
អន្ដរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyព្យាករណ៍ថា នៅថ្ងៃណាមួយ សមភាគីរុស្ស៊ី លោក Vladimir Putin នឹងត្រូវសម្លាប់ដោយបក្សពួកគ្នាឯងរបស់លោក។
ថ្លែងនៅក្នុងភាពយន្តឯកសារអ៊ុយក្រែនថ្មី “Year” លោក Zelensky និយាយថា ច្បាស់ណាស់ថាវានឹងកើតឡើង ពេលដែលភាពផុយស្រួយនៃរបបលោក Putinកើតមាននៅក្នុងរដ្ឋរុស្ស៊ី។ ដល់ពេលនោះ សត្វមំសាសីនឹងស៊ីសត្វមំសាសីគ្នាវា ។ ពួកគេនឹងស្វែងរកហេតុផលសម្លាប់ឃាតករ។ អនុសាសន៍បែបនេះ បានកើតមានឡើង ពេលដែលលោក Putinអះអាងថា ប្រជាពលរដ្ឋរបស់លោក មិនអាចរស់រានបានឡើយ បើសិនជាអ៊ុយក្រែនឈ្នះសង្រ្គាម៕
