ឯកឧត្តម ហ៊ុន ម៉ាណែត៖ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស

2023/02/26 11:20:05 pm        302

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ(TVET) មានតួនាទីយ៉ាងសំខាន់ដោយមិនអាចខ្វះបាននោះឡើយ ក្នុងការ​អភិវឌ្ឍមូល​ធនមនុស្ស ខណៈកម្មវិធីនេះ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជានោះ បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីផលប្រយោជន៍ប្រជាជន។

ក្នុងឱកាសសំណេះសំណាលជាមួយនឹងសាស្ត្រាចារ្យលោកគ្រូ អ្នកគ្រូនៅតាមគ្រឺះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និងឯកជន នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស។ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានខិតខំពង្រឹង និងពង្រីកការវិនិយោគ​និង​ការធ្វើបរិវត្តកម្ម TVET ដើម្បីផលិតមូលធនមនុស្សប្រកប​ដោយចំណេះដឹងទាំងផ្នែករឹង​ និងផ្នែកទន់ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារការងារក្នុងវិស័យ​ឧស្សាហកម្ម ​ទិសដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ​ជាពិសេសការប្រែប្រួលបច្ចេកវិទ្យា នៃបដិវត្តឧស្សាហកម្ម ៤.០»។

ឯកឧត្តមបណ្ឌិត បានលើកឡើងទៀតថា នៅក្នុងឆ្នាំ ២០២៣នេះ កម្ពុជាកំពុង​បន្តរៀបចំ​ទិវាជាតិ​អប់រំ​បណ្តុះបណ្តាលបច្ចេកទេស ​និងវិជ្ជាជីវៈលើកទី៦ (TVET DAY) ក្រោមប្រធានបទ «TVET ផ្តល់​ជំនាញ និងការងារសមរម្យ» ក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ព្រមទាំងដើម្បីធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល ​កម្មករនិយោជិត​ និយោជក និងផ្នែកឯកជនព្រមទាំងសាធារណជន ឱ្យបានយល់​ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងការអភិវឌ្ឍ​កម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវ​ការទីផ្សារ​ការងារទាំង​នៅក្នុងស្រុក ​និងក្រៅប្រទេសជាដើម។

ជាមួយគ្នានោះដែរឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង​វិជ្ជាជីវៈសាធារណៈ និងឯកជន ដែលជាសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានរួមគ្នាជួយដល់ការអភិវឌ្ឍគ្រឹះស្ថាន TVET ទាំងគ្រឹះស្ថានសាធារណៈ ​និងឯកជនបានចំនួន ១០៧ គ្រឹះស្ថាន ដោយមានសិក្ខាកាមសិស្ស​និស្សិតបានបញ្ចប់ការសិក្សាចំនួនជាង ៦ម៉ឺននាក់​រៀងរាល់ឆ្នាំ នៅទូទាំងប្រទេសផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានរំលឹកផងដែរថា ចាប់តាំងពីថ្ងៃចាប់​បដិសន្ធិ​នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយមួយប្រកប​ដោយ​ភាព​ចាស់ទុំ និងភាពស្មោះត្រង់នៅក្នុងបុព្វហតុជាតិ ​មាតុភូមិ និងប្រជាជន ព្រមទាំងមានថ្នាក់ដឹកនាំ​ប្រកបដោយយុទ្ធសាស្ត្រ យុទ្ធវិធី ភាពឈ្លាសវៃ និងភាពច្នៃប្រឌិត ហើយតែងប្រកាន់ខ្ជាប់នូវមាគ៌ា​ដឹកនាំ​តាមគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ» ព្រមទាំងមានគោល​នយោបាយ​ច្បាស់លាស់ ​សំដៅបម្រើផលប្រយោជន៍ប្រជាជន និងការអភិវឌ្ឍន៍ជាតិផងដែរ។

ឯកឧត្តម បានបន្តទៀតថា គណបក្សបានសម្រេចនូវសមិទ្ធផលចម្បងៗជាច្រើន​សន្ធឹកសន្ធាប់​ចាប់​តាំង​ពីក្រោយថ្ងៃ ៧មករា ឆ្នាំ១៩៧៩មក​ដូចជា ការស្រោចស្រង់ជីវិតប្រជាពលរដ្ឋចេញ​ពីការ​កាប់សម្លាប់របស់របបប៉ុលពត, ការទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបប្រល័យ​ពូជសាសន៍​ប៉ុលពត និង តស៊ូប្រយុទ្ធនឹងសត្រូវរួមរបស់ជាតិខ្មែរគឺសង្គ្រាម និងការបែកបាក់ផ្ទៃក្នុង ដែលបាន​កើតមានទ្បើងលើ​ទឹកដីអង្គរនៃយើងជាង៥០០ ឆ្នាំមកហើយរហូតសម្រេចបានការបញ្ចប់​ទាំង​ស្រុងនូវអរិភាពទាំងនេះ និងទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស តាមរយៈនយោបាយ​ឈ្នះឈ្នះរបស់សម្តេតេជោ ​ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់។

ដូចនេះ សូមប្រជាពលរដ្ឋទាំងអស់ចូលរួមបន្តថែរក្សាសុខសន្តិភាពនេះ ឱ្យបានស្ថិតស្ថេរគង់វង្ស​សម្រាប់ខ្មែរយើងគ្រប់ជំនាន់ជានិច្ចនិរន្តន៍តរៀងទៅ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm