ប្រធានាធិបតី​ចិន​៖ សហគមន៍​វាសនា​រួម​ចិន​-​កម្ពុជា​នឹងត្រូវ​បាន​ចារ​ក្នុង​ទំព័រ​ថ្មី

2023/02/25 06:51:20 pm        650

​ភ្នំពេញ៖ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជានៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៣ បានឱ្យដឹងថា កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឯកឧត្តម Xi Jinping ប្រធានាធិបតី​ចិន និង​លោកជំទាវ Peng Liyuan បាន​ចូលគាល់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល នៅឯ Yangyuanzhai នៃ​សណ្ឋាគារ​រដ្ឋ Diaoyutai​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា អំឡុងពេល​ចូលគាល់​ព្រះករុណា​ព្រះមហាក្សត្រ និង​សម្ដេចព្រះ​មហាក្សត្រី​នេះ ឯកឧត្តម​ប្រធានាធិបតី​ចិនបានទូល​ស្វាគមន៍​ព្រះករុណា​ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ដែល​ព្រះអង្គ​ទាំង​ទ្វេ បាន​ស្ដេចយាង​មកកាន់​រដ្ឋធានី​ប៉េកាំងដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​។ ឯកឧត្តម​ប្រធានាធិបតី​មានប្រសាសន៍ថា ឯកឧត្តម​មាន​ក្តី​សោមនស្ស​ជាខ្លាំង ដែល​រូប​ឯកឧត្ដម និង​ភ​រិយា​បាន​ចូលគាល់​ព្រះអង្គ​ទាំង​ទ្វេ​ម្តងទៀត​នា​ថ្ងៃនេះ​។​ ​ឯក​ឧត្ដម​ប្រធានាធិបតីបញ្ជាក់​បន្ថែមថា ទីនេះ​គឺជា​ព្រះរាជដំណាក់​របស់​ព្រះអង្គ​ទាំង​ទ្វេ សូម​ស្វាគមន៍​ព្រះអង្គ​ទាំង​ទ្វេ​យាង​ត្រឡប់​មកកាន់​ព្រះរាជដំណាក់​វិញ​។ ព្រះអង្គ​ទាំង​ទ្វេ​តែង​យក​ព្រះទ័យ​ទុកដាក់​លើ​ស្ថានភាព​នៅក្នុង​ប្រទេស​ចិន រូប​ឯកឧត្ដម​ក៏បាន​ដឹង​ដែរ​ថា សម្ដេចព្រះ​មហាក្សត្រី​តែង​សព្វ​ព្រះរាជ​ហ​ឫទ័យ​ ទត​កម្មវិធី​ព័ត៌មាន​នៃ​ប្រទេស​ចិន​។

​ឯកឧត្ដម​ប្រធានាធិបតីបន្តថា បន្ទាប់ពី​សមាជ​គណបក្ស​កុម្មុយនីស្ត​ចិន​លើក​ទី​២០ ត្រូវបាន​រៀបចំ​រួច ព្រះករុណា​ព្រះមហាក្សត្រ​បាន​សព្វព្រះរាជហឫទ័យ​ ប្រោស​ព្រះរាជទាន​ព្រះរាជសារ​អបអរសាទរ​ដល់​ឯកឧត្តម​ផ្ទាល់​។ ឯកឧត្តម​ជឿជាក់ថា សហគមន៍​វាសនា​រួម​រវាង​ចិន និង​កម្ពុជានឹងត្រូវ​បាន​ចារ​ក្នុង​ទំព័រ​ថ្មី អភិវឌ្ឍ​កាន់តែ​ល្អប្រសើរ​ឡើង ហើយ​ចំណងមិត្តភាព​«​ដែកថែប​» នឹង​ទទួលបាន​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​។​ ​ព្រះករុណា​ព្រះមហាក្សត្រ​មាន​ព្រះរាជបន្ទូល​ថា ព្រះអង្គ​សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះ​ជូន​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​ចិន និង​លោកជំទាវ​ជាទី​រាប់អាន សម្តេចព្រះ​មហាក្សត្រី និង​ព្រះអង្គ​ផ្ទាល់​មាន​កិត្តិយស​យ៉ាង​ក្រៃលែង ដែលមាន​ឱកាស​ជំនួប​ជាមួយ​ឯកឧត្តម​ប្រធានាធិបតី​ចិន និង​លោកជំទាវ​។ ព្រះ​អង្គ​បាន​ថ្លែងអំណរគុណ​ដោយស្មោះ ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​ចិនដែល​តែង​ផ្តល់​ការគាំទ្រ និង​ជួយ​ដល់​ប្រទេស​កម្ពុជាអស់​រយៈពេល​យូរ​មកហើយ​៕

អត្ថបទ​៖ គង់ ឌិន

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm