ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ អមជាមួយពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី៣

2023/02/27 11:47:16 pm        373

ភ្នំពេញ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៧ ខែ​កុម្ភៈ ឆ្នាំ២០២៣នេះ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោម​ប្រធានបទ " ទីក្រុង​ស្អាត បដិសណ្ឋារកិច្ច ល្អ​ម្ចាស់​ផ្ទះ​កម្ពុជា​មក​ដល់​ភាព​កក់ក្ដៅ" និង​ពិធី​ប្រកាស​ជ័យលាភី​ទីក្រុង​ស្អាតលើកទី៣ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ។

ខាង​ក្រោម​នេះ​ជា​ប្រសាសន៍​សំខាន់ៗ​សម្ដេច​តេជោ ហ៊ុន សែន៖

- សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា វិស័យ​ទេសចរណ៍នៅតែជាចន្ទល់ដ៏សំខាន់មួយ នៅក្នុងការជួយទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជា ខណៈដែលនៅឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជា អាចកើនក្នុងរង្វង់ ៥,៦ ភាគរយ។

- សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅឆ្នាំ២០២២ កម្ពុជាបានសម្រេចជោគជ័យ នៅក្នុង​ការ​រៀបចំកិច្ចប្រជុំ កំពូលអាស៊ាន ដោយប្រមុខដឹកនាំ និងប្រតិភូ អញ្ជើញ​ចូលរួម​ប្រកប​ដោយ​សុខសុវត្ថិភាព​ ដោយមិនមាន​មេដឹកនាំ​ប្រទេសណាមួយមកប្រជុំនៅកម្ពុជាឆ្លងជំងឺកូវីដ-១៩​នោះ​ទេ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅ២០២៣នេះ ក៏ជាឆ្នាំដែលកម្ពុជាមានមោទកភាពខ្លាំង ដែលកម្ពុជា​ទទួល​ធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ចាប់ពីឆ្នាំ២០០០ ដល់បច្ចប្បន្ន ដែលមានរយៈពេល ២៣ ឆ្នាំ កម្ពុជាមិន​មានរកឃើញករណីជំងឺចុះក្អួត។

- សម្ដេចតេជោ ហ៊ុន សែនប្រកាសថា ក្នុងរយៈពេល ៤៤ អ្នកដែលនៅក្នុងរដ្ឋាភិបាល មិនដាច់រយៈសោះ គឺមាន​តែ​សម្ដេចតែមួយគត់។ ប្រការនេះ បាន​ធ្វើ​ឱ្យ​សម្ដេច​ចងចាំ​នូវ​ព្រឹត្តិការណ៍​ជា​ច្រើន។

- សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រើប្រាស់នូវលទ្ធភាព នៃទេសចរណ៍របស់យើង ដើម្បី​បង្កើត​គំនិត​ នៃការនាំ​ចេញនៅនឹងកន្លែង ដោយចាត់ទុកទុកកសិករ ជាទីផ្សាររបស់យើង។ សម្ដេចតេជោ ហ៊ុន សែន​ជំរុញឱ្យខិតខំជួយដល់កសិករ ឱ្យមានលទ្ធភាពកាន់តែច្រើនបន្ថែមទៀត ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សណ្ឋាគារនីមួយៗ គួរក្លាយជាទីផ្សាររបស់ប្រជាកសិករ ដោយ​សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចរន្តនៃទេសចរបច្ចុប្បន្ន ចាប់ផ្ដើម​មាន​កំណើន​គួរ​ឱ្យ​កត់​សម្គាល់។

- សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យសម្រួលឱ្យបាននូវគ្រប់ទិដ្ឋភាព ដើម្បីទេសចរ​មក​ទស្សនា​ហើយ​ ចង់មកទៀត ហើយថែមទាំងនាំមិត្តភក្ដិ និងក្រុមគ្រួសារមកទស្សនាកម្ពុជាថែមទៀត ដោយ​មិនចាំបាច់មានតម្រូវការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយបរទេសដូចជា. CNN BBC...[] នាំ​អស់​លុយ​ច្រើននោះទេ។

- សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដោយភាពសប្បាយរីករាយថា ទេសចរ​ផ្ទៃ​ក្នុង​កម្ពុជា​ដែល​ដើរ​កម្សាន្តនៅថ្ងៃសៅរ៍ និងអាទិត្យ រៀងរាល់សប្ដាហ៍ មិនក្រោមសាមសិបម៉ឺននាក់នោះទេ ខណៈ​ដែល​ទេសចរណ៍​បរទេស ក៏កំពុងមានវត្តមាននៅកម្ពុជា និងចូលមកជាបន្តបន្ទាប់។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលយកកូនៗ ចៅៗ ដែលតែងវាយប្រហារ ធ្វើបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាល ដែលពេលនេះកូនៗចៅៗទាំងនោះ បានចូល​រួម​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់មើលឃើញពីគំនិតខ្មៅងងឹករបស់អតីតមេដឹកនាំពួកគេ ហើយ​សម្តេច​នឹង​ជួប​ជាមួយកូនៗចៅៗទាំងនោះនៅពេលសបស្របណាសមួយ។

- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ក្រុមប្រឆាំងទាំងឡាយ កុំវាយប្រហារកូនៗ ចៅៗ ដែលមករួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចបញ្ជាក់ថា ការវាយប្រហារកន្លងមក ចំពោះអ្នកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា វាមិនមែនជាដំណើរ នៃសកម្មភាព​ប្រជាធិបតេយ្យ​នោះទេ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា«ខ្ញុំមិនយកក្រុមយុវជន ដែលធ្លាប់ប្រឆាំងរដ្ឋាភិបាល ធ្វើ​ជា​សត្រូវ​នោះទេ»។ សម្ដេចតេជោ ហ៊ុន សែន សូមផ្ដាំទៅក្រុមប្រឆាំង​ឱ្យប្រយ័ត្ន​ក្មេងៗ​ទ្រាំ​មិន​បាន​ចំពោះ​ការប្រមាថ លើពួកគេ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        136
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm