អាមេរិក​ព្រមាន UN កុំឱ្យ​ចាញ់បោក​ការអំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ឥត​លក្ខខណ្ឌ​នៅ​អ៊ុយ​ក្រែ​ន​

2023/02/25 06:59:58 pm        648

​អាមេរិក៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken បាន​ព្រមាន​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​ថា ក្រុមប្រឹក្សា​នេះ​មិនគួរ​ត្រូវបាន​បោក​បញ្ឆោត ​ដោយ​ការ​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​បណ្តោះអាសន្ន ឬ​ដោយ​គ្មាន​លក្ខខណ្ឌ​នៅ​អ៊ុយ​ក្រែ​ន​នោះ​ទេ​។

ក្រុម​ប្រឹក្សាសន្តិសុខ​បាន​ជួបប្រជុំគ្នា​ដើម្បី​ប្រារព្ធ​ខួប ​១​ឆ្នាំ​នៃ​ការវាយលុក​របស់​រុស្ស៊ី​លើ​ប្រទេស​ជិត​ខាង​អ៊ុយ​ក្រែ​ន​ ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​ឆ្នាំមុន ខណៈ​ស្ថាប័ន​ដែលមាន​សមាជិក ​១៥​ប្រទេស​បាន​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ញូវយ៉ក ជុំវិញ​ការ​ព្រួយ​បារម្ភ​របស់​លោក​ខាងលិច​ដែល​ថា ​ទីក្រុង​មូ​ស្គូ​កំពុង​រៀបចំ​ផែនការ​សកម្មភាព​។​ ​ការព្រមាន​របស់លោក Blinken ទៅកាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​បាន​ធ្វើឡើង​ បន្ទាប់ពី​ប្រទេស​ចិន​បាន​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ពេញលេញ ជា​ផ្នែក​នៃ​ផែនការ​ចំនួន​ ១២​ចំណុច​ស្តីពី​សង្គ្រាម ដែល​ភាគច្រើន​ជាការ​និយាយ​ឡើងវិញ​នៃ​វិធីសាស្ត្រ​របស់​ខ្លួន ចាប់​តាំង​ពី​រុស្ស៊ី​បានចាប់ផ្តើម​នូវ​អ្វីដែល​គេ​ហៅថា «​ប្រតិបត្តិកា​រសឹក​ពិសេស​»​។ ​

​លោក Blinken និយាយថា សន្តិភាព​ណាមួយ​ដែល​ធ្វើឱ្យ​ស្របច្បាប់ ​ការដណ្តើម​យក​ទឹកដី​ពី​សំណាក់​រុស្ស៊ី​ដោយ​ប្រើ​កម្លាំង នឹង​ធ្វើ​ឱ្យ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​ចុះ​ខ្សោយ និង​ផ្ញើសារ​ទៅ​កាន់​អ្នក​ឈ្លានពាន​គ្រប់​ទីកន្លែង ដែល​ពួកគេ​អាច​ឈ្លានពាន​ប្រទេស​នានា​បាន​។ មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​មាន​សន្តិភាព​ពេញ​លេញ យូរអង្វែង និង​យុត្តិធម៌ ស្របតាម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ដែល​បាន​បង្កើត​ឡើង ហើយ​ទាមទារ​ម្តងទៀត​ឱ្យ​ទីក្រុង​មូ​ស្គូ​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន និង​បញ្ឈប់​ការប្រយុទ្ធ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm