ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស

2023/02/27 04:33:24 pm        298

ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៦៨ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ បន្ទាប់ពីកម្ពុជាបានរង់ចាំព្រឹត្តិការណ៍នេះជាង៦០ឆ្នាំមកហើយ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកអតីកាល នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា ដែលពេលនោះ គឺមានការលំបាកខ្លាំងណាស់។ សម្តេចតេជោ បានដឹកនាំការធ្វើកំណែទម្រង់ចាប់ពីឆ្នាំ១៩៨៥មក រហូតដល់មានលទ្ធផលល្អប្រសើរមកទល់ពេលបច្ចុប្បន្ននេះ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា អតីតកាលខេត្តក្រចេះ គឺជាខេត្តមួយដែលមានកំណែទម្រង់លំបាក ក្នុងនោះរួមាន៖ កំណែទម្រង់បញ្ហាដីធ្លីផងដែរ។ ខេត្តក្រចេះ គឺជាខេត្តផលិតទូកកាណូត តែពេលនោះគឺផលិតពីឈើ មិនមែនពីដែកដូចពេលបច្ចុប្បន្ននេះឡើយ ក៏ប៉ុន្តែអ្វីៗបានកែទម្រង់កាន់តែល្អប្រសើរឡើង។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រសិនបើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ មិនដឹងប្រទេសកម្ពុជាមានការរីកចម្រើនដល់ណានោះទេ..!។ សម្តេចបញ្ជាក់ថា ពេលនោះ ប្រជាពលរដ្ឋកម្ពុជា មានប្រាក់ចំណូលច្រើនជាងប្រជាជនប្រទេសកូរ៉េខាងត្បូងទៅទៀត តែពេលនេះកូរ៉េខាងត្បូងបានទៅមុខយ៉ាងឆ្ងាយ ដោយសារកំហុស នៃការធ្វើរដ្ឋប្រហារទម្លាក់អង្គសម្តេចឪ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គ្មានបរទេសណា ទៅវិនិយោគនៅប្រទេស ដែលគ្មានសន្តិភាព និងគ្មានស្ថិរភាពនយោបាយនោះទេ។ សម្តេចបញ្ជាក់ថា លំហ នៃសុខសន្តិភាព គឺជាកត្តាហុតផលដល់ប្រជាជនយ៉ាងពិតប្រាកដ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់បរទេស និងផ្នែកពាក់ព័ន្ធនានា សូមកុំមើលកម្ពុជាតែមួយជ្រុងណាមួយនោះឡើយ។ កម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំង ធ្វើឱ្យល្អប្រសើរឡើង នៃទំនាក់ទំនង កម្រិតការទូត និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីវឌ្ឍនភាពកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជំនាញបច្ចេកទេស គឺជាជំនាញត្រូវនឹងតម្រូវការចាំបាច់ នៃសង្គមបច្ចុប្បន្ន ដែលយើងត្រូវបង្កើន និងពង្រឹងឱ្យកាន់តែល្អប្រសើរថែមទៀត។ ទន្ទឹមនឹងនោះ សម្តេចក៏សូមឱ្យមានការចាប់អារម្មណ៍លើជំនាញវិជ្ជាជីវៈដូនតាដូចជា៖ ចម្លាក់ តម្បាញ...ជាដើម ដែលរដ្ឋកំពុងតែគាំពារ និងលើកទឹកចិត្ត។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះមានតម្រូវការកាន់តែធំ ដូច្នេះទើបសម្ដេចតេជោបានដាក់ចេញផែនការគោនយោបាយឱ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធធ្វើការបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈនេះដល់សិស្សនិស្សិតកម្ពុជាប្រមាណ ១,៥ លាននាក់នៅឆ្នាំក្រោយ។

សម្ដេចតេជោ ហ៊ុន សែនប្រកាសថា នៅថ្ងៃនេះបានចែកសញ្ញាបត្រដល់និស្សិតជយលាភីជាង ៥ ពាន់នាក់ ខណៈ ពេលឥឡូវនេះតម្រូវការជំនាញបច្ចេកទេស មានតម្រូវការកាន់តែធំឡើងៗ ពិសេសទាក់ទងនឹងក្រុមហ៊ុន វិនិយោគបរទេសដែលកំពុងមានតម្រូវការជំនាញបច្ចេកទេសនេះខ្លាំង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម័យបក់ផ្លិតវាបានទៅឆ្ងាយពីយើងគ្រប់គ្នាចង់អស់ហើយ ខណៈសព្វថ្ងៃគឺមានភ្លើងអគ្គិសនីស្ទើតែគ្រប់ទីកន្លែង ពោលគឺជាង៩០ភាគរយនៃភូមិនៅទូទាំងប្រទេសតែម្តង។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជា គឺជាប្រទេសនាំចេញគ្រាប់ស្វាចន្ទីមិនទាន់កែច្នៃច្រើនរហូតដល់ ១លានតោន ក្នុងមួយឆ្នាំ ខណៈដែលគ្រាប់ស្វាយចន្ទីកែច្នៃរួចមានកម្រិតតិចតួចនៅឡើយ ដែលផលិតទាំងនោះ សម្រាប់តម្រូវការនៅក្នុងស្រុកតែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់ថា នាពេលខាងមុខ កម្ពុជាកំពុងទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា សម្ដេចតេជោ តែងតែប្រាប់ទៅបរទេសឱ្យអ្នកវិនិយោគយកចិត្តទុកដាក់លើការវិយោគលើឧស្សាហកម្មកែឆ្នៃ ដែលធនធានកម្ពុជាមានស្រាប់ ផ្នែកនេះទៅមុខកម្ពុជា នឹងក្លាយទៅជាអ្នកខ្លាំងមួយក្នុងចំណោមអ្នកខ្លាំងលើការចែកចាយនេះ។

សម្តេចតេជោ ប្រកាសថា កម្ពុជាមិនទាន់មានសមត្ថភាពក្នុងការកែច្នៃផលិតកសិកម្មបានច្រើននៅឡើងទេ ដូចជា៖ ស្រូវ អង្ករជាច្រើន ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង និងការចូលរួមវិនិយោគពីដៃគូសហការនានា។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ពីមុនកសិកម្មស្រូវនៅកម្ពុជា គ្រាន់តែធ្វើឡើងដើម្បីហូបគ្រប់គ្រាន់តែប៉ុណ្ណោះ។ មកទល់ពេលកម្ពុជាសល់ស្រូវ-អង្ករយ៉ាងច្រើន ដែលទាមឱ្យមានការវិនិយោគ និងផ្តល់ទុនដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីកែច្នៃ និងសម្ងួត។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាចង់ទាក់ទាញអ្នកវិនិយោគមកវិនិយោគលើការកែច្នៃវត្ថុធាតុដើម ដែលមានក្នុងស្រុក ពីព្រោះកម្ពុជាមានធនធានសម្រាប់កែច្នៃ ប៉ុន្ដែនៅខ្វះសម្ភារៈបច្ចេកទេសសម្រាប់ការ​កែច្នៃ​លើផលិតផលនានា ដែលមាននៅក្នុងស្រុកក្នុងនោះមានដូចជា ស្រូវអង្ក កៅស៊ូ ដំឡូងមី និងគ្រាប់ស្វាយចន្ទីជាដើម។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រុមហ៊ុនជប៉ុនឈ្មោះ មីនីបៀ ពីដាក់ទុនវិនិយោគនៅកម្ពុជាតែខ្ទង់ ៣០លានដុល្លារអាមេរិកប៉ុណ្ណោះ តែពេលនេះទំហំវិនិយោគមានប្រមាណ១០០០លានដុល្លារអាមេរិកទៅហើយ ដែលទំហំផលិតម៉ូទ័ររបស់មីនីបៀនៅកម្ពុជាប្រហាក់ប្រហែលនឹងការផលិតនៅប្រទេសថៃ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា បច្ចុប្បន្ននៅកម្ពុជា កំពុងមាន ក្រុមហ៊ុនរថយន្តជាច្រើនក្នុងនោះមាន ក្រុមហ៊ុនក្រុមហ៊ុនហ្វត ហ៊ីយ៉ាន់ដាយ និងនាពេលខាងមុខនឹងបើកក្រុមហ៊ុន តូយ៉ូតា នៅតំបន់សេដ្ឋកិច្ចភ្នំពេញបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កាលពីថ្ងៃមុនបណ្ដាអ្នកវិនិយោគក្រុមហ៊ុនធំៗដែលធ្វើដំណើរមកជាមួយប្រធានាធិបតីអាល្លឺម៉ង់ គឺមានបំណង់យកក្រុមហ៊ុនធំៗមកវិនិយោគនៅកម្ពុជា ដែលនេះគឺជាក្របខណ្ឌគោលនយោបាយក្នុងវិស័យឧស្សាហកម្មកម្ពុជា ដែលកំពុងត្រូវការអ្នកជំនាញបច្ចេកទេសជាច្រើននាពេលបច្ចុប្បន្ននេះ និងពេលអនាគត។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គ្មានការអភិវឌ្ឍណាមួយអាចរស់នៅបានក្រៅដំបូលសន្ដិភាពនោះទេ ដូច្នេះប្រទេសកម្ពុជា ត្រូវរក្សាឱ្យបាននូវសន្ដិភាព និងស្ថេរភាពនយោបាយ ព្រោះគ្មានអ្នកវិនិយោគណាមួយចូលមកវិនិយោគក្នុងប្រទេសដែលមានសង្គ្រាមនោះទេ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «ហេតុអ្វី ហ៊ុន សែន បែរជាទៅតមាត់ជាមួយកូនក្មេងម្នាក់ទៅវិញ...!»។ ត្រង់ចំណុចនេះសម្តេចបញ្ជាក់ថា ដោយមានចាំបាច់ ទើបសម្តេចត្រូវធ្វើកិច្ចការនេះ ហើយនយោបាយគេធ្វើពេលនេះ គឺសម្រាប់៤-៥ឆ្នាំខាងមុខឯណោះ ទាល់កម្រិតសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិទើបយល់។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា «សូមឱ្យបំបាត់ការភ័ន្តច្រឡំ នយោបាយ ឈ្នះ ឈ្នះ បានចប់នៅឆ្នាំ ១៩៩៨ គឺជាការបញ្ចប់នូវការអនុវត្ត ហើយបានចាប់ផ្ដើមអនុវត្តកាលពីខែកុម្ភៈ ឆ្នាំ១៩៩៦ ឯនោះ ដែលក្នុងពេលអនុវត្តសម្ដេចតេជោ បានចុះដោយផ្ទាល់តាមមូលដ្ឋានក្នុងការធ្វើសមាហរណកម្ម»។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពីអតីតកាលមក កម្ពុជាមានការបែកដាក់ច្រើនណាស់ ធ្វើឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងជ្រោះ នៃគ្រោះមហន្តរាយ និងបង្កការលំបាកដល់ប្រជាពលរដ្ឋគ្រប់បែបយ៉ាង។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំនាន់នេះអ្នកបង្ក្រាបសម្ដេច គឺមិនទាន់កើតចេញពីពោះម្ដាយនៅឡើយទេ ហើយបើអ្នកមិនទាន់ចេះនយោបាយទេ សូមកុំចង់ធ្វើនយោបាយ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កូនក្មេងម្នាក់កំពុងរស់នៅក្រៅប្រទេស កំពុងចូលស៊ង នៃអន្ទាក់របស់សម្តេច ហើយក្មេងរូបនោះ រង់ចាំមើលលទ្ធផលរបស់ខ្លួននាពេលអនាគត។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «កូនក្មេងនោះ ដំឡើងឬក និងមហិច្ឆតាស្មើនឹងមេរបស់ខ្លួន តាមរយៈការទាមទារចង់ធ្វើជានាយករដ្ឋមន្ត្រី សម្រាប់ក្រុមរបស់គេ..[].»។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ខ្មែរក្រហមទោះខ្លាំងយ៉ាងណាក៏ដោយ ក៏មិនអាចគ្រប់កម្លាំងរបស់ខ្លួនបានទាំងអស់ដែរ។ អ៊ុនតាក់ចូលមកកម្ពុជា និងចាយលុយអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ បានដកចេញពីកម្ពុជាវិញ ដោយបន្សល់ទុកឱ្យកម្ពុជាមានតំបន់ត្រួតត្រាច្រើន និងមានការផ្ទុះអាវុធគ្រប់ទីកន្លែង។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនយូរទេ កម្ពុជានឹងចាកចេញពីប្រទេសដែលមានកម្រិតការអភិវឌ្ឍតិចតួច ដែលចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បែរជាមានការព្រួបារម្ភទៅវិញទេ ដោយសារអត្រាការប្រាក់ដែលកម្ពុជាខ្ចី នឹងលែងជាហិរញ្ញប្បទានសម្បទានទៀតហើយ គឺការប្រាក់ខ្ពស់ជាងមុន។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាកសម្រចបញ្ចេញថវិកាសាងសង់ស្ពាន ដែលមានតម្លៃប្រមាណ ២៣០លានដុល្លារអាមេរិក(ពីរទៅពីរមក) ដោយឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងចូលទៅកាន់ខេត្តស្វាយរៀង ក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើម្បីសម្រួលដល់ការចំណាយអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន។

សម្តេចតេជោ ហ៊ុន សែន ប្រកាសអបអរសាទរ និងកោតសរសើរជាថ្មីដល់ចៅៗ ដែលទទួលបានជ័យជំនះក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង (យុវជនអាយុក្រោម ១៩ឆ្នាំ U19) ដែលទើបបានប្រកួតចប់នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីពេលថ្មីៗនេះ។ សម្តេចតេជោ ហ៊ុន សែន ជូនពរជូនពរចៅៗ ទទួលបានជោគជ័យក្នុងការប្រកួតនៅពេលក្រោយជាបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នយោបាយឈ្នះឈ្នះ និងការកាត់ទោសមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតខ្មែរក្រហម មិនមែនចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ាវីសទេ។ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារដល់គ្រូអួតខាងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយល់ឱ្យច្បាស់ កុំចេះតែប៉ប៉ាចប៉ប៉ោចតាមប្រព័ន្ធផ្សព្វផ្សាយ ដោយមិនដឹងរឿងពិតជាក់ស្តែង៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm