ដើមខែ​មីនា​ក្រសួង​សាធារណការ​រៀបចំ​ពិព័រណ៍​រថយន្ត និង​លក់​ដេញថ្លៃ​លេខ​ពិសេស​ផ្ទាល់ខ្លួន

2023/02/25 01:24:06 pm        907

ភ្នំពេញ៖ ថ្ងៃទី​៧ និង​ទី​៨ ខែមីនាខាងមុខនេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នឹង​មាន​រៀបចំ​ពិព័រណ៍រថយន្ត និង​លក់​ដេញថ្លៃ​លេខ​ពិសេស​ផ្ទាល់ខ្លួន ដើម្បី​កៀរគរ​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​ជាតិ​។ ​

​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យដឹងថា នៅ​ថ្ងៃ​ទី​៧ និង​ទី​៨ ខែមីនា ឆ្នាំ​២០២៣ ក្រសួង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយដើម្បី​អបអរសាទរ​ខួប​ ៣​ឆ្នាំ​លេខ​ពិសេស​ផ្ទាល់ខ្លួន ព្រម​ទាំង​មានការ​តាំង​ពិព័រណ៍​ផ្លាក​លេខ និង​រថយន្ត ដោយមាន​ការ​លក់ និង​ដេញថ្លៃ​លេខ​ពិសេស​ផ្ទាល់​ខ្លួន​ផង​ដែរ ដើម្បី​កៀរគរ​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​ជាតិ​។ ក្រសួង​សាធារណការ​ឱ្យ​ដឹង​ដែរ​ថា ព្រឹត្តិការណ៍​នេះ​រៀបចំ​ធ្វើឡើង​នៅ​សួនច្បារ​វត្ត​បទុមវតី រាជធានី​ភ្នំពេញ ដោយ​ចាប់ផ្ដើម​ម៉ោង​ ៨​ព្រឹក​ដល់​ម៉ោង​ ៩​យប់​។ កម្មវិធី​នេះ​ក៏​មាន​ការ​ប្រគំ​តន្ដ្រី​ដែល​ផ្សារភ្ជាប់​ទៅនឹង​ការ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍ និង​លេងល្បែង​កម្សាន្ត​ផ្សេងៗដើម្បី​ទទួល​បាន​វត្ថុ​អនុស្សាវរីយ ដោយ​សេរី និង​ឥតគិតថ្លៃ​។

បើ​យោង​តាម​របាយការណ៍​ពី​ក្រសួង​សាធារណការ​បានឱ្យ​ថា នៅ​ក្នុង​ឆ្នាំ​២០២២ ការចុះបញ្ជី​ផ្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​មាន​ចំនួន ៧.១២៥​ផ្លាក ដោយ​បាន​ចំណូល ៤៤​ប៊ី​លាន​រៀល និង​ការចុះបញ្ជី​ផ្លាក​លេខ​ពិសេស​ថ្នាក់​រាជធានី​-​ខេត្ត​បាន ៣១.៧៥៦ផ្លាក និង​បាន​ចំណូល​ជាង ៤០ប៊ី​លាន​រៀល​។ ចាប់​តាំងពី​បើក​ដំណើរការ​ចុះបញ្ជី​ផ្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៅ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០២០ មកដល់​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០២២ កន្លង​ទៅ​នេះ គណៈកម្មការ​អន្តរក្រសួង​ចុះបញ្ជី​បាន ១៦.១៣២​ផ្លាក និង​ទទួល​បាន​ចំណូល​ជាង ១១៤​ប៊ី​លាន​រៀល​៕

អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តបេសកកម្មតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»
2026/04/29 09:06:29 pm        1
រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថាស្ថានភាពសេរីភាពសារព័ត៌មាននៅឆ្នាំ២០២៦ មានភាពល្អប្រសើរ
2026/04/29 06:35:38 pm        1
មន្រ្តីក្រសួងបរិស្ថានបានធ្វើការល្បាតចំនួន ៨៤លើក និងបង្រ្កាបបទល្មើសបានចំនួន២៧ករណី ក្នុងខែមីនា ឆ្នាំ២០២៦ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនៅឧទ្យានជាតិជូរភ្នំក្រវាញ
2026/04/29 06:19:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានជំនួយ UN ធ្វើដំណើរទៅកាន់សូម៉ាលី ខណៈកង្វះខាតស្បៀងអាហារ និងមូលនិធិកាន់តែធ្ងន់ធ្ងរ

2026/04/29 09:11:09 pm
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តបេសកកម្មតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»
2026/04/29 09:06:29 pm
​រូបិយប័ណ្ណរបស់អ៊ីរ៉ង់ធ្លាក់ដល់កម្រិតទាបបំផុត ខណៈបន្តមានបទឈប់បាញ់ផុយស្រួយជាមួយអាមេរិក
2026/04/29 08:39:17 pm
​ហេតុការណ៍ដេញចាក់នៅតំបន់ជនជាតិជ្វីហ្វទីក្រុងឡុងដ្រ៍ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស
2026/04/29 08:34:15 pm
​ចិននឹងហាមឃាត់ការលក់យានដ្រូន នៅទីក្រុងប៉េកាំង ដោយសារក្ដីបារម្ភផ្នែកសន្តិសុខ
2026/04/29 08:24:57 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/29 06:53:28 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/28 11:30:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/29 02:13:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am