
អន្ដរជាតិ៖ មនុស្ស ៤នាក់ ត្រូវបានចោទប្រកាន់ដោយតុលាការហុងកុង ពាក់ព័ន្ធនឹងករណីឃាតកម្មតារាម៉ូដែល Alex Kwong។
នៅព្រឹកថ្ងៃចន្ទនេះ អតីតស្វាមី និងអតីតសាច់ថ្លៃរបស់នាង បានឡើងតុលាការ បន្ទាប់ពីក្រុមនគរបាល រកឃើញបំណែកសាកសាពរបស់នាងក្នុងទូទឹកកក នៅផ្ទះស្ថិតក្នុងតំបន់ជាយក្រុង។ អតីតស្វាមី Alex Kwong ឪពុករបស់គាត់លោក Kwong Kau និងបងប្រុស Anthony Kwong រងការចោទប្រកាន់ពីបទធ្វើឃាតតារាម៉ូដែល Abby Choi។ ម្តាយរបស់គាត់ អ្នកស្រី Jenny Li ប្រឈមនឹងការចោទប្រកាន់ពីបទពង្វៀងដាន ។
បច្ចុប្បន្ន ពួកគេទាំង ៤នាក់ ត្រូវបានឃុំឃាំងដោយគ្មានប្រាក់ធានា។ នគរបាលនិយាយថា នាង Choi មានជម្លោះលុយកាក់រាប់រយលានដុល្លារហុងកុងជាមួយអតីតស្វាមី និងគ្រួសាររបស់គាត់ ហើយពួកគេពុំសប្បាយចិត្តនោះឡើយ ចំពោះការទាមទារទ្រព្យសម្បត្តិរបស់នាង Choi៕
