ក្រសួងទេសចរណ៍បា្ររព្ធទិវាជាតិទីក្រុងស្អាត ២៧កុម្ភៈ និងប្រគល់ផ្ការំដួលទីក្រុងស្អាត ជាងគេនៅកម្ពុជា

2023/02/27 09:44:12 pm        228

ភ្នំពេញ៖ ក្រសួងទេសចរណ៍នៅថ្ងៃទី២៧ ខែកុម្ភៈ បានបើកការប្រារព្ធទិវាជាតិទីក្រុងស្អាត ២៧ ខែកុម្ភៈ លើកទី១១ អមដោយការប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី៣ ខណៈទីក្រុងស្អាត​សុពលភាពឆ្នាំ២០២២-២០២៥នេះ មានទីក្រុងស្អាតចំនួន៧ ទទួលបានជ័យលាភីផ្ការំដួលបីទង ក្នុងនោះ​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ​ទទួលបានផ្ការំដួលបីទង ​មានលំដាប់ពិន្ទុខ្ពស់​ជាងគេ​បង្អស់។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា ការប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិ គឺជា​កាតព្វកិច្ច​របស់រដ្ឋបាលខេត្តរាជធានីក្រុងខ័ណ្ឌ ​ដែលត្រូវចូលរួម​ប្រឡង​ប្រណាំងជាចាំបាច់ ហើយ​ក៏ត្រូវមានការចូលរួម​ផងដែរពីពលរដ្ឋ ទេសចរ និងភាគីពាក់ព័ន្ធ​ ដើម្បីអភិវឌ្ឍន៍​ក្រុង ខ័ណ្ឌ​ឲ្យមានបរិស្ថានស្អាត អនាម័យស្អាត ​គ្មានសំរាម​រឹង រាវ​ បៃតង មាន​ភាពទាក់ទាញ​ទេសចរជាតិ​អន្តរជាតិទៅទស្សនាកម្សាន្តប្រកបដោយផាសុកភាព​ និង​សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងថា ​ចលនាប្រឡងប្រណាំងទីក្រុងស្អាតនេះ គឺជំរុញ​ឲ្យ​ទីក្រុង​របស់​យើងស្អាតទាំងអស់គ្នាទាក់ទាញភ្ញៀវទេសចរទៅទស្សនា ហើយថ្នាក់ដឹកនាំអាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់ថ្នាក់ ​គឺជាអ្នកដើរតួខ្លាំងក្នុង​សកម្មភាពអភិវឌ្ឍន៍​ទីក្រុងស្អាត និង​ទាមទារ​មានការចូលរួមពីពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួន។

ឯកឧត្តម ណេប សាមុត អគ្គលេខាធិការនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួង​ទេសចរណ៍ ថ្លែងថា នៅក្នុងដំណើរការប្រឡងប្រណាំងទីក្រុងស្អាត ​សុពលភាពឆ្នាំ២០២២ ដល់​ឆ្នាំ២០២៥នេះ មានទីក្រុងបានជាប់ជ័យលាភី​ទីក្រុងជាងគេបំផុត​របស់កម្ពុជាចំនួន៧ ទទួល​បានផ្ការំដួលបីទង ក្នុងនោះ​លំដាប់ទី១ ក្រុងព្រះសីហនុ ទី២ ក្រុងបាត់ដំបង ​ទី៣ក្រុងសៀមរាប ទី៤ខ័ណ្ឌដូនពេញ ទី៥ក្រុងកែប ទី៦ក្រុងកំពត និងទី៧ក្រុងកំពង់ចាម។

ឯកឧត្តម បន្តថា ឆ្នៃនេះទីក្រុងស្អាតទទួលផ្ការំដួល​ពីរទង​ មាន ១៧ ក្រុងខ័ណ្ឌ ទីក្រុងស្អាត​ទទួលផ្កា​រំដួល១ទង មានចំនួន ១៤ ក្រុងខ័ណ្ឌ ​និងទីក្រុងប្រឡងមិនទទួលបានផ្ការំដួលមានចំនួន ៣៕

អត្ថបទ៖ ស៊ុម សុខជា




អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm