម នៅពេលដែលខ្លួនមិនចេះ ជាពិសេសជំនាញបច្ចេកវិទ្យា ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម័យនេះហើយ មិនចាំបាច់ស្ពាយសៀវភៅទៅជា មួយទេ ប្រើតែទូរស័ព្ទដៃ និង Ipad គឺគ្រប់គ្រាន់ហើយ ដូច្នេះត្រូវបង្កើនចំណេះដឹង ក្នុងដំណាក់កាលឌីជីថល ទាំងចាស់ ទាំងក្មេង ត្រូវតែរៀន ដើម្បីកុំឱ្យវាក្លាយទៅជាឧបសគ្គនៅក្នុងការឈានទៅមុខ ។ ការរៀន សូត្រ គ្មានថ្ងៃបញ្ចប់នោះទេ ហើយក៏មិនតម្រូវតែលើកុមារ យុវជន និស្សិតនោះឡើយ តែរាប់បញ្ចូលទាំង មន្ត្រីជាន់ខ្ពស់ផងដែរ ៕អត្ថបទ៖ មតុ សុទ្ធ