ឯកឧត្តម ហ៊ុន ម៉ាណែត៖ វេទិកាសហព័ន្ធសហគ្រិនកម្ពុជា២០២៣នេះ គឺជាវេទិកាសហគ្រិនដំបូង និងធំជាងគេនៅកម្ពុជា

2023/02/27 10:06:42 pm        268

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣នេះ គឺជាវេទិកាសហគ្រិនដំបូង និងធំជាងគេនៅកម្ពុជា ខណៈវេទិកានេះ មានសមាគម​សហគ្រិន​ជាច្រើនចូលរួម។ ការលើកឡើងខាងលើនេះ គ្រាដែលឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងវេទិកា​សហព័ន្ធ​សហគ្រិនកម្ពុជា ២០២៣ កាលពីថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានកោតសរសើរចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា (CEWA), សមាគមម្ចាស់អាជីវកម្មជាដៃគូ (BNI Cambodia), សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia), សមាគមទេសចរណ៍កម្ពុជា (CATA), សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) និងសមាគមមិត្តយើង ដែលបាន​ផ្តួចផ្តើម និងសហការគ្នាក្នុងការរៀបចំវេទិកាសហព័ន្ធសហគ្រិនកម្ពុជា២០២៣ ដ៏សំខាន់នេះឡើង។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត​ បានថ្លែងបន្តថា វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ​២០២៣នេះ គឺជា​វេទិកាសហគ្រិនដំបូង​ និងធំជាងគេនៅកម្ពុជា ​ដោយមានការចូលរួមពីសហគ្រិនពីគ្រប់វិស័យនិង​គ្រប់​ទំហំអាជីវកម្ម ដែល​បាន​ញ៉ាំង​ឱ្យ​វេទិកានេះ​មានភាព​មហោឡារិក ​និងបានបង្កជាបរិយា​កាស​អំណោយ​ផលសម្រាប់ការបង្កើត ​និងពង្រីក​បណ្តាញ​នៃ​ការទាក់ទងគ្នា ក៏ដូចជាការផ្លាស់ប្តូរ​មតិយោបល់ ​និងទស្សនាទានថ្មីៗ ​ដើម្បីជាប្រយោជន៍សម្រាប់សហគ្រិន ក្នុងការជំរុញបន្ថែម​ដល់​អាជីវកម្ម ដែលកំពុងដំណើរការ។

ឯកឧត្តមបណ្ឌិត ​បានថ្លែងបន្តទៀតថា ​យោងតាមបទពិសោធន៍ នៃការផ្តល់​យោបល់​លើកិច្ចការមួយ​ចំនួន ពាក់ព័ន្ធនឹងភាពជាដៃគូរវាងរដ្ឋ ​និងឯកជន ​គឺតួអង្គទាំងពីរអាចរួមសហការគ្នា ប្រកប​ដោយ​ភាពយោគយល់ ​និងការទុកចិត្តខ្ពស់ ​ក្នុងការអនុវត្តគោលនយោបាយនានា​របស់រាជរដ្ឋាភិបាល ដែល​អាចរួមចំណែកយ៉ាងមានប្រសិទ្ធភាព ​ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា បាន​ដោយភាពរលូន។ ក្នុងន័យនេះ ជាទស្សនៈថ្មីមួយ​ គឺថាវិស័យឯកជនអាចមានច្រកចេញចូលតែមួយ និង​មានភាពជាតំណាងច្បាស់លាស់ពីវិស័យ ឬផ្នែកនីមួយៗ ​ដើម្បីរួមសហការជាមួយរាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជា ជាពិសេស​ មីក្រូសហគ្រាស​ និងសហគ្រាសធុនតូច និងមធ្យម។

ជាទស្សនៈផ្ទាល់ខ្លួនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ដូចទៅនឹងវិស័យ​ឧស្សាហកម្ម​ផងដែរ,វិស័យកសិកម្ម ក៏ជាមូលដ្ឋានគាំទ្រមួយដ៏សំខាន់​ដល់វិស័យផ្សេងៗទៀត ក្នុង​ចរន្តសេដ្ឋកិច្ចជាតិ​ទាំងមូល ​ជាពិសេសការចូលរួមបង្កើត​ឲ្យ​មាន​សេដ្ឋកិច្ច​មាត្រដ្ឋាន​ តាមរយៈគំនិត​ផ្ដួចផ្ដើម​នៃ ​«តំបន់មួយ វិស័យមួយ»។

តាមរយះទស្សនៈនេះ,ជាការចាំបាច់សម្រាប់កម្ពុជាពិនិត្យ ​និង​សិក្សាអំពីសក្តានុពល​ នៃតំបន់​នីមួយៗ​នៅ​ក្នុង​ក្របខណ្ឌទូទាំងប្រទេស ​ដើម្បីកំណត់អំពី​ប្រភេទ​វិស័យ​អាទិភាព និងរៀបចំ​ការ​លើកទឹកចិត្ត ​និង​វិនិយោគ​លើប្រព័ន្ធហេដ្ឋា​រចនា​សម្ព័ន្ធគាំទ្រ​ ធ្វើយ៉ាងណាឲ្យតំបន់​នោះមាន​ភាព​ទាក់ទាញ និង​សមស្រប​សម្រាប់​ការវិនិយោគ​ និងធុរកិច្ច​ ប្រកបដោយផលិតភាព និងភាព​ប្រកួតប្រជែង​ខ្ពស់នៅលើទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ៕


អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm