FATF បានបញ្ជាក់​ជា​ផ្លូវការ​ថា កម្ពុជា​លែង​ស្ថិតក្នុង​បញ្ជី​នៃ​ក្រុម​ប្រទេស​ខាង​លាងលុយកខ្វក់​ទៀតហើយ

2023/02/25 05:01:06 pm        461

​ភ្នំពេញ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​ផ្សព្វផ្សាយ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច​ថា បងប្អូន​ជនរួមជាតិ​ជាទីគោរព​ស្រលាញ់​ក្នុងនាម​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់ជាតិ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​(​គ​.​ស​.​ហ​) ខ្ញុំ​សូម​ប្រកាស​ជម្រាបជូន​ថា ក្រុមការងារ​ហិរញ្ញវត្ថុ​អន្តរជាតិ​ប្រឆាំង​ការសម្អាត​ប្រាក់​ហៅ​កាត់​(FATF) បានបង្ហាញ​ព័ត៌មាន​ជា​ផ្លូវការ​លើ​គេហទំព័រ​(Website)​របស់ខ្លួន ដោយ​បញ្ជាក់ថា កម្ពុជា​លែង​ស្ថិតនៅក្នុង​បញ្ជី​ប្រផេះ​ទៀតហើយ​។​

​ក្រៅពី​បង្ហាញ​នូវ​ព័ត៌មាន​នេះ សម្ដេច​ក្រឡាហោមក៏បាន​បង្ហាញ​នូវ​ខ្លឹមសារ​បកប្រែ​ជា​ភាសារ​ខ្មែរ និង​ខ្លឹមសារ​ជា​ភាសា​អង់គ្លេស​ដែល​បាន​បង្ហោះ​លើ​គេហទំព័រ FATF ផងដែរ​។​ ​ខ្លឹមសារ​ដែល​ប្រកាស​ដោយ FATF បានបញ្ជាក់​ជា​ផ្លូវការ​ថា យុត្តាធិការ​ក្រោម​ការបង្កើន​ការត្រួតពិនិត្យ​កំពុងដំណើរការ​យ៉ាងសកម្ម​ជាមួយ FATF ដើម្បី​ដោះស្រាយ​ការខ្វះខាត​ខាង​យុទ្ធសាស្ត្រ នៅក្នុង​រដ្ឋាភិបាល​រប​ស់​ពួកគេក្នុងការ​ប្រយុទ្ធប្រឆាំង និងការសម្អាត​ប្រាក់​ទាក់ទង​នឹង​ហិរញ្ញប្បទាន​ភេរវកម្ម និងហិរញ្ញប្បទាន​ដែល​ចូលរួមចំណែក​ដល់​ការរីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​។ ប្រទេស​ថ្មីៗ​ដែល​ស្ថិតនៅក្រោម​កម្មវត្ថុ​នៃ​ការបង្កើន​ការត្រួតពិនិត្យ រួមមាន​អាហ្វ្រិក​ខាងត្បូង និង​នី​ហ្សេ​រី​យ៉ា ខណៈ​ប្រទេស​កម្ពុជា និងម៉ា​រ៉ុ​កលែង​ជា​កម្មវត្ថុ​នៃ​ការត្រួតពិនិត្យ​បន្ថែមទៀត​ដោយ FATF ទៀតហើយ​។​

​អង្គការ​ឃ្លាំមើល​ការលាង​លុយ និង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិហៅ​កាត់​(FATF) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បានប្រកាស​ដក​កម្ពុជា​ជា​ផ្លូវការ​ចេញពី​«​បញ្ជី​ប្រផេះ​»​នៃ​ក្រុម​ប្រទេស​ដែលមាន​ហានិភ័យ​ខាង​លាង​លុយកខ្វក់កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣​។​ ​កម្ពុជា​ធ្លាប់​ត្រូវបាន FATF ដាក់ឱ្យ​ស្ថិតនៅក្នុង​«​បញ្ជី​ប្រផេះ​»​នៃ​ក្រុម​ប្រទេស​ដែលមាន​ហានិភ័យ​ខាង​លាងលុយកខ្វក់រយៈពេល ​៤​ឆ្នាំ​ជាប់ៗ​គ្នាចាប់តាំងពី​ឆ្នាំ​២០១៩ មក​។​ ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជាបានបង្ហាញ​ការប្តេជ្ញា​ចិត្តជា​បន្តបន្ទាប់ ចំពោះ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។​ ​កាលពី​ខែកក្កដា ឆ្នាំ​២០២០ កម្ពុជា​ក៏បាន​ចេញ​ច្បាប់ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ផងដែរ​។ ច្បាប់​នេះ​មាន​គោលបំណង​ធានា​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដោយ​កំណត់​អំពីវិធានការ​ត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និង​លុបបំបាត់​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្ប​ទាន​ភេរវកម្ម​៕ ​ដោយ​៖ គង់ ឌិន

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        46
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm