ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត​៖ វិស័យ​ឯកជនគឺជា​ដៃគូ​ដ៏​សំខាន់​របស់​រដ្ឋាភិបាល ក្នុង​ការនាំ​កម្ពុជា​ឱ្យ​ពិភពលោក​បាន​ស្គាល់​ថែមទៀត

2023/02/26 12:49:13 am        726

​ភ្នំពេញ៖ វិស័យ​ឯកជន​គឺជា​ដៃគូ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល ​នៅក្នុង​ការនាំយក​សក្តានុពល​របស់​កម្ពុជា​ឱ្យ​ពិភព​លោក​បាន​ស្គាល់​ច្បាស់ និង​ចាប់​អារម្មណ៍ រួម​ទាំង​ការ​រក្សា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ជាតិ តាមរយៈ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការបង្កើន​ភាព​ប្រកួតប្រជែង និង​ការបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​។ នេះ​បើ​តាម​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង ពិសា​អាហារ​សាមគ្គី​ជាមួយ​សហគ្រិន​វ័យក្មេង​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៣​។​

​ក្រៅពី​លើកឡើង​បែបនេះ​ឯកឧត្ដម ក៏បាន​កោតសរសើរ​ចំពោះ​សហគ្រិន​វ័យក្មេង​កម្ពុជា​ទាំងអស់ ដែល​បាន​ដឹកនាំ និង​រក្សាបាន​នូវ​វឌ្ឍនភាព​អាជីវកម្ម​-​ធុរកិច្ច​ល្អ​ប្រសើរ និង​ថែមទាំង​បាន​ទាក់ទាញ​រំហូរ​វិនិយោគ​ពី​បរទេស​នា​ពេល​កន្លងមក ទោះបីជា​ត្រូវ​ប្រឈម​នឹង​ផលវិបាក​ជាច្រើន​ក្នុង​អំឡុង​ពេល​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​។​ ​ឯកឧត្ដម​ក៏បាន​ចូលរួម​សាទរ ដែល​អង្គការ​ឃ្លាំមើល​ការ​លាង​សម្អាត​ប្រាក់ និង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(FATF) បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ដក​ប្រទេស​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​ នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខាង​លាង​លុយកខ្វក់​។ ឯកឧត្ដម​ក៏​បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​សម្តេច​ក្រ​ទ្បា​ហោម ឧបនាយករដ្ឋមន្ត្រី ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​ក្រុមការងារ​ចំពោះ​កិច្ច ព្រមទាំង​ស្ថាប័ន​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ខិតខំ​យ៉ាង​សស្រាក់សស្រាំ​បំពេញការ​ងារ​នេះ​ ដោយ​ពុំ​គិតពី​ការ​នឿយហត់​រហូត​សម្រេច​បាន​នូវ​ការនាំមក ​នូវ​ភាព​ស្អាតស្អំ​របស់​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។ ការណ៍​នេះ​ពិតជា​នឹងចូលរួម​ចំណែក​ក្នុងការ​ផ្តល់ នូវ​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដ៏​សំខាន់​ដល់​កម្ពុជា ជាពិសេស​សម្រាប់​វិស័យ​ឯកជន​ផ្ទាល់​ ក្នុង​ការ​រក្សា​លំនឹង​នៃ​រំហូរ​ហិរញ្ញវត្ថុ និង​ការដោះដូរ​ពាណិជ្ជកម្ម​នា​នា​ទៅកាន់​ទូទាំង​សាកលលោក​។

​ក្នុង​ពិធី​នោះដែរ​ឯកឧត្ដម​ក៏​បាន​ផ្ដល់​ជា​ទស្សនវិស័យ​ផ្ទាល់ខ្លួន ​អំពី​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន និង​ការលើកកម្ពស់​វិស័យ​ឯកជន ក្នុងនោះ​មាន​កត្តា​អាទិភាព​ចំនួន ៣ ដែលមាន​ដូចជា ទី​១.​ក្របខណ្ឌ​គោលនយោបាយ​៖ សំដៅ​ទៅលើ​ចក្ខុវិស័យ​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ និង​ការ​រីក​ច​ម្រើន​របស់​វិស័យ​ឯកជន ហើយ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​បានធ្វើ​ការងារ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ​បម្រើ​ដល់​ការរីកលូតលាស់​មកដល់​សព្វថ្ងៃនេះ ហើយក៏​នឹង​បន្ត​វាយតម្លៃ និង​កែសម្រួល​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​ប្រកួតប្រជែង ងាយស្រួល និង​មាន​ថ្លៃដើម​ទាប​។ ទី​២.​ក្របខណ្ឌ​យន្តការ​អនុវត្ត​៖ សំដៅ​ទៅលើ​ការលើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ដើរតួនាទី​ក្នុងការ​អនុវត្ត​ផ្ទាល់​ដោយមាន​ការគាំទ្រ​ពីរាជ​រដ្ឋា​ភិ​បាល​។ ទី​៣.​ការអនុវត្ត​ជាក់ស្តែង​៖ សំដៅ​ទៅលើ​ការធានា​ឱ្យ​បាន​នូវ​ការអនុវត្ត​ជាក់ស្តែង​ដោយ​រលូន ជាការ​ឆ្លុះបញ្ចាំង​ទៅនឹង​ផែនការ​ដែល​បាន​គូស​វៀស ហើយ​ការអនុវត្ត​នេះ​ទាមទារ​នូវ​នីតិវិធី​ច្បាស់លាស់ ងាយស្រួល រស់​រវើក និង​តម្លាភាព រួមជាមួយ​នឹង​កត្តា​មនុស្ស​ដែលមាន​ការយល់ដឹង និង​មានបទពិសោធន៍​ជាក់ស្តែង ជាពិសេស​កត្តា​តុល្យភាព​រវាង​មន្ត្រី​រដ្ឋ និង​ផ្នែក​ឯកជន​។

​ឯកឧត្ដម​ក៏បាន​អំពាវនាវ​ដល់​សហគ្រិន​ទាំងអស់​ បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការពង្រីក​ការ​វិនិយោគ​ នៅក្នុង​វិស័យ​សំខាន់ៗ​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​បន្ត​បង្កើត​ឱកាស​ការងារ​បន្ថែមជូ​ន​ប្រជាពលរដ្ឋ ជាពិសេស​សម្រាប់​យុវជន​ស្របតាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ ឯកឧត្ដម​ក៏បាន​លើកទឹកចិត្ត​ឱ្យ​សហគ្រិន​ទាំងអស់​ឱ្យ​បង្កើន​សមត្ថភាព​, ពង្រឹង​ភាព​ប្រកួតប្រជែង និង​សូម​ខិតខំ​ទាញ​យក​អត្ថប្រយោជន៍​ឱ្យ​បាន​ជា​អតិបរមា​ពី​គោលនយោបាយ ក៏ដូចជា​វិធានការ​លើកទឹកចិត្ត​នានា​របស់​រាជរដ្ឋាភិបាល​ចំពោះ​វិស័យ​ឯកជន ជាពិសេស​តាមរយៈ​ការវិនិយោគ​នៅក្នុង​វិស័យ​អាទិភាព ដើម្បី​ទទួលបាន​ការលើកទឹកចិត្ត​ផ្នែក​សារពើពន្ធ​, ការទទួលបាន​ការបណ្តុះ​បណ្តាល​សហគ្រិនភាព​, ការអភិវឌ្ឍ​ជំនាញ​, និង​ការទាញយក​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​ជាមួយ​បណ្តា​ប្រទេស​នានា​ជាដើម​។

​ឯកឧត្ដម​បន្តថា ក្រៅពី​ការបង្កើត​ទ្រព្យ និង​រកប្រាក់​ចំណេញ​, សហគ្រិន​ទាំងអស់​ក៏ត្រូវ​បណ្តុះ​គំនិត​ចូលរួមចំណែក​ក្នុង​កិច្ចការ​សង្គម ព្រម​ជាមួយនឹង​ការចាប់យក​បច្ចេកវិទ្យា​ឌីជីថល​នៅក្នុង​អាជីវកម្ម​ប្រកប ដោយ​ភាព​ច្នៃប្រឌិត និង​នវានុវត្តន៍ ដែល​អាច​នាំមក​នូវ​ផលិតភាព​ខ្ពស់ និង​តម្លៃបន្ថែម​កាន់​តែ​ច្រើន​ដល់​សេដ្ឋកិច្ចជាតិ​។​ ​ឯកឧត្ដម​បានស្នើ​ដល់​សភាពាណិជ្ជកម្ម​កម្ពុ​ជា​បន្ត​ផ្តល់​ការគាំទ្រ និង​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​សហគ្រាស​ថ្មីៗ ដើម្បី​ពង្រឹង និង​ពង្រីក​បណ្តាញ​ទំនាក់ទំនង​ការងារ​, ចែករំលែក​នូវ​ចំណេះដឹង និង​បទពិសោធន៍ ព្រមទាំង​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​ឱ្យ​កាន់​តែមាន​ភាពរឹងមាំ ទូលំទូលាយ រស់​រវើក និង​ប្រកបដោយ​បរិ​យាប​ន្ន​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm