ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០២២ និងដៅអនុវត្តបន្តឆ្នាំ២០២៣។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គមដោយមានការអញ្ជើញចូលរួមពីមន្រ្តីថ្នាក់ដឹកនាំ ប.ស.ស រាជធានី ខេត្ត អង្គការអភិវឌ្ឍន៍ ក្រសួង សមាគម ស្ថាប័ន ដៃគូពាក់ព័ន្ធ និងសមាជិក សមាជិកាសរុបជិត ៤០០នាក់។
គោលបំណងនៃពិធីប្រជុំបូកសរុបនាពេលនេះ ដើម្បីផ្សព្វផ្សាយអំពីសមិទ្ធផល សំខាន់ៗក្នុងឆ្នាំ២០២២ ជាពិសេសជំហានថ្មីមួយទៀតដែល ប.ស.ស. សម្រេចបានគឺ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន។




