សំណង់​ខុន​ដូ​មួយ​កន្លែង​នៅ​សង្កាត់​ព្រែកលៀប​កំពុង​សង់​លយ​ចូល​ក្នុង​ទន្លេ​ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ជួយ​ទប់ស្កាត់

2023/02/25 04:35:15 pm        833

ភ្នំពេញ៖ សំណង់​ខុន​ដូ​មួយកន្លែង​នៅ​ភូមិ​គៀនឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កំពុង​សាងសង់​លយ​ចូល​ក្នុង​ផ្ទៃ​ទន្លេ​មេគង្គ ដោយ​ឃើញ​ស្ថានភាព​មិនល្អ​បែបនេះ​ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​បាន​ថតរូប​ភាព និង​សរសេរ​ខ្លឹមសារ​ខ្លះ​ៗ​បង្ហោះ​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ស្នើ​សុំ​អោយ​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​ជួយ​អន្តរាគមន៍​ទប់ស្កាត់​អោយ​ទាន់​ពេលវេលា។ ​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ រៀបរាប់​អោយ BTV ដឹង​នា​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ថា ពួកគាត់​រស់នៅ​តំបន់​នេះ​រាប់​ឆ្នាំ​ហើយ​ មិន​មាន​ជន​ណា​ម្នាក់​ហ៊ាន​សាងសង់​សំណង់​រំលោភបំពាន​ដី​ចំណី​ទន្លេ​នោះ​ទេ ទើបតែ​មួយ​រយៈ​ពេលនេះ​គឺ​មាន​គេ​ហ៊ាន​ដាក់​គ្រឿងចក្រ​ជីក​កកាយ ចាក់​ដី ចាក់​ថ្ម បុក​គ្រឹះ ដើម្បី​សាងសង់​សំណង់​ខុន​ដូ​ដ៏​ធំ​ទៀត​ផង​ដល់​ទៅ​ក្នុង​ផ្ទៃ​ទន្លេ​។ ​ពលរដ្ឋ​ឈ្មោះ ជ្រូក ឈុន​ថៃ ភេទ​ប្រុស អាយុ​ ៧៨​ឆ្នាំ រស់​នៅ​ក្បែរ​នោះ​លើក​ឡើង​ថា លោកពូ​ក៏​មាន​ក្បាលដី​កម្មសិទ្ធិ​នៅ​ជាប់​ទីនោះ​ដែរ ដោយឡែក​ដី​ជាប់​ទន្លេ​ខាង​ដី​របស់​គាត់​នោះ គឺ​គាត់​អាស្រ័យ​ផល​ដោយ​ដាំ​ដំណាំ បន្លែ​បង្ការ​ផ្សេងៗ​តាំងពី​ឆ្នាំ​១៩៧៩ ​មក​ម្ល៉េះ ដោយ​មិន​ហ៊ាន​សាងសង់​សំណង់​ធំដុំ ឬ​រឹងមាំ​នោះ​ឡើយ។ ដោយឡែក​ម្ចាស់​ដី​ដែល​កំពុង​សាងសង់​សំណង់​ខុន​ដូន​នា​បច្ចុប្បន្ន​នេះ ទើបតែ​មក​ទិញ​ដី​នៅ​ជិត​ដី​របស់​គាត់​មួយ​រយៈ​ក្រោយ​ប៉ុណ្ណោះ ស្រាប់តែ​ហ៊ាន​ដាក់​គ្រឿងចក្រ ជីក​កាយ​ចាក់ដី ចាក់​ថ្ម បុកគ្រឹះ​ចូលមក​ក្នុង​ដី​ចំណី​ទន្លេ និង​រំលោភ​ចូល​ដី​អាស្រ័យ​របស់​គាត់​ជិត​មួយ​ម៉ែត្រ​ទៀត។ បញ្ហា​នេះ​គាត់​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​សាលា​ខណ្ឌ​ជ្រោយចង្វារ តាំងពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៣ មកម្ល៉េះ​រហូត​មក​ដល់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ មិនទាន់​ដោះស្រាយ​ជូន​គាត់​នៅឡើយ។​

លោកពូ ជ្រូក ឈុន​ថៃ រស់នៅ​ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ រៀបរាប់​បន្ត​ថា បើទោះបី​មាន​ពាក្យបណ្តឹង​ជំទាស់​បែបនេះ ម្ចាស់​សំណង់​ខុន​ដូ​នៅ​បន្ត​ចាក់ដី ចាក់​ថ្ម បុក​គ្រឹះ​សាងសង់​ធ្វើ​ព្រងើយ។ បញ្ហា​នេះ​រូប​គាត់​ក៏បាន​ទូរស័ព្ទ​រាយការណ៍​ជូន​អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វារ ក៏​ភាគី​ម្ខាង​ទៀត​នៅតែ​បន្ត​សកម្មភាព​ដដែល។ ពាក់ព័ន្ធ​នឹង​ករណី​នេះ BTV បាន​ទូរស័ព្ទ​ទៅ​លោក លឹម សុភា អភិបាលខណ្ឌ​ជ្រោយចង្វា​រដែរ ដើម្បី​សូម​ការ​បញ្ជាក់​ព័ត៌មាន​បន្ថែម ប៉ុន្តែ​ទូរស័ព្ទ​មិន​ចូល ខណៈ​លោក កៅ សា​រ៉ាវុធ អភិបាលរង​ទទួលបន្ទុក​ការងារ​សំណង់​ឆ្លើយតប​តាមរយៈ​Telegram ថា “​ទទួល​បាន​អរគុណ“​។​ ចំណែក​ភាគី​ខុន​ដូ BTV មិន​អាច​ទាក់ទង​បាន​នោះ​ទេ​ដោយសារ​គ្មាន​លេខ​ទំនាក់ទំនង។ ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះហត្ថលេខា​ដោយ​ឯកឧត្តម លឹម គានហោ កាលពី​អំឡុង​ឆ្នាំ​២០២០ ជម្រាប​ជូន​ឯកឧត្តម លោកជំទាវ អភិបាល នៃ​គណៈ​អភិបាល​គ្រប់​រាជធានី​-​ខេត្ត សុំ​ជួយ​ទប់ស្កាត់​ការរំលោភ​ចាក់​ដី​លុប​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ អនុក្រឹត្យ​លេខ ៥៨ អនក្រ​.​បក ចុះ​ថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពី​ការគ្រប់គ្រង​អាង​ទន្លេ។​

សេចក្តី​ជូន​ដដែល​លើក​ឡើង​ថា យោងតាម​ស្ថានភាព​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា មាន​ការ​រីក​ចម្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បានធ្វើ​ឲ្យ​មាន​កំណើន នៃ​ការសាងសង់​គួរ​ឲ្យ​កត់​សម្គាល់។ ទន្ទឹមនឹង​ការរីកចម្រើន​នេះ យើង​ក៏​សង្កេតឃើញ​មាន​សកម្មភាព​អវិជ្ជមាន​មួយ​ចំនួន ដូចជា​ការរំលោភ​ចាក់ដី​លុប ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។ ផ្តើមចេញពី​សកម្មភាព​ខាងលើនេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម មានការ​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​បញ្ហា​ដែល​អាច​កើត​ឡើងដល់​លទ្ធភាព នៃ​ការរំដោះ​ទឹក និង​បង្ក​ជា​គ្រោះមហន្តរាយ​ទឹកជំនន់​ដោយសារ​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ឬ តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​មួយចំនួន​ត្រូវបាន​រំលោភ ចាក់ដី​លុប និង​ការសាងសង់​បិទផ្លូវ​ទឹក​នានា ដោយ​ពុំ​ស្របតាម​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន។​ ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​ឯកឧត្តម លោកជំទាវ អភិបាល នៃ​គណៈ​អភិបាល​គ្រប់​រាជធានី​-​ខេត្ត ជ្រាប និង​មាន​វិធានការ​សមស្រប ដើម្បី​ជួយ​ទប់ស្កាត់​ការរំលោភ​ចាក់​ដី​លុប​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹង​បូ ដែល​មិន​ស្របតាម​លិខិត​បទដ្ឋាន​គតិយុត្តិ​បាន​កំណត់៕ ​អត្ថបទ៖ តារា​វុទ្ធី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm