អ៊ីស្រាអែល ៖ ប្រជាជនអ៊ីស្រាអែលរាប់សែននាក់ បានចូលរួមក្នុងបាតុកម្មនៅទីក្រុង Tel Aviv និង Jerusalem សម្រាប់សប្ដាហ៍ទី៨ ជាប់ៗគ្នាប្រឆាំងផែនការកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស របស់រដ្ឋាភិបាលស្ដាំនិយមថ្មីរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ។
ក្រុមអ្នកតវ៉ានិយាយថា ការផ្លាស់ប្ដូរនេះនឹងគំរាមកំហែងដល់តុល្យភាពអំណាចតាមបែបលទ្ធិប្រជាធិបតេយ្យលើរដ្ឋមន្ត្រីដោយប្រព័ន្ធតុលាការ និងបានចោទប្រកាន់លោក Netanyahu ពីការព្យាយាមគេចវេសពីសំណុំរឿងផ្លូវច្បាប់លើរូបលោក។ ផែនការរបស់រដ្ឋាភិបាល បានបង្កឱ្យមានការតវ៉ានៅទូទាំងប្រទេសក្នុងប្រទេសអ៊ីស្រាអែល និងបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមអ្នកសេដ្ឋកិច្ច អតីតមន្ត្រីសន្តិសុខ និងអ្នកជំនាញផ្នែកច្បាប់នៅក្នុងប្រទេសនិងក្រៅប្រទេស។ ដោយ ៖ ប៊ុនថា

