បាល់ទាត់៖ ខ្សែការពារក្រុមជម្រើសជាតិក្រូអាស៊ី Dejan Lovren បានសំរេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ ក្រោយចំណាយពេល ១៤ឆ្នាំប្រកួតតំណាងជាតិ។
កីឡាករវ័យ ៣៣ឆ្នាំដែលកំពុងប្រកបអាជីពជាលើកទី២ ជាមួយក្លិបបារាំង Olympique Lyon រូបនេះគឺជាសមាជិកក្រុមជម្រើសជាតិក្រូអាស៊ីដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup 2018 ចាញ់បារាំងនៅទីក្រុង Moscow។ អតីតខ្សែការពារ Liverpool ក៏ជាសមាជិកក្រុមក្រូអាស៊ីដែរនៅពេលទទួលបានចំណាត់ថ្នាក់លេខ៣ នៅ World Cup 2022 លើទឹកដីកាតាឆ្នាំមុន។ រំលឹកថា Dejan Lovren ដែលធ្លាប់ចំណាយពេលជាមួយ Southampton ដែរនោះមានអាជីពជោគជ័យជាមួយក្រុមហង្សក្រហម Liverpool ក្នុងការចំណាយពេល ៦ឆ្នាំនៅ Anfield ឈ្នះជើងឯក UEFA Champions League នៅឆ្នាំ២០១៩ និងជើងឯក English Premier League នៅឆ្នាំ២០២០៕
អត្ថបទ៖នាង សុភាវុធ