ទិវាជាតិទីក្រុងស្អាត អាជ្ញាធរមូលដ្ឋានបង្កើនកិច្ចសហការសម្អាតបរិស្ថានត្រៀមទទួលភ្ញៀវទស្សនា SEA GAMES

2023/02/24 09:31:25 pm        568

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែ កុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន ពលរដ្ឋ និងសិស្សានុសិស្ស បានសហការរៀបចំកម្មវិធីអបអរសាទរទិវាជាតិទីក្រុងស្អាត ២៧ កុម្ភៈ លើកទី១១ ក្រោមប្រធានបទ ៖ ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ នៅបរិវេណវិមានឈ្នះ ឈ្នះ ។

ក្នុងកម្មវិធីនេះ ឯកឧត្តម ហួត ហៃ បានអំពាវនាវអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋបង្កើនការសម្អាតបរិស្ថាន ត្រៀមទទួលភ្ញៀវSEA GAMES។

ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ការរួមគ្នាសម្អាតបរិស្ថាន ការមិនចោលសំរាមពាសវាលពាសកាល និងផ្តល់ស្នាមញញឹមរាក់ទាក់ គឺជាការត្រៀមទទួលភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជា និងការមកទស្សនាការប្រកួតកីឡាSEA GAMESនិងPARA GAMES នៅកម្ពុជាប្រកបភាពកក់ក្តៅទាក់ទាញ។

អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋបានថ្លែងថា តាមរយៈការថ្ងៃ​ប្រារព្ធ​ទិវាជាតិទីក្រុងស្អាតនេះ អាជ្ញាធរ​មូលដ្ឋាន និងពលរដ្ឋបានថ្លែងថា​ បច្ចុប្បន្នយើងទាំងអស់គ្នា កំពុងរួមសហការគ្នាយ៉ាងយកចិត្ត​ទុកដាក់ សម្អាតបរិស្ថានជុំវិញខ្លួនយើង ​ដោយគិតចាប់ចេញពីផ្ទះ ​តាមផ្លូវសាធារណៈ និងនៅកន្លែង​ធ្វើការងារផ្សេងៗ ឲ្យបានស្អាត ហើយយើងក៏សូមអំពាវនាវពលរដ្ឋដទៃ រួមគ្នាសម្អាតបរិស្ថាន កុំចោលសំអាត ឥតសណ្តាប់ធ្នាប់ ដែលនាំឲ្យពិបាកសម្អាត។

ឯកឧត្តម ម៉ម វាសនា ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានអានសារលិខិត ទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ ២០២៣​ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​ហើយក្នុងសារនោះ សម្តេចតេជោ បានស្នើរួមគ្នាសម្អាតបរិស្ថាន និងត្រូវជំរុញ អនុវត្តគោលនយោបាយ​ ឆ្នាំទស្សនាកម្ពុជា ២០២៣ ដើម្បីពង្រឹងកិត្តិនាម លើកកម្ពស់មុខមាត់​កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក និងបង្កើន​ឧត្តមភាពប្រកួតប្រជែង ការស្តារកំណើន​ទេសចរណ៍ពីវិបត្តិកូវីដ១៩ ជាពិសេសជំរុញការចូលរួមទស្សនាយុទ្ធនាការ យើងជាម្ចាស់ផ្ទះ ដើម្បីអបអរសាទរ ព្រឹត្តិការកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣ ​ដោយត្រូវ ត្រូវរួមគ្នា​លើកកម្ពស់កិត្តិយស មុខមាត់កម្ពុជា តាមរយៈ បង្ហាញពីវប្បធម៌ ប្រពៃណី ម្ហូបអាហារ អត្តសញ្ញាណជាតិ ភាពជាខ្មែរ ​ទំនៀមទំលាប់ការ​ស្លៀកពាក់ ​ការស្វាគមន៍រួសរាយរាក់ទាក់ ការតុបតែងភូមិដ្ឋានជាដើម​ នៅតាមមូលដ្ឋានក្រុងស្រុកខ័ណ្ឌឲ្យបានផុសផុស៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm