
ភ្នំពេញ៖ ចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយកាលពីពេលកន្លងទៅនៅប្រទេសទួរគី និងស៊ីរី បានកើនឡើងជាង ៥ម៉ឺននាក់ ហើយមនុស្សរាប់លាននាក់ផ្សេងទៀត គ្មានផ្ទះសម្បែងរស់នៅ ។
ក្រុមអាជ្ញាធរគ្រប់គ្រងគ្រាអាសន្ន និងគ្រោះមហន្តរាយ និយាយថា ចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដីនៅក្នុងប្រទេសទួរគី កើនឡើងដល់ ៤៤.២១៨នាក់ ក្នុងនោះចំនួនមនុស្សស្លាប់នៅក្នុងប្រទេសកើនឡើងដល់ ៥.៩១៤នាក់ ធ្វើឲ្យចំនួនមនុស្សស្លាប់សរុបនៅក្នុងប្រទេសទាំង២ កើនឡើងដល់ជាង ៥ម៉ឺននាក់ ។
គួរឲ្យដឹងថា ការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានអង្រួនតំបន់ភាគអាគ្នេយ៍ប្រទេសទួរគី និងតំបន់ភាគពាយ័ព្យប្រទេសស៊ីរី មុនពេលថ្ងៃរះ ថ្ងៃទី ៦ ខែកុម្ភៈកន្លងទៅ បន្ទាប់មករលករញ្ជួយជាង ១ពាន់លើក បន្តកើតឡើងបន្ថែមទៀតនៅពេលរសៀល ។
ការរញ្ជួយដីនេះ បានធ្វើឲ្យអគារពាន់ខ្នងបាក់រលំ ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ជាប់ក្រោមគំនរបាក់បែក ហើយក្រុមការងារសង្រ្គោះ ប្រឹងប្រែងអស់កម្លាំងកាយចិត្តដោយមិនគិតពីការនឿយហត់ ទាំងយប់ទាំងថ្ងៃ ដើម្បីរំដោះមនុស្សចេញពីគំនរអគារ ៕
