កំពង់ឆ្នាំង ៖ ផ្ទះមួយខ្នងទំហំ ៤គុណនិង៦ ធ្វើអំពីថ្មប្រក់ស៊ីប្រូ ក្រាលឥដ្ឋការ៉ូ តម្លៃ៥ពាន់២ រយ៤៤ដុល្លារ ជាអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូន ជនពិការស្វិតដៃជើង ចាស់ជរាគ្មានទីពឹង ។
ពិធីនេះ ធ្វើឡើង ក្រោមអធិបតីភាពអធិបតីភាពអគ្គលេខាធិការងទី១ លោកជំទាវ ម៉ែន នារីសោភ័ក្រ រួមនិងសហការី និងមានការចូលរួមពី លោកអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង សមាជិក– សមាជិកា សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចូលរួមផងដែរ នៅថ្ងៃទី២១ មិថុនា២០១៩ នៅក្នុងភូមិតាលោ ឃុំជើងគ្រៀវស្រុករលាប្អៀ ។
ផ្ទះទី១. ត្រូវបាន ប្រគល់ជនពិការស្វិតដៃជើងចាស់ជរាគ្មាន ទីពឹង មានឈ្មោះ សៀង យ៉ាត អាយុ៦៦រស់នៅជាមួយចៅកំព្រា ។ ផ្ទះទី២. ត្រូវបានប្រគល់ជូនស្ត្រីមេម៉ាយ មាន កូន១គ្មាន ទីពឹងរស់នៅក្រោមផ្ទះ របស់អ្នកជិតខាងឈ្មោះ សួន អ៊ុន រស់នៅភូមិគោកណាំង ឃុំតាំក្រសាណង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។
អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាលោក ជំទាវ ម៉ែន នារីសោភ័ក្រ បានពាំនាំការសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកខ្វះខាត ជានិច្ចកាលលោកជំទាវប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរសុខទុក្ខការរស់នៅជាប់ជាមួយបងប្អូន បើទោះ ក្នុងកាលៈទេសៈ ណាក៏ដោយ ដូចថ្ងៃនេះ ផ្ទះ២ទៀត ត្រូវបានបានប្រគល់ជូនជនចាស់ជរាពិការរស់នៅគ្មានទីពឹង និងស្ត្រីក្រីក្រគ្មាន ទីពឹងនិងជម្រករស់នៅក្នុងទឹកចិត្តមេត្តា អាណិតអាសូរ បងប្អូនប្រជាពលរដ្ឋ ។
លោកជំទាវ ក៏បានធ្វើការផ្ដាំផ្ញើ ដល់អាជ្ញាធរ មូលដ្ឋាន សូមមើលថែការពារ និងទទួលដឹងលឺ ថាផ្ទះនេះជារបស់ពួកគាត់ចាប់ពីពេលថ្ងៃប្រគល់នេះទៅ នឹងសូមអោយម្ចាស់ផ្ទះទាំងអស់ត្រូវថែរក្សាអោយបានយូរ អង្វែងនិងបានប្រគល់ថវិកា មួយចំនួនដល់ពួកគាត់សម្រាប់ប្រកបរបរចិញ្ចឹមជីវិតបន្តទៅទៀតផងដែរ៕







