កង​អង្គរក្ស​ផ្ដោត​ការ​ហ្វឹកហាត់​ទស្សនីយភាព​ធំៗ​ពីរ​ត្រៀម​ពិធី​បើក​-​បិទ​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​

2023/02/28 06:55:06 pm        164

​ស៊ីហ្គេម៖ កង​អង្គរក្ស​ប្រមាណ ១,២០០​នាក់​នឹង​ត្រូវ​ធ្វើការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ទម្រង់​គុន​ល្បុក្កតោ​ជាប្រចាំ ក្រោម​ការចង្អុលបង្ហាញ និង​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរងកងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស ដោយ​ផ្ដោត​សំខាន់​លើ​ទស្សនីយភាព​ធំៗ​ពីរដើម្បី​ត្រៀម​សម្ដែង​អបអរសាទរ​ក្នុង​ពិធី​បើក​-​បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ។​

​នេះ​បើតាម​ការលើកឡើង​រប​ស់លោក អ៊ួ តារា អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​ទម្រង់​ល្បុក្កតោ​អបអរសាទរ​កម្មវិធី​បើក​-​បិទក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ក្រោម​វត្តមាន​ឯកឧត្តមឧ​ត្ត​ម​សេនីយ៍​ឯក​ ​ឌៀង​ ​សារុន​ ​នាយរង​សេនាធិការ​ចម្រុះ​​នៃ​កងយោធ​ពល​ខេមរភូមិន្ទ មេបញ្ជាការរង​បញ្ជាការ​រដ្ឋា​ន​អង្គរក្សនៅ​បន្ទាយ​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​ ​កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ​ម្សិលមិញ។​ ​លោក អ៊ូ តារា បាន​បញ្ជាក់ថា ការហ្វឹកហាត់​ទម្រង់​គុន​ល្បុក្កតោ​នេះគឺ​ផ្ដោត​សំខាន់​លើ​ផែន​ទស្ស​នីយភាព​ពីរ ទី​១-​ទស្សនីយភាព​សម័យអង្គ​រ​ដ៏​រុងរឿង និង​ទី​២-​ទស្សនីយភាព​គុន​ល្បុក្កតោ​សម័យ​ទំនើប។ ចំពោះ​ចំនួន​កងកម្លាំង​អង្គរក្សដែល​ចូលរួម​ហ្វឹកហាត់​នេះ គឺមាន​ចំនួន​តិចជាង​ការហ្វឹកហាត់​សម្ដែង​ក្នុង​ពិធី​បើក​-​បិទ​កីឡា​ជាតិលើក​ទី​៣ តែ​លោក​មាន​សុទិដ្ឋិនិយម​ខ្ពស់នឹង​ផ្ដល់នូវ​ភាព​អស្ចារ្យ ​ក្នុងការ​សម្ដែង​អបអរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នាពេលខាងមុខ។​

​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក​ ឌៀង សារុន​ បាន​ទទួលស្គាល់ថា ការសម្ដែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ កាលពី​ចុងឆ្នាំ​២០២២ គឺ​ទទួលបាន​ការកោតសរសើ​រ​ច្រើន​ពី​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ តែ​ក៏​មិនទាន់​ល្អឥតខ្ចោះ​នោះដែរ។ តាមរយៈ​នេះ ឯកឧត្តម​បាន​ជំរុញ​ឲ្យ​កងកម្លាំង​អង្គរក្ស​ទាំងអស់ ដែល​ត្រូវបាន​ជ្រើសរើស​ចូល​រូ​ម​ហាត់​ហ្វឹកហ្វឺន​ពេលនេះ ត្រូវខិតខំ​យកចិត្តទុកដាក់ គោរព​ពេលវេលា និង​វិន័យ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានាបាន​នូវ​ការសម្ដែង​ទស្សនី​ភាព​ដ៏​អស្ចារ្យ​ក្នុង​ពិធី​បើក​-​បិទ​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នាពេលខាងមុខ។​ ​ជាមួយគ្នា​ដែរ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក យី​ប កុយ អនុ​គណៈកម្មការ​ដឹក​នាំ​វគ្គ​បាន​ប្ដេជ្ញា និង​តាំងចិត្ត​ខ្ពស់ក្នុង​ការ​ដឹកនាំ​ហាត់​ហ្វឹកហ្វឺន ដើម្បី​ឆ្លើយតប​ការផ្ដល់​សេចក្ដីទុកចិត្ត​របស់​ថ្នាក់ដឹកនាំ ក្នុង​ការ​រួមចំណែក​ធ្វើ​ឲ្យ​ពិធី​បើក​-​បិទ​កីឡា​ថ្នាក់​តំបន់​នេះមាន​ភាព​អធិកអធម និង​ទាក់ទាញ​ភ្ញៀវ​ជាតិ​-​អន្ដរជាតិក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ។​ ​

​សូម​រំឭក​ថា ដើម្បី​ធានាបាន​នូវ​ការសម្ដែង​ទស្សនីយភាព​ប្រកបដោយ​គុណភាព​ខ្ពស់ និង​មាន​ភាព​ទាក់ទាញ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ CAMSOC ​បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​កម្លាំង​កង​អង្គរក្ស​ជាង ១​ពាន់​នាក់សម្រាប់​ហ្វឹកហាត់​ទម្រង់​គុន​ល្បុក្កតោ ខណៈ​អ្នកជំនាញ ពិសេស​មន្ដ្រី​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោបានចាត់ទុក​ជា​រឿង​មួយ​ដ៏​ល្អ ដ្បិត​កម្លាំង​កង​អង្គរក្ស​ងាយស្រួល​ក្នុងការ​ហ្វឹកហាត់ ស្របទៅតាម​ផែន​ទស្សនីយភាព​នីមួយៗ ដែល​រំលេច​នូវ​ភាព​អស្ចារ្យ​នៃ​ក្បាច់គុន​បុព្វបុរស​ខ្មែរ​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm