ក្រុម​កង់​រំពេ​ជិះ​កង់​ពី​ភ្នំពេញ​ទៅ​ខេត្ដ​សៀមរាប​ប្រមូល​ថវិកា​ជួយមន្ទីរពេទ្​គន្ធបុប្ផា និង​សាលា​មួយ​នៅ​ខេត្ត​កំពង់ធំ​

2023/02/28 06:17:11 pm        130

​ជិះកង់៖ ក្រុម​កង់​រំពេ​ជាង ​៥០​កង់​នៅ​រាជធានី​ភ្នំពេញបាននាំគ្នា​ជិះ​កង់​ឆ្ពោះ​ទៅ​ខេត្ដ​សៀមរាប ដែល​មាន​ចម្ងាយ​ជាង ​៣​០០​គីឡូម៉ែត្រ​ដើម្បី​រក​ថវិកា​ជួយឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​កុមារ​ខ្វះខាត​នៅ​សាលារៀន​ក្នុង​ខេត្ដ​កំពង់ធំ និង​ដើម្បី​លើកកម្ពស់​សុខភាព បង្កើន​មិត្ដ​ភាព សាមគ្គីភាព​។​

​ឯកឧត្ដម វ៉ាន់ ពុទ្ធិ​ពល អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថ និង​ជា​តំណាង​ក្រុម​អ្នក​ជិះ​កង់​រំពេ​មានប្រសាសន៍ថា ការ​ជិះ​កង់​ជា​ក្រុម​នេះ​មាន​រយៈពេល​ជាង​ ៨​ម៉ោង ដោយ​ចេញពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ដ​សៀមរាប​ ដោយ​បាន​រៀបចំ​កម្មវិធី​ពីរ​ខែ​មុន​ដើម្បី​រក​មូលនិធិ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ​និង​កុមារ​នៅ​ខេត្ដ​កំពង់ធំ​។​ ឯកឧត្ដម​បាន​បន្ដថា ការ​ជិះ​កង់​នេះ​មាន​ក្រុម​កីឡាករ​ជិះ​កង់​ជម្រើស​ជាតិ​បាន​ចូលរួម ហើយ​ជា​ការ​បណ្ដុះ​ថ្នាល​ហ្វឹកហាត់​ឱ្យ​ក្លាយ​ជា​អ្នក​ជិះ​កង់​អាជីព ​សម្រាប់​ចូល​ការ​ប្រ​កួត​នៅ​កម្មវិធី​ផ្សេងៗ មិន​ថា​តែ​កីឡា​ស៊ី​ហ្គេម​នោះ​ទេគឺ​ទាំង​ការប្រកួត​អន្ដរជាតិផងដែរ​។ ​

ជាមួយគ្នា​នោះការ​ជិះ​ផ្លូវ​ឆ្ងាយ​នេះ​ត្រូវ​មាន​ការ​ហ្វឹកហាត់​ឱ្យបាន​ហ្មត់ចត់ មាន​បច្ចេកទេស​ជិះ​ត្រឹមត្រូវ ព្រោះ​ការ​ជិះ​ផ្លូវ​វែង​មិន​ដូចជា​ការ​ជិះ​កង់​កម្សាន្ត​នោះ​ទេ​។ ​​បើ​តាម​ឯកឧត្ដម វ៉ាន់ ពុទ្ធិ​ពល បាន​បន្ដ​ថា ក្រៅពី​ការ​ជិះ​កង់​ចេញពី​ភ្នំពេញ​ទៅ​សៀមរាប ក៏​មានការ​ជិះ​ទៅតាម​ប្រាសាទ និង​ចែក​អំណោយ​ដល់​កុមារ​នៅ​ខេត្ដ​កំពង់ធំ​ផង​ដែរ​។ ​ឯកឧត្ដម​បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ជិះ​កង់ ព្រោះ​វា​បាន​ផ្ដល់​សុខភាព​ល្អ ​និង​បង្កើត​មិត្ដ​ភាព​សាមគ្គីភាព​ផងដែរ​៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm