ក្រសួងពាណិជ្ជ បញ្ជាក់ថា ការលក់ និងផ្គត់ផ្គង់​ទំនិញសព្វថ្ងៃ ជូនពលរដ្ឋក្នុងតំបន់ក្រហម មិនមែនជាឱកាសឆ្លៀតចំណេញនោះទេ

2021/04/27 03:41:33 pm        248


ភ្នំពេញ ៖ ដោយមានការលើកឡើងជាមតិយោបល់វាយប្រហារ ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិត មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានអះអាងថា ការងារផ្គត់ផ្គង់ និងចែកចាយលក់ស្បៀងអាហារចាំបាច់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី១៩ និងដើម្បីរក្សារស្ថេរភាពតម្លៃទំនិញនៅលើទីផ្សារ ពោលមិនមែនជាការឆ្លៀតឱកាសផលប្រយោជន៍ ឬកេងចំណេញអ្វីនោះទេ។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មឆ្លាស់វេន នៅរសៀលថ្ងៃទី២៧ មេសា ឆ្នាំ២០២១នេះ មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដែលកំពុងជួបប្រទះការលំបាក និងខ្វះខាតស្បៀងអាហារមូលដ្ឋាន រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចឲ្យក្រសួងពាណិជ្ជកម្មលក់ស្បៀងមូលដ្ឋានជាបន្ទាន់ និងសម្របសម្រួលឲ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដោយហេតុថាទីផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគមួយចំនួនត្រូវបានផ្អាកជាបណ្តោះអាសន្ន និងក្នុងកំឡុងពេលដែលប្រជាពលរដ្ឋក្នុងតំបន់ក្រហមត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ក្រសួង បញ្ជាក់ថា ទំនិញទាំងអស់នេះ ជាទំនិញដែលមិនមានលក់យកចំណេញអីទេ គឺលក់ត្រឹមតែកំណត់ថ្លៃដើមទំនិញដែលយើងយកចេញពីស្តុកយើងលក់ត្រឹមតែថ្លៃដើមដែលយើងទិញពីរោងចក្រ ឧទាហរណ៍ដូចមី មីជាតិដែលយើងទិញពីរោងចក្រ ទិញប៉ុន្មានយើងលក់ប៉ុណ្ណឹងដើម្បីដោះស្រាយជីវភាពរបស់បងប្អូនក្នុងគ្រាលំបាកនេះ។ ហើយសួរថាហេតុអី លក់ដោយសារទំនិញអស់នេះយកចេញពីស្តុកស្បៀងបម្រុងរដ្ឋ យើងលក់ដើម្បីទិញស្តុកបម្រុងរដ្ឋបំពេញវិញ ពីព្រោះស្តុកស្បៀងបម្រុងរដ្ឋមិនមែនសម្រាប់តែការលក់នេះទេ គឺបម្រើសម្រាប់ចែកជូនប្រជាពលរដ្ឋក្រោមរូបភាពជាស្បៀង ជំនួយឧបត្ថម្ភផ្គត់ផ្គង់នៅពេលមានគ្រោះអាសន្ន។

បើយោងតាមសេចក្តីបំភ្លឺ ស្តីពីការលក់ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ដោយក្រសួងពាណិជ្ជកម្ម សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សម្រាប់ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាមូលដ្ឋានដែលលក់ផ្គត់ផ្គង់នេះ គឺលក់ក្នុងតម្លៃទាបជាងទីផ្សារ និងស្បៀងមួយចំនួនទៀតដែលដាក់លក់នៅលើទីផ្សារអនឡាញរបស់ក្រសួង មានផ្តល់សេវាដឹកជញ្ជូនដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់ដោយមិនគិតថ្លៃឈ្នួលផងដែរ ដោយគិតមកដល់ថ្ងៃនេះ ក្រសួងបានទទួលការបញ្ជាទិញយ៉ាងច្រើនពីប្រជាជនលើទីផ្សារអនឡាញរហូត ៦០០ការបញ្ជាទិញ។ ទន្ទឹមនេះ ដើម្បីបម្រើតម្រូវការទំនិញជាស្បៀង និងគ្រឿងឧបភោគបរិភោគដទៃទៀតក្រៅពីស្បៀងដែលក្រសួងលក់ផ្គត់ផ្គង់ ក្រសួងពាណិជ្ជកម្មបានសម្របសម្រួលជាមួយក្រុមហ៊ុនឯកជន និងអាជីវករមួយចំនួន ដើម្បីចូលរួមផ្គត់ផ្គង់ទំនិញចាំបាច់ដទៃទៀតជូនដល់ប្រជាពលរដ្ឋ។ តាមរយៈការសម្របសម្រួលនេះ ក្រសួងបានតម្រូវឲ្យមានការលក់តែទំនិញដែលមានតម្រូវការចាំបាច់បំផុត ដូចជា មាន់ ត្រី សាច់ បន្លែ ផ្លែឈើ អាហារសម្រាប់កុមារ និងម្ហូបក្រៀមផ្សេងៗក្នុងតម្លៃសមស្រប និងតម្រូវឲ្យការលក់មានរបៀបរៀបរយតាមវិធានការការពាររបស់សុខាភិបាល។

គិតមកដល់ពេលនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំស្តង់លក់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគចំនួន ២២ស្តង់,រថយន្តចល័តចំនួន ៨គ្រឿង និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់លក់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ និងក្នុងតំបន់ក្រហម ដោយដឹកជញ្ជូនដល់មុខផ្ទះរបស់អ្នកទិញ។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២២ ដល់២៦ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានលក់ស្បៀងជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម បានអង្ករ ជាង ១ ៤០០បាវ, មីជាង ៤ ២០០កេស, ត្រីខកំប៉ុងជាង ២ពាន់យួរ, ទឹកត្រីជាង ១ពាន់យួរ, ទឹកស៊ីអ៊ីវជាង ១ពាន់យួរ, ទឹកបរិសុទ្ធ ២៣០យួរ, ឆៃប៉ូវជាង ៦០០ថង់ (១ថង់ ២គីឡូក្រាម) រួមទាំងបន្លែបង្ការមួយចំនួនទៀត៕

អត្ថបទ ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        84
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        261
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm