សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​ទៅ​ស៊ន ដា​រ៉ា កុំ​ចង់​ក្លាយជា​បេក្ខជន​នាយករដ្ឋមន្ត្រី សូម្បីតែ​ចង់​ក្លាយជា​សមាជិក​គណបក្ស​ប្រជាជន​ក៏​មិនបាន​ផង

2023/02/25 11:07:41 pm        719

ភ្នំពេញ៖ ​សម្តេចតេ​ជោ ហ៊ុន សែន ប្រកាសប្រាប់​ទៅ​បុគ្គល​ឈ្មោះ ស៊ន ដា​រ៉ា​ថា កុំថាឡើយ​ក្មួយ​ចង់​ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន ​សូម្បីតែ​ចង់​ក្លាយ​ជា​សមាជិក​គណបក្ស​ប្រជាជន​ក៏​មិនបាន​ផង​។

យោងតាមសារសម្តេចតេជោ ហ៊ុន សែន តាមFacebook នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈនេះថា ភ្ញាក់ពីដេកមកឃើញនាគទេពបញ្ជូនវីដេអូដែលស៊ន ដារ៉ានិយាយ។ ក្នុងការនិយាយនោះ ស៊ន ដារ៉ា បាន​បញ្ជាក់ ពីការគាំទ្ររបស់ឪពុក ម្តាយខ្លួនចំពោះខ្ញុំដែលខ្ញុំសូមអរគុណចំពោះប្អូនប្រុសប្អូន ស្រីដែលជាឪពុកម្តាយស៊ន ដារ៉ាសម្រាប់ការគាំទ្រកន្លងមក។

សម្ដេចបញ្ជាក់ថា អ្វីដែលគួរឲ្យហួសចិត្ត ស៊ន ដារ៉ា បានលើក​ជា​យោបល់បើ​ក​ការ​ចរចា​ជា​មួយ​ខ្ញុំដោ​យ​ភ្ជា​ប់មកជាមួយលក្ខខណ្ឌ ៤ក្នុងនោះលក្ខខណ្ឌទីមួយ គឺ ស៊ន ដារ៉ា ត្រូវ​តែ​ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​របស់​គណបក្ស​​ប្រជាជនទើប ស៊ន ដារ៉ា ព្រម​ចូលរួម​ជា​មួយ​គណបក្ស​ប្រជាជន។ ស៊ន ដារ៉ា បាន​និយាយ​ថា គាត់​ជា​សត្វ​ឥន្ទ្រីដែលពេលមុនគាត់ថា ហ៊ុន ម៉ាណែត ជា​សត្វ​គីង្គក់។​ នេះ​ជា​ការ​ប្រៀបធៀប​បែប​ប្រមាថ។ គាត់បានបន្ថែមថា ព្រហ្មលិខិតបានបង្កើត ហ៊ុន សែន មក​សម្រាប់​បង្រ្កាប​ប៉ុល ពត ឯ​ព្រះ​បានបង្កើត ស៊ន ដារ៉ា មក​ដើម្បី​បង្រ្កាប​ ហ៊ុន សែន ។

សម្ដេចតេជោបញ្ជាក់ថា ពូ​សូម​ផ្តាំ​ទៅ​ក្មួយ​ស៊ន ដារ៉ា វិញ​ថា​ កុំ​ថា​ឡើយ​ក្មួយ​ចង់​ក្លាយ​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​របស់​គណបក្ស​ប្រជាជន​សូម្បី​តែ​ចង់​ក្លាយ​ជា​សមាជិក​គណបក្ស​ប្រជាជន​ក៏​មិន​បាន​ផង​ព្រោះ​ក្មួយ​កំពុង​មាន​រឿង​នៅ​តុលាការ ។​ ក្មួយ​លើក​ខ្លួន​ឯង​ហួស​ជ្រុល​ហើយ ។ ឯ​ពាក្យ​ក្មួយ​ថា​ព្រះ​បង្កើត​ក្មួយ​មក​ ដើម្បី​បង្រ្កាប ហ៊ុន សែន​ តាម​ការ​គិត​របស់​ពូអ្នក​ដែល​បង្រ្កាប ហ៊ុន សែន បាន​មក​ដល់​ពេល​នេះ​មិន​ទាន់​កើត​ចេញ​ពី​ផ្ទៃ​ម្តាយ​នៅ​ឡើយ​ទេ។ ក្មួយ​កំពុង​ចាត់​ទុក​ខ្លួនឯ​ង​ជា​សត្វ​ឥន្ទ្រី​ជា​អ្នក​មា​នបុណ្យតើក្មួយចេះខ្មាស​អៀន​ទេ​នៅ​ពេល​និយាយ​ដល់​រឿង​របៀប​នេះ។​ ឈប់​បាន​ឈប់​ទៅ​ក្មួយ​អាណិត​ឪពុក​ម្តាយ​ដែ​ល​ខំ​ដង្ហើយ​ហៅកូន។ សព្វ​ថ្ងៃ​ក្មួយ​ជួយ​ខ្លួន​ឯង​មិន​បាន​ផង​ចង់​ក្លាយ​ខ្លួន​ជា​នាយករដ្ឋ​មន្ត្រី​ ឬ​ចង់​មក​បង្ក្រាប​ ហ៊ុន សែន គឺ​រឿង​យល់​សប្តិទាំង​ថ្ងៃ​៕ 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm