រដ្ឋបាលខេត្ត​ព្រះសីហនុ​ប្រកាស​ចាត់វិធានការ​ច្បាប់​ ចំពោះ​មេខ្យល់​នាំ​ពលរដ្ឋ​ទន្ទ្រាន​ដី​រដ្ឋ និង​ដីឯកជន​

2023/02/25 08:53:28 pm        670

​ព្រះសីហនុ៖ ​រដ្ឋបាលខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣​ បានប្រកាស​ចាត់វិធានការ​ផ្លូវច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​ក្រុម​មេខ្យល់​ដែល​មាន​បំណង ​បង្ក​ចលាចល បំផុសបំផុល ចលនា​អនាធិបតេយ្យ​នាំ​ពលរដ្ឋ​ចូល​ទន្ទ្រាន​ដី​រដ្ឋ និង​ដី​កម្មសិទ្ធិឯកជន​នៅ​លើ​ទឹកដី​នៃ​ខេត្ត​ព្រះសីហនុ​ដោយ​គ្មាន​ការលើកលែង​ឡើយ​។ ​

​ការប្រកាស​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ​នេះ​ បន្ទាប់ពី​មាន​ករណី​ប្រជាពលរដ្ឋ​ប្រមាណ ២៥០គ្រួសារ ដែល​មាន​ការ​ពាក់ព័ន្ធ​លើ​ទីតាំង​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ធនាគារ​កាណាឌីយ៉ា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ ​ទាក់ទង​នឹង​ករណី​នេះ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ឱ្យ​ដឹង​ថា ​ក្រោយ​ទទួល​បាន​កម្មសិទ្ធិ​ស្របច្បាប់ ធនាគារ​កាណាឌីយ៉ា រួម​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ខិតខំ​ធ្វើការ​សម្របសម្រួល​ដើម្បី​ដោះស្រាយ​គោ​លន​យោ​បាល​ផ្ដល់​ដីឡូត៍​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​តាំងទី​លំនៅ និង​អាស្រ័យ​ផល​ជាក់ស្ដែង​លើ​ទីតាំង​ដី​។

​រដ្ឋបាល​ខេត្ត​បញ្ជាក់​ថា ជា​លទ្ធផល​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​បាន​ឯកភាព​ទទួលយក និង​នៅ​សល់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​តូច​ នៅ​បន្ត​ជឿ​តាម​ការ​ញុះញង់​ពី​សំណាក់​មេ​ក្លោង និង​មេខ្យល់​ដែល​បាន​ធ្វើ​សកម្មភាព​ញុះញង់ បំផុស​បំផុល​ឱ្យ​ប្រជាពលរដ្ឋ​នៅ​បន្ត​ការទន្ទ្រាន​កាន់កាប់​លើ​ដី​កម្មសិទ្ធិ​របស់​អ្នកដទៃ ពុំ​ទាន់​ទទួលយក​គោលការណ៍​ដោះស្រាយ​ ក្រោម​ការ​សម្របសម្រួល​រប​ស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។​ ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​សូម​ឈប់​ចាញ់បោក​ការ​ឃោសនា​របស់​ក្រុម​មេខ្យល់​ឱ្យ​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ និង​ដី​កម្មសិទ្ធិឯកជន​។​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បញ្ជាក់​ថា​៖ «​រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​ក្រុម​មេខ្យល់​ដែល​មាន​បំណង បង្ក​ចលាចល បំផុសបំផុល ចលនា​អនាធិបតេយ្យ​ចូល​ទន្ទ្រាន​ដី​រដ្ឋ និង​ដី​កម្មសិទ្ធិឯកជន​នៅ​លើ​ទឹកដី​នៃ​ខេត្ត​ព្រះសីហនុ​ដោយ​គ្មាន​ការលើកលែង​ឡើយ​»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm