អគ្គស្នងការនគរបាលជាតិ ណែនាំឲ្យនគរបាលទាំងអស់ត្រៀមខ្លួនការពារព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

2023/02/28 01:53:40 am        84

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹក និង​ធ្វើ​ការ​ណែនាំ​ ល់នគរបាលគ្រប់អង្គភាពទាំងអស់ត្រូវធ្វើការត្រៀមខ្លួន ក្នុងកិច្ចការពារព្រឹត្តិការណ៍ស៊ីហ្គេម និង​អាស៊ានប៉ារ៉ាហ្គេម ​ខណៈព្រឹត្តិការណ៍នេះនៅសល់តែ៦៧ថ្ងៃទៀតនឹងចាប់ផ្តើមហើយនោះ។

ថ្លែងនៅក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ អគ្គស្នងការរងនគរបាលជាតិ មួយរូប និង​ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា នៅក្នុងឆ្នាំ២០២៣នេះគឺមាន ព្រឹត្តិការណ៍​ដែល​ត្រូវ​ថែរក្សា និងរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អនោះ គឺព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ដែលកម្ពុជា​យើងធ្វើ​ជាម្ចាស់ផ្ទះ និងយុទ្ធនាការឃោសនា និងបោះឆ្នោតអាណត្តិទី៧ជាដើម។

នាយឧត្តមសេនីយ៍ បានថ្លែងបន្តទៀតថា «នៅក្នុងឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចកម្ពុជា និយាយជារួម និងនិយាយ​ដោយ​ឡែក កងកម្លាំងនគរបាលជាតិ មានភារកិច្ចដ៏សំខាន់ជាច្រើនទៀត ដូចជាការប្រកួតកីឡាស៊ីហ្គេម និង​អាស៊ានប៉ារ៉ាហ្គេម និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ ដូច្នេះកងកម្លាំងទាំងអស់ត្រូវត្រៀមខ្លួនទទួលបទបញ្ជាតាមផែនការរៀងៗ ខ្លួនដែល​ត្រូវបានកំណត់»។

ជាមួយគ្នានោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានក្រើនរំលឹកដល់នគរបាល ទាំងអស់ត្រូវ​ខិតខំ​ណែនាំ និងរឹតបណ្តឹងនូវច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ខណៈបញ្ហាចរាចរណ៍​នេះ​នៅ​តែ​មានការ​ព្រួយ​បារម្ភខ្ពស់ ដោយសារតែវាបានបន្តឆក់យកជីវិតមនុស្សស្ទើតែរៀងរាល់ថ្ងៃ ដោយមធ្យមបានធ្វើឲ្យ​មនុស្សស្លាប់​ពីបួនទៅ​ប្រាំនាក់ និងរង់របួសជិត១០នាក់។

យ៉ាងណាក៏ដោយនៅក្នុងឱកាសនោះដែរឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏បានកោតសរសើរ លទ្ធផលដ៏ធំធេង ចំពោះកងកម្លាំងនគរបាលគ្រប់ប្រភេទ ដែលរក្សាបានសន្ដិភាព ស្ថេរភាព សុវត្ថិភាពសង្គម គ្មានអំពើភេរវកម្ម និងក៏សម្រេចបានកិច្ចការពារកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​កាលពីឆ្នាំ២០២២កន្លងទៅផងដែរ ៕ ដោយ ៖ បាន ចក់



អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm