គិត​ក្នុង​ខែ​កុម្ភៈ​នេះ​បេក្ខជន​ជិត ៨០០​នាក់​ទទួល​បាន​លទ្ធផល​ល្អ​តាមរយៈ​វេទិកា​ការងារ​

2023/02/25 05:23:54 pm        521

​ភ្នំពេញ​៖ មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញនៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង គិត​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២៣ ​នេះនៅ​រាជធានី​ភ្នំពេញ​មាន​ក្រុមហ៊ុន សហគ្រាស​ចំនួន​២៤ បានផ្តល់​ឱកាស​ការងា​រ​ចំនួន​ជាង ២,៨០០​កន្លែង​ជូន​ដល់​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​កម្មវិធី​វេទិកា​ការងារ ក្នុង​នោះ​អ្នក​សម្ភាសន៍​ជាប់​ការងារ​មាន​ចំនួន ៧៩៨​នាក់​។​

លោក ឆោម សុខឿន ប្រធាន​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០២៣​កន្លងទៅ បាន​ឲ្យ​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី ដឹងថា នៅ​ក្នុង​ខែ​កុម្ភៈ​នេះ ក្រុមហ៊ុន​ចូលរួម​ប្រកាស​ជ្រើសរើស​បុគ្គលិក​តាមរយៈ​វេទិកា​ការងារ​មាន​ចំនួន ២៤​ក្រុមហ៊ុនដោយ​ផ្តល់​ឱកាស​ការងារ​ចំនួន ២,៨៨៩​កន្លែង​ស្មើនឹង ៥៥១​មុខតំណែង​។ លោក​ឲ្យ​ដឹង​ទៀត​ថា ក្នុងនោះ​ទទួល​បាន​អ្នក​ចុះឈ្មោះ​ចូល​បម្រើ​កា​រងារ​ចំនួន ៨៩៨​នាក់ (​ស្រី ៤៥៨​នាក់​)​។ ជា​លទ្ធផល​ល្អ​ក្នុង​កម្មវិធី​នេះចំនួន ៧៩៨​នាក់ក្នុង​នោះ​ស្រី ៣៤៤​នាក់​។​ ពាក់ព័ន្ធ​វេទិកា​ការងារ​នេះដែរ លោក​ប្រធាន​បាន​បញ្ជាក់​ថា មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញនឹង​បន្ត​រៀបចំ​រៀងរាល់​សប្ដាហ៍​ នៃ​វេទិកា​ការងារ​នៅ​ខែ​បន្តបន្ទាប់​ទៀត និង​រួមមាន​ទាំង​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​ទន់​, វគ្គ​បណ្ដុះបណ្ដាល​ការត្រៀម​លក្ខណៈសម្បត្តិ​ចូល​ទីផ្សារជូន​ដល់​យុវជន សិស្ស និស្សិតដោយ​ឥតគិតថ្លៃ​ផងដែរ​។​

​សូមបញ្ជាក់ថា វេទិកា​ការងារត្រូវបាន​រៀបចំ​ដោយ​អនុវត្ត​យ៉ាង​ម៉ត់ចត់​ នូវ​វិធានការ​បង្ការ​អនាម័យ​ស្របតាម​ការណែនាំ​របស់ក្រសួងសុខាភិបាល «៣​ការពារ និង​៣​កុំ​» ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​អាច​ធានាបាន​នូវ​សុវត្ថិភាព និង​ទំនុកចិត្ត​ក្នុងការ​ជ្រើសរើស​កម្លាំង​ពលកម្ម និង​ទទួលបាន​ឱកាស​ការងារ សម្រាប់​ភាគី​និយោជក និង​អ្នកស្វែងរក​ការងារ​។ វេទិកា​ការងារ​នេះ ជា​ផ្នែក​មួយ​នៃ​យន្តការ​របស់​រដ្ឋាភិបាល​ក្នុងការ​ផ្ដល់ឱកាស​ដល់​សាធារណៈជន​ទូទៅ ជាពិសេស​យុវជន​ដែល​ចង់​ស្វែង​ការងារ​ធ្វើ អ្នកស្វែងរក​កន្លែង​កម្មសិក្សា ឬ​អ្នក​ចង់​ផ្លាស់ប្តូរ​ការងារអាច​ទទួលបាន​កាន់តែ​ងាយស្រួល ដោយ​ចំណេញ​ពេលវេលា និង​នៅ​មួយកន្លែង​៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        49
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm