ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ចុង​អំពិល​នឹង​បង្កើន​ការធ្វើ​វេទិកា​សាធារណៈ​ដោះស្រាយសំណូមពរ​ពលរដ្ឋ​

2023/02/25 09:26:18 pm        267

​ព្រៃវែង​៖ ក្រុមការងារ​ចុះជួយ​មូលដ្ឋានឃុំ​ចុង​អំពិល ស្រុក​កញ្ជៀច ខេត្តព្រៃវែង មាន​ឯកឧត្តម ប៉ុល រតនា ជា​ប្រធាន​នឹង​បង្កើន​ការធ្វើ​វេទិកាសាធារណៈ​នៅតាម​ភូមិ​នានា ដើម្បី​ដោះស្រាយ​សំណូមពរ និង​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ។

​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា និង​ឆ្លង​សមិទ្ធផល​នានា​ក្នុង​វត្ត​ចំបក់ ស្ថិតក្នុង​ឃុំ​ចុង​អំពិល តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋាន​ស្រុក​ស្វាយអន្ទរ និង​ស្រុក​កញ្ជ្រៀចនៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ប៉ុល រតនា អំពាវនាវ​ទៅ​ប្រជាពលរដ្ឋសូម​បន្ត​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ឲ្យ​បាន​ខ្ជាប់ខ្ជួន ខណៈបញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះកំពុង​ជា​កង្វល់​យ៉ាង​ខ្លាំងរបស់​រាជរដ្ឋាភិបាល ព្រោះ​បណ្ដាលឲ្យ​មានមនុស្ស​ស្លាប់ និង​របួស​សឹង​ជា​រៀងរាល់ថ្ងៃ។ ​ជាមួយ​នេះ ឯកឧត្តម​បាន​ជំរុញ​ផង​ដែរ​ដល់​ពលរដ្ឋ ពិសេស​យុវជន​ត្រូវ​នាំគ្នា​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន និង​ការប្រព្រឹត្តិ​នូវ​បទល្មើស​គ្រប់​នានា ហើយ​អាជ្ញាធរ​មូលដ្ឋានត្រូវខិតខំទប់ស្កាត់ និង​បន្ត​ផ្សព្វផ្សាយ​អប់រំ​ឲ្យ​បាន​ច្រើន​បន្ថែមទៀត ដល់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការគោរព​ច្បាប់​ចរាចរណ៍​...។​

​ឯកឧត្តម​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ចុង​អំពិល​បាន​បន្ថែ​ថា នឹង​ក៏​ចាត់​ក្រុមការងារដើម្បី​ធ្វើ​វេទិកា​សាធារណៈ ក្នុង​គោលបំណង​ជួយ​ដោះស្រាយ​ទុក្ខលំបាករបស់​ប្រជាពលរដ្ឋ និង​ចំណុច​ប្រឈម​ផ្សេងៗ ហើយ​នៅពេល​មាន​ប្រជាពលរដ្ឋកើតមាន​ជំងឺ​ឈឺ​ផ្សេងៗ ត្រូវដឹកបញ្ជូន​ដោយ​ពុំ​គិតថ្លៃ​សេវាតាម​រថយន្ត​សង្គ្រោះ ព្រោះនេះ​ជាការ​យកចិត្តទុក​ដាក់ជួយ​កាត់បន្ថយ​ការលំបាក​របស់​ពួកគាត់។​ ​ឯកឧត្តម ប៉ុល រតនា បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ការផ្ដល់សេវា​សុខាភិបាល​ឲ្យ​កាន់តែ​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន នឹង​ផ្ដល់ជូន​នូវម៉ាស៊ីន​អេកូ​សាស្ត្រ​មួយគ្រឿងដល់​មណ្ឌល​សុខភាព​ចុង​អំពិល សម្រាប់​ជួយ​ពិនិត្យ​ជំងឺ​ដល់ប្រជាពលរដ្ឋ។​ ​ក្នុងឱកាស​នោះ ឯក​ឧ​ត្ត្ត​មបាន​អំពាវនាវពលរដ្ឋ​មានឈ្មោះក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ត្រូវ​ត្រៀម​ឯកសារ​ឲ្យ​បាន​រួចរាល់ដើម្បី​ចូលរួម​បោះឆ្នោត​សកលឆ្នាំ​២០២៣​នេះ និង​សូម​បន្ត​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។​ ​

បន្ទាប់ពីនេះ ឯកឧត្ដម ប៉ុល រតនា ក៏បានដឹកនាំក្រុមការងារចុះពិនិត្យដំណើរការសាងសង់សាលាមួយខ្នង ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន នៅក្នុងឃុំចុងអំពិល ដែលសម្រេចបាន២០ភាគរយ ហើយគ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៣ខាងមុខ។

គួរ​បញ្ជាក់ថា សម្រាប់​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ឃុំ​ចុង​អំពិល បានប្រកាស​ផ្ដល់នូវ​ផ្ទះ​ចំនួន ​៦​ខ្នងក្នុង​មួយឆ្នាំៗទៅ​ប្រជាពលរដ្ឋដែល​គ្មាន​ផ្ទះសម្បែង​រស់នៅ ដើម្បី​ឲ្យ​ពួកគាត់​មានផ្ទះ​ស្នាក់នៅ​សមរម្យ​ផងដែរ៕ ​អត្ថបទ៖ បាន សុខ​រិ​ទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm