
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា កាលពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបែងចែកជាពីរ ដល់ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ជារបបប្រល័យពូជសាសន៍ប៉ុល ពត ក៏ប៉ុន្ដែ ប៉ុល ពត ក៏គ្មានសមត្ថភាពគ្រប់គ្រងទឹកដីទាំងអស់ដែរ។
ឆ្នាំ ១៩៧៩ ដល់ឆ្នាំ១៩៩៣ កម្ពុជាមួយបានបែងចែកតំបន់ត្រួតត្រា ៤ តំបន់ ឡើងវិញ ក្នុងនោះតំបន់គ្រប់គ្រងទី១ គឺរដ្ឋកម្ពុជា តំបន់ត្រួតត្រាទី២ គឺខ្មែរក្រហម តំបន់ត្រួតត្រាទី៣ គឺហ្វុនសិនប៉ិកតំបន់ត្រួតត្រាទី៤ គឺរណសិរ្សរំដោះជាតិប្រជាពលរដ្ឋខ្មែរ។
សម្ដេចបញ្ជាក់ថា ក្នុងឆ្នាំ១៩៩៣ កម្លាំង៣ បានរួបរួមគ្នា គឺ រដ្ឋកម្ពុជា ហ៊្វុនស៊ិនប៉ិច និងរណសិរ្សរំដោះជាតិប្រជាពលរដ្ឋខ្មែរ មកចូលរួមរដ្ឋាភិបាលចម្រុះជាមួយគ្នា ប៉ុន្ដែពេលនោះប្រទេសកម្ពុជានៅតែបែងចែកជាតំបន់ត្រួតត្រា ២ និងកម្លាំងប្រដាប់អាវុធ ២ រដ្ឋាភិបាល ២ ទៅទៀត ដោយ ខៀវ សំផន បោះទាំងលុយចាយនៅតំបន់អន្លង់វែង។
រវាងរដ្ឋាភិបាលដែលម្ខាងដែលចេញពីការបោះឆ្នោតរៀបរៀងដោយអ៊ុនតាក់តាមរយៈការបោះឆ្នោត ក្នុងតំណាក់កាលនោះ ក៏បានសាកល្បងប្រើកម្លាំងយោធា រៀបទាំងការសាកល្បងវាយចូលប៉ៃលិន ប៉ុន្ដែទីចុងបំផុតមិនអាចឈរជើងបានទេ។
សម្ដេចតេជោបញ្ជាក់ថា ដូច្នេះសម្ដេចបានប្រើនូវយុទ្ធសាស្រ្ដនយោបាយ ឈ្នះ ឈ្នះ ដែលដាក់ចេញ ចំណុចសំខាន់ចំនួន ៣ បន្ទាប់ពីសម្ដេចបានហៅអ្នកពាក់ព័ន្ធនាពេលនោះមកជួប ក្នុងនោះទី១ ធានាជីវិត និងរូបកាយរបស់គេ អ្នកដែលផ្ដាច់ខ្លួនចេញពីខ្មែរក្រហមមិនត្រូវបានចាប់ចង់ ធ្វើបាប ឬសម្លាប់ទេ ទី២ធានាអាជីព និងមុខរបរ បានសេចក្ដីថា អ្នកចុះចូលបើធ្លាប់ធ្វើការងារអ្វីគឺបន្តធ្វើការងារនោះវិញ និងទី៣ ធានាកម្មសិទ្ធិលើទ្រព្យសម្បត្តិរបស់គេ ទាំងចលនទ្រព្យ និងអចលនទ្រព្យ។ ចំណុចទាំង៣នេះ គឺគ្រប់គ្រាន់ដើម្បីធ្វើឱ្យអង្គការចាត់តាំង នយោបាយ និងយោធារសប់ខ្មែរក្រហម រលំរលាយ។ អ៊ីចឹង ការធ្វើនយោបាយ ឈ្នះ ឈ្នះ មិនមែនធ្វើតែនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ទេ គឺដំណើការនេះប្រតិបត្តិករទាំងឡាយត្រូវផ្សងព្រេងជាមួយគ្រោះថ្នាក់ ដើម្បីគោលដៅក្នុងការបញ្ចប់សង្គ្រាម រហូតទទួលបានជោគជ័យ ដែលកម្ពុជាមិនធ្លាប់មានក្នុងរយៈពេល ៥០០ ឆ្នាំកន្លងមកនេះ៕