ក្រុមយុវជន​សង្គម​ស៊ីវិល​អំពាវនាវ​សារព័ត៌មាន​ដែល​ប្រកាស​ឯករាជ្យ​ចូលរួម​ថ្កោលទោស​ទណ្ឌិត សម រង្ស៊ី

2023/02/25 04:10:05 pm        447

ភ្នំពេញ៖​ ក្រុម​យុវជន​សង្គម​ស៊ីវិល​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ បាន​ចេញ​លិខិត​អំពាវនាវ​ដល់​សារព័ត៌មាន​ដែល​ទទួល​ជំនួយ​បរទេស​មួយ​ចំនួន​ដែល​តែងតែ​ប្រកាសថា​ ឯករាជ្យ​នោះ​ចូលរួម​ថ្កោល​ទោស​ទណ្ឌិត សម រង្ស៊ី ដែល​បាន​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ​ ជា​ម្លប់​នៃ​ប្រជា​រាស្ដ្រ​ខ្មែរ​។​

​ក្រុមយុវជន​សង្គម​ស៊ីវិល​បាន​អំពាវនាវ​ ដល់​ស្ថាប័ន​សារព័ត៌មាន​ដែល​ទទួល​ជំនួយ​បរទេស ហើយ​តែងតែ​តាំងខ្លួន​ជា​ស្ថាប័ន​ឯករាជ្យ​ទាំងនោះ មេត្តា​តាមដាន​ព័ត៌មាន​អំពី​ទណ្ឌិត សម រង្ស៊ី ដែល​បាន​ប្រមាថ​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ​ ហើយ​គួរតែ​ចូលរួម​ថ្កោលទោស​ទណ្ឌិត សម រង្ស៊ី ជាជាង​អង្គុយ​យក​ពេលវេលា​មានតម្លៃ​របស់ខ្លួន​ មក​ប្រឌិត​វាយប្រហារ​យុវជន​សង្គម​ស៊ីវិល​ដែល​ឈប់​គាំទ្រ​ស្ថាប័ន​ខ្លួន​ទៅវិញ​។ ​ក្រុមយុវជន​លើកឡើងថា ការបង្កើត​ព័ត៌មាន​តែមួយ​ជ្រុង ហើយ​ប្រឌិត​ផ្សេងៗ មិន​អាច​ផ្តល់​ផលប្រយោជន៍​ជូន​សង្គមជាតិ​បានទេ​។ ម្យ៉ាងទៀត​បែរជា​បណ្ដុះ​ការឈឺចាប់ និង​ភាព​អយុត្តិធម៌​សម្រាប់​ក្រុម​យុវជន​សង្គម​ស៊ីវិល​ទៅវិញ ដោយ​គ្រាន់តែ​ពួកគេ​ឈប់​ចូលរួម​ប្រឆាំង ​ឬ​មាន​ទស្សនៈ​ផ្សេង​ខុស​ពី​ស្ថាប័ន​ព័ត៌មាន​ខ្លួន ​រួច​ក៏​ចាប់ផ្តើម​វាយប្រហារ​ក្រុម​យុវជន​សង្គម​ស៊ីវិល​ទាំងនោះ រូបភាព​នេះ​ហាក់បីដូចជា​ស្ថាប័ន​ព័ត៌មាន​ខាងលើ​កំពុង​ធ្វើ​វិធង្សនា​មិន​ឱ្យ​យុវជន​អង្គការ សមាគម​ផ្សេង​ទៀត​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ក៏ដូចជា​ធ្វើការ​រួមគ្នា​បាន​។​

​ក្រុម​យុវជន​បាន​ចោទ​សួរ​ថា តើ​សារព័ត៌មាន​ទាំងនោះ​ធ្វើ​ក្នុង​គោលបំណង​អ្វី​? យ៉ាងណាមិញ​ការ​ចូល​រួម​សាង​ទង្វើ​ល្អ​ផ្សព្វផ្សាយ​ពី​សមិទ្ធផល​ជាតិ និង​តម្កល់​ឧត្តម​ប្រយោជន៍​ជាតិ គឺ​ប្រសើរ​ជាង​ការផ្សាយ​បំបែកបំបាក់​ក្រុម​យុវជន​នានា​។ ក្រុម​យុវជន​ស្នើ​ទៅ​សារព័ត៌មាន​ទាំងនោះ​បញ្ឈប់​ការ​បង្ក​រឿងរ៉ាវ​ផ្សេងៗ ហើយ​ត្រូវ​ផ្សព្វផ្សាយ​បង្រួបបង្រួម​យុវជន​ឱ្យ​ចេះ​ស្រឡាញ់គ្នា និង​អាច​ធ្វើការ​ជាមួយ​គ្នា​បាន​ទើប​យើង​អាច​បណ្ដុះ​ស្មារតី​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព​។​ ​ក្រុម​យុវជន​លើក​ឡើង​ថា ក្នុងនាម​ជា​ប្រជានុរាស្ត្រ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​មានការ​ឈឺចាប់​នៅ​ពេល​ដែល​មាន​អគតិ​ជន​ម្នាក់ ប្រមាថ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​នៃ​យើង​។ ពួកគេ​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ដល់​សារព័ត៌មាន​ដែល​អះអាង​ថា ​ខ្លួន​ឯករាជ្យ​ទាំងនោះ​ចូលរួម​ថ្កោលទោស​ទណ្ឌិត សម រង្ស៊ី ដើម្បី​ការពារ​ដល់​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ និង​ជាតិខ្មែរ​ទាំងមូល​៕

​អត្ថបទ​៖ វ៉ន ដា​រ៉ា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm