ចិន​ទាត់ចោល​ទ្រឹស្ដី​លេច​ធ្លាយ​ចេញពី​មន្ទីរ​ពិសោធន៍​នៃ​ប្រភព​ដើម​វីរុស​ COVID-19 របស់​របាយការណ៍​អាមេរិក

2023/02/28 05:07:53 pm        258

​ចិន៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​ទាត់ចោល​របាយការណ៍​ថ្មី​មួយ ​របស់​សហរដ្ឋអាមេរិកដែល​អះ​អាង​ថា វីរុស Covid-19 អាច​លេច​ធ្លាយ​ចេញពី​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​មួយ​នៅ​ក្នុង​ទីក្រុង​អ៊ូ​ហាន​(Wuhan) ដោយ​និយាយ​ថា ការ​តាមដាន​ប្រភព​ដើម​នានា​នៃ​ជំងឺ​រាតត្បាត​សកល​គឺ​អាស្រ័យ​លើ​វិទ្យាសាស្ត្រ ហើយ​គួរតែ​មិន​ត្រូវ​បាន​ក្លាយ​ជា​រឿង​នយោបាយ​ទេ​។ ​

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Mao Ning បាន​និយាយថា ​ក្រុមអ្នកវិភាគ​អន្តរជាតិ​នានា​បាន​ចាត់​ទុក​ទ្រឹស្ដី​ដែល​ថា វីរុស​រាតត្បាត​នេះ​អាច​លេច​ចេញពី​មន្ទីរពិសោធន៍​របស់​ចិន​ថា ​ជា​រឿង​មិន​សម​ហេតុផល​។ លោកស្រី​និយាយ​ថា វា​គឺជា​ការ​សន្និដ្ឋាន​ប្រកបដោយ​ការ​ជឿជាក់​ផ្អែកលើ​វិទ្យាសាស្ត្រ ​ដែល​សម្រេច​បាន​ដោយ​ក្រុម​អ្នក​ជំនាញ​នៃ​បេសកកម្ម​រួមគ្នា ​របស់អង្គការ​សុខភាព​ពិភពលោក និង​ចិន បន្ទាប់ពី​ការ​ធ្វើដំណើរ​ទៅ​មន្ទីរ​ពិសោធន៍​នៅ​ទីក្រុង Wuhan និង​ការ​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​ក្រុម​អ្នកស្រាវជ្រាវ​។​ ​ការ​អត្ថាធិប្បាយ​របស់​លោកស្រី Mao កើតឡើងជាការ​ឆ្លើយតប​ទៅនឹង​ការវិនិច្ឆ័យ​ចុងក្រោយ​បំផុត ​របស់​ក្រសួង​ថាមពល​សហរដ្ឋអាមេរិក​ដែលថា វីរុស​កូ​រ៉ូ​ណា​ទំនងជា​លេចចេញ​ពី​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​នៅក្នុង​ទីក្រុង​Wuhan​។

សារព័ត៌មាន CNN បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា ក្រសួង​ថាមពល​សហរដ្ឋអាមេរិកបាន​វាយតម្លៃ​នៅក្នុង​របាយការណ៍​ស៊ើបអង្កេត​ថា ​ខ្លួន​មានការ​ជឿជាក់​កម្រិត​ទាប​ថា វីរុស Covid-19 នេះ​បាន​គេចចេញ​មន្ទីរពិសោធន៍​នៅក្នុង​ទីក្រុង Wuhan ដោយ​ចៃដន្យ​។​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្នុង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា ទីក្រុង​ប៉េកាំង​ត្រូវតែ​ស្មោះ​ត្រង់​អំពី​ប្រភព​ដើម​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm