ភ្នំពេញ៖ ថ្ងៃនេះជាខួប១ឆ្នាំ នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កំពុងរង់ចាំមើលជំហររបស់ប្រទេសនានា ពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះ ។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែង លើកឡើងថា ថ្ងៃនេះ ជាខួប១ឆ្នាំ ដែលរុស្ស៊ី បានចូលឈ្លានពានអ៊ុយក្រែន ដែលវិបត្តិ នៃសង្គ្រាមនេះ បានជះផលប៉ះពាល់ដល់កម្ពុជាផងដែរ ហើយសម្តេច ក៏កំពុងរង់ចាំមើលថាតើប្រទេសណាខ្លះ ជាពិសេសប្រទេសមហាអំណាច ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងបញ្ហាសង្គ្រាមរុស្ស៊ី អ៊ុយក្រែននេះឬទេ ។
សម្ដេចតេជោ បានបញ្ជាក់ថា ឥឡូវនេះ សភាពការណ៍ពិភពលោក គឺពោរពេញដោយភាពស្មុគ ស្មាញ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា តែទោះជាមានវិបត្តិ ដែលបង្កឡើងដោយសង្គ្រាម នេះ តែលកម្ពុជា មិនស្ថិតក្នុងស្ថានភាពលំបាកលើបញ្ហាស្បៀងនោះទេ ។ កម្ពុជា មានការគ្រប់គ្រងស្បៀង អត្រាប្តូរប្រាក់ មានស្ថិរភាព និងអតិផរណា នៅអាចគ្រប់គ្រងបាន ៕សម្រួល៖ យន់ វ៉ាន់
