Lionel Messi ឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត​របស់ FIFA លើក​ទី២

2023/02/28 07:34:23 pm        107

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lionel Messi បាន​ក្លាយជា​ម្ចាស់​ពាន​ជ័យលាភី​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​របស់ FIFA បន្ទាប់ពី​ជួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ឈ្នះ​ជើងឯក​ពិភពលោក ២០២២ នៅ​កាតា​។

​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បាន​យកឈ្នះ​មិត្ត​រួម​ក្រុម PSG, Kylian Mbappe និង​ខ្សែប្រយុទ្ធ​បារាំង Karim Benzema ក្នុង​ការទទួល​យកជ័យ​លា​ភី​នេះ​។ ​Lionel Messi គឺជា​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ដែល​យកឈ្នះ​បារាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup 2022 នៅ​កាតា និង​បាន​ស៊ុត​បញ្ចូល​ទី ២៧គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៤៩ប្រកួត​ឱ្យ​ក្លិប​អាជីព​នៅ​រដូវ​កាល ២០២១-២០២២​។ ​នេះ​ជា​លើក​ទី២ អតីត​ខ្សែប្រយុទ្ធ Barcelona រូបនេះ​ឈ្នះ​ពាន​ជ័យលាភី​នេះ​។ ​​

ចំណែក​ផ្នែក​នារី​វិញ ខ្សែប្រយុទ្ធ Barcelona កីឡាការិនី Alexia Putellas គឺជា​អ្នកឈ្នះ​ពាន​ជ័យលាភី​កីឡាការិនី​ឆ្នើម​បំផុត​របស់ FIFA ពីរ​ឆ្នាំ​ជាប់​គ្នា​បន្ទាប់ពី​ស៊ុត​បញ្ចូល​ទី​បាន ៣៤គ្រាប់​រដូវ​កាល​មុន​។ ​​កីឡាការិនី​វ័យ ២៩ឆ្នាំ​ដែល​អវត្តមាន​ពី​ការប្រកួត Euro 2022 ដោយ​របួស​នោះបាន​យកឈ្នះ​ខ្សែប្រយុទ្ធ​អង់គ្លេស Beth Mead និង​កីឡាការិនី​អាមេរិក Alex Morgan ដើម្បី​ទទួលបាន​ពាន​ជ័យលាភី​នេះ​។

​​សម្រាប់​ពាន​ជ័យលាភី​ផ្សេងៗ​ទៀត​រួមមាន Emiliano Martinez ឈ្នះ​ពាន​អ្នកចាំទី​ឆ្នើម​បំផុត​បន្ទាប់ពី​ជួយសង្គ្រោះ​បាល់​កាត់សេចក្តី ១១ម៉ែត្រ​នៅ World Cup ៤គ្រាប់បូករួម​ទាំង​វគ្គ​ផ្តាច់ព្រ័ត្រ​យកឈ្នះ​បារាំង​។ ​រីឯ​លោក Lionel Scaloni ដែល​ជួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ឈ្នះ​ពាន World Cup នោះ​ក៏បាន​ក្លាយជា​គ្រូបង្វឹក​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​ផងដែរ​របស់ FIFA៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm