​«កម្ពុជាបានអនុវត្តគម្រោងរេដបូក តាមរយៈការរក្សាព្រៃឈរ បង្កើនចំណូល »

2023/02/24 11:10:59 pm        57

មណ្ឌលគីរី ៖ នេះជាការលើកឡើងរបស់ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជា​មន្ត្រីជនបង្គោល​រេដបូក​ថ្នាក់ជាតិ ក្នុងឱកាសសំណេះសំណាល និងប្រគល់-ទទួល សម្ភារការិយាល័យ ពីគម្រោងរេដបូកដែន​ជម្រកសត្វ​ព្រៃកែវសីមា ជូនរដ្ឋបាលខេត្តមណ្ឌលគីរី ដោយមានការចូលរួមពី ឯកឧត្តម ឈឹម កាន អភិបាលរងនៃគណៈអភិបាល​ខេត្តមណ្ឌលគីរី អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) រដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តម ជួប ប៉ារីស៍ បានគូសបញ្ជាក់បន្តឱ្យដឹងថា ក្រសួងបរិស្ថានបានចាត់ទុក អង្គការនានា ជាដៃគូរដ៏ល្អក្នុង​ការ​រួមចំណែកគាំទ្រវិស័យបរិស្ថាន ការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព ។ ឯកឧត្តមបន្តថា ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណអង្គការ WCS បានចូលរួមយអនុវត្តគម្រោងរេដបូក ដែនជម្រកសត្វព្រៃកែវសីមា ដែលដើរតួនាទីយ៉ាង​សំខាន់​ក្នុងការការពារព្រៃឈើ សត្វព្រៃជាច្រើនប្រភេទ និងចូលរួមលើក​កម្ពស់ជីវភាព​របស់​ប្រជាសហគមន៍។

នេះគឺជាមោទនភាពមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានជោគជ័យក្នុងការលក់ ឥណទានកាបូន​ក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក។ ថវិកាដែលបានពីការលក់ឥណទានកាបូននេះ ត្រូវបានប្រើប្រាស់សម្រាប់​ការអភិរក្សធ​នធានធម្ម​ជាតិ ​សហគមន៍ទេសចរណ៍ធម្មជាតិ ស្រូវមិត្តភាពសត្វព្រៃ និងចូលរួមអភិវឌ្ឍសហគមន៍​នៅមូល​ដ្ឋាន តាមរយៈការគាំទ្រជាថវិកាកសាងហេដ្ឋារចនាសម្ពន្ធ័ ផ្លូវ ទឹកស្អាត សូឡា ជាដើម។

គួរបញ្ជាក់ឱ្យដឹងថា សម្ភារការិយាល័យដែលផ្តល់ជូនរដ្ឋបាលខេត្តមណ្ឌលគីរីរួមមាន៖ ម៉ាស៊ីនថតចម្លងឯកសារ ចំនួន២គ្រឿង ម៉ាស៊ីនព្រីនកូល័រ ចំនួន៥គ្រឿង កុំព្យូទ័រ ចំនួន៥គ្រឿង និងកុំព្យូទ័រយួរដៃ ចំនួន៥គ្រឿង ដើម្បី​សម្រួលការងារ និងប្រសិទ្ធភាពរដ្ឋបាលថ្នាក់ក្រោមជាតិ៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        170
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        148
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm