ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារតាមប្រព័ន្ធតេឡេក្រាម ដោយភ្ជាប់រូបភាពជំនួបពិភាក្សារបស់លោក សយ សុភាព និងលិខិតសុំទោសរបស់លោក សុន ឆ័យ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សារសម្តេចតេជោ ហ៊ុន សែន ឆ្លងឆ្លើយជាមួយលោក សយ សុភាព ក្នុងពេលសម្តេចទស្សនកិច្ចផ្លូវការនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា សម្តេចមិនទទួលយកការសុំទោសនោះឡើយ។ យើងចង់បញ្ចប់វប្បធម៌លាបពណ៍-និងការប្រមាថ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “យើងទទួលយកមិនបាន នូវការចោទប្រកាន់ថា យើងជាអ្នកលួចសន្លឹកឆ្នោត”។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “យើងធ្លាប់បានគេសុំទោសច្រើនដងហើយ តែរឿងច្រំដែលនៅតែកើតឡើង ទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែលហើយសុំទោសតាមផ្លូវតុលាការដើម្បីឲ្យមនុស្យអាក្រក់វារាងចាល។ ភាពខ្លួនឯងបានដឹងច្បាស់ហើយតើសម រង្ស៊ី ធ្លាប់បានសុំទោសខ្ញុំតែទីបំផុតវាកើតដដែល។ អ្នកគាំទ្រវា គឺដូចគ្នាដែលយើងត្រូវតែប្រើផ្លូវច្បាប់ដើម្បីបញ្ចប់រឿងច្រំដែលនេះ”៕