Mark Selby និង Shaun Murphy ដឹក​ដៃ​គ្នា​ឡើង​វគ្គ ៨​នាក់​​ស្នូកឃ័រ​ជើងឯក​ពិភពលោក​

2021/04/27 09:15:12 am        108

​​ស្នូកឃ័រ​៖ ​ជើងឯក​ស្នូកឃ័រ​ពិភពលោក ៣សម័យ Mark Selby បាន​បន្ត​ដំណើរ​ស្វែង​ជើងឯក​លើក​ទី៤ របស់​ខ្លួន​ក្រោយ​ជ័យជំនះ​លើ Mark Allen ១៣-៧ហ្វ្រេ​ម​។ ​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បាន​នាំមុខ​លើ​កីឡាករ​អៀក​ឡង់​ខាងជើង Mark Allen ៩-៦ហ្វ្រេ​ម​ត្រឹម​ដំណាក់កាល​ដំបូង មុន​ពេលដែល​ឈានចូល​ដំណាក់កាល​ទី២ Mark Selby ចាប់ផ្តើម​ដោយ​បន្ត​នាំមុខ ១១-៧ហ្វ្រេ​ម​។

​​Mark Selby ដែល​គេ​ស្គាល់​ថា ​ជា​គូប្រកួត​ស្វិតស្វាញ​ជាមួយ Ronnie O’Sullivan នោះបាន​យក​ ២​ហ្វ្រេ​ម​បន្ទាប់ សរុប​លទ្ធផល ១៣-៧ហ្វ្រេ​ម​ដើម្បី​ឡើង​វគ្គ ៨នាក់​ចុងក្រោយ​ ដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ជើងចាស់​ជើងឯក​ពិភពលោក ៣សម័យ Mark Williams​។ ​Mark Selby នឹងមិន​អាច​ជួប Ronnie O’Sullivan ទៀតឡើយ​ ដោយ​ជើងឯក​ពិភពលោក ៧សម័យ​រូបនេះ​បាន​ធ្លាក់​ត្រឹម​ជុំ​ទី២ ក្រោម​ស្នាដៃ​កីឡាករ​ស្កុ​ត​ឡេ​ន Anthony McGill​។ ​​ងាក​មក​កីឡាករ​លំ​ដាប់​លេខ៧ Shaun Murphy ក៏បាន​កក់​កៅអី​នៅ​វគ្គ ៨នាក់​ចុងក្រោយ​ដែរ​បន្ទាប់ពី​ជ័យជំនះ លើ​ជើងឯក Masters កីឡាករ​ចិន Yan Bingtao​។ ​ជើងឯក​ពិភពលោក​ឆ្នាំ២០០៥ Shaun Murphy បាន​យកឈ្នះ Yan Bigntao ​លទ្ធផល ១៣-៧ហ្វ្រេ​ម​ផងដែរ តែ Murphy នឹងត្រូវ​ធ្វើការ​ងារ​ធ្ងន់​ដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡា​ករលេខ ១ ពិភពលោក Judd Trump នៅ​វគ្គ​បន្ត​។​

កីឡាករ​វ័យ ៣៨ឆ្នាំ Shaun Murphy បាន​ខកខាន​ឡើងមក​ដ​លវគ្គ ៨នាក់​ចុងក្រោយ​តាំងពី​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ម្តង​នៅ​ឆ្នាំ២០១៥​។​ ​គូប្រកួត​វគ្គ ៨នាក់​ចុង​ក្រោយនេះ​ផ្សេងទៀត​មាន​៖ Anthony McGill ដែល​យកឈ្នះ Ronnie O’Sullivan នោះ​នឹងត្រូវ​ជួប​ជាមួយ Stuart Bingham ដែល​ទំលាក់ Jamie Jones, កីឡាករ​អូស្ត្រាលី Neil Robertson ដែល​យកឈ្នះ Jack Liswoski​ ជួប​ជាមួយ​កីឡាករ​អង់គ្លេស Kyren Wilson ដែល​យកឈ្នះ Barry Hawkins៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am