«កម្ពុជា ថៃ ប្ដេជ្ញាបន្តជំរុញភាពជាដៃគូលូតលាស់ពហុវិស័យ ដើម្បីសន្តិភាព និងវិបុលភាព»

2023/02/24 11:37:39 pm        76

​ភ្នំពេញ ៖ «កម្ពុជា ថៃ ប្ដេជ្ញា​បន្ត​ជំរុញ​ភាព​ជា​ដៃ​គូ​លូតលាស់​ពហុ​វិស័យ ដើម្បី​សន្តិភាព និង​វិបុល​ភាព»​ ការ​បញ្ជាក់​នេះ​តាម​រយៈ ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ប្រទេស​ថៃ ​ពីថ្ងៃទី២៣ ដល់​ទី២៤ ខែ​កុម្ភៈ​ ឆ្នាំ២០២៣ តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម ដន ​ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស​នៃ​ព្រះរាជាណាចក្រថៃ។

នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាសព័ត៌​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​នាថ្ងៃទី២៤ ខែ​កុម្ភៈ ឆ្នាំ២០២៣នេះ។​

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​នេះ​ភាគី​ទាំង​ពីរ​ បាន​ពិភាក្សា​យ៉ាង​ទូលំទូលាយ ​ដោយ​បាន​ពិនិត្យ​ឡើង​វិញ​និង​ដាក់​ចេញ​នូវវិធាន​ការ​ថ្មី សម្រាប់​កិច្ច​សហប្រតិបត្តិការ​ពហុវិស័យ ដើម្បី​កំណើន ​និង​វិបុលភាព​រួម​រវាង​ប្រទេស​ទាំង​ពីរ ដែល​ក្នុង​នោះ​រួម​មាន ​ពាណិជ្ជកម្ម និង​វិនិយោគ​ ការអប់រំ ទេសចរណ៍ ការងារ ការ​តភ្ជាប់ ​សន្តិសុខ និង​ការពារជាតិ។

ជា​មួយ​នឹង​ការ​កត់​សម្គាល់ដោយ​ពេញ​ចិត្ត​ចំពោះនិន្នាការជាវិជ្ជមាននៃទំហំពាណិជ្ជកម្មទ្វេភាគី ភាគីទាំងពីរ​បាន​បញ្ជាក់ពីសារសំខាន់ចំពោះការខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្រេចឱ្យបាននូវគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើជាអធិបតីក្នុងពិធីបើកដំណើរការសាកល្បងស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដែលនឹងរួមចំណែកបង្កើនលំហូរពាណិជ្ជកម្មឆ្លងដែន និងវិនិយោគ ក៏ដូចជាការ​ធ្វើឱ្យ​ប្រសើរឡើងនូវការតភ្ជាប់ និងសុខុមាលភាពនៃប្រជាជនទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកទឹកចិត្តឱ្យភាគីថៃពង្រីកទីផ្សារថៃ និងលុបរបាំងបច្ចេកទេសពាណិជ្ជកម្ម ដើម្បីអនុគ្រោះ​ដល់​កសិផល​កម្ពុជា។

ឧបនាយករដ្ឋមន្ត្រី ដន ប្រាម៉ាត់វីណៃ បានបញ្ជាក់អំពីការបន្តផ្ដល់កិច្ចសហប្រតិបត្តិការរបស់ប្រទេសថៃលើវិស័យអប់រំ រួមទាំងការផ្តល់អាហារូបករណ៍ មកកម្ពុជា តាមរយៈភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃ (TICA)។ ចំពោះវិស័យទេសចរណ៍ ភាគីទាំងពីរបានឯកភាពលើកកម្ពស់កិច្ចសហការបន្ថែមទៀត ស្របតាមពាក្យស្លោក «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ» និងលើកទឹកចិត្តឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន រួមគ្នារៀបចំព្រឹត្តិការណ៍នានា សំដៅជំរុញ និងសម្របសម្រួលលំហូរទេសចររវាងប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានពិភាក្សាផងដែរ អំពីនីតិវិធីអន្តោប្រវេសន៍ រួមទាំងកិច្ចខិតខំប្រឹងប្រែង​រួមដើម្បីផ្ដល់ភាព​ស្រប​ច្បាប់​ជូនពលករកម្ពុជា ដែលស្នាក់នៅប្រទេសថៃ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើឱ្យ​ភាគីថៃ​ពិចារណា​បញ្ចុះតម្លៃទិដ្ឋាការការងារដល់ពលករខ្មែរ។ នៅក្នុងវិស័យដឹកជញ្ជូន ឧបនាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​ស្វាគមន៍​ចំពោះការ លើកកម្រិតផ្លូវជាតិលេខ៦៧ តភ្ជាប់ពីខេត្តសៀមរាប ប្រទេសកម្ពុជា ទៅខេត្តស៊ីសាកេត ប្រទេសថៃ និងបានគូសបញ្ជាក់អំពីសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរ ដោយផ្តោត​ទៅលើសុវត្ថិភាព សន្តិសុខ ការកសាងសមត្ថភាពស្ថាប័ន និងការបណ្តុះបណ្តាលធនធានមនុស្ស។

ចំពោះវិស័យសន្តិសុខ និងការពារជាតិ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិ-ការ និងបន្ថែមកិច្ច​សម្របសម្រួលរវាងមន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ និងបាន​ផ្តល់សារសំខាន់​ចំពោះការដោះស្រាយ​ជម្លោះព្រំដែន​ដោយសន្តិវិធី ដើម្បីរួមគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព ​កិច្ចសហប្រតិបត្តិការ ​និងការអភិវឌ្ឍ។ ស្របពេលដែលកម្ពុជា និងថៃប្តេជ្ញាចិត្តសម្រេចគោលដៅ«ប្រទេសគ្មានគ្រាប់មីន»នៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ រៀងៗខ្លួន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់ពីសារសំខាន់នៃ​ការបញ្ចប់ប្រតិបត្តិការ​បោសសម្អាត​មីននៅតាមព្រំដែនឱ្យបានឆាប់ តាមការណែនាំរបស់ថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រទាំងពីរ។ ភាគីទាំងពីរ បានឯកភាពបន្តពង្រឹងភាពជាដៃគូ ដើម្បីទប់ស្កាត់ កាត់បន្ថយផលប៉ះពាល់ និងប្រតិបត្តិការឆ្លើយតបបន្ទាន់ ចំពោះ គ្រោះមហន្តរាយឆ្លងដែននានា។

ពាក់ព័ន្ធនឹងប្រធានបទតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរបានអះអាងសាជាថ្មីនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន និងមេគង្គ ជាដើម និងជួយប្រទេសមីយ៉ាន់​ម៉ាឱ្យវិលត្រឡប់ទៅរកប្រក្រតីភាពវិញ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបញ្ជាក់សា​ជាថ្មីអំពីការគាំទ្ររបស់កម្ពុជាចំពោះប្រទេសថៃក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ «ការតាំងពិព័រណ៍ឯកទេស ឆ្នាំ២០២៨» នៅខេត្តភូកេត ព្រមទាំងបានថ្លែងអំណរគុណថៃ ដែលបានគាំទ្រកម្ពុជា ជាម្ចាស់ផ្ទះរៀបចំការប្រកួត​កីឡាស៊ីហ្គេម​លើកទី ៣២ ពីថ្ងៃទី ០៥ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារាហ្គេម ពីថ្ងៃទី០៣ ដល់ ០៩ ខែមិថុនា ឆ្នាំ២០២៣។

​ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដែលក្នុងឱកាសនោះឯកឧត្តម នាយករដ្ឋមន្ត្រី បានកោតសរសើរពីទំនាក់ទំនងល្អប្រសើរលើគ្រប់ វិស័យរវាងប្រទេសទាំងពីរ និង​កិច្ច​សហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងក្រសួងការបរទេសទាំងពីរ។ ឯកឧត្តម នាយករដ្ឋមន្ត្រីថៃ​បានសង្កត់ធ្ងន់​ទៅលើកិច្ចសហការកាន់តែប្រសើរ និងការគាំទ្រគ្នាទៅវិញទៅមករវាងអាជ្ញាធរពាក់ព័ន្ធប្រទេសទាំងពីរ ដើម្បីផល​ប្រយោជន៍រួមជាក់ស្តែងរបស់ប្រជាជនទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព និងការអភិវឌ្ឍ នៅតាមបណ្តោយ​ព្រំដែន រួមមានការបើកច្រកទ្វារព្រំដែនអន្តរជាតិនៅទីតាំងចាំបាច់ និងដំណើរការដោះមីននៅតាមតំបន់ព្រំដែន៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm