២០២២ ក.យ.គ ទទួលបានអាហារូបករណ៍ប្រមាណ ៩៥០កន្លែង សម្រាប់ផ្ដល់ដល់និស្សិត

2023/02/28 07:41:54 pm        636

ភ្នំពេញ៖ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់ថា ក.យ.គ នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) កាលពីឆ្នាំ២០២២ ទទួលបាននូវអាហារូបករណ៍ពីតាមគ្រឹះស្ថានអប់រំនានា ប្រមាណ៩៥០កន្លែង សម្រាប់ផ្ដល់ដល់សិស្សនិស្សិត បានសិក្សារៀនសូត្រ ។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ ២០២៣ ក.យ.គ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឯក មនោសែន អនុប្រធាន ក.យ.គ បានលើកឡើងថា នៅឆ្នាំ២០២២ ក្រុមយុវជន ស.ស.យ.ក ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនទាំងអស់ បានធ្វើកិច្ចសហការគ្នាបានយ៉ាងល្អ និងខិតខំបំពេញភារកិច្ចប្រកបដោយ ការទទួលខុសត្រូវ ការប្ដេជ្ញាចិត្ត និងមានឆន្ទៈមោះមុត សម្រេចបាននូវលទ្ធផល​ល្អតាមផែនការកំណត់ ។

ឯកឧត្តម បានបន្តថា ដោយនៅឆ្នាំ២០២២ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានទទួល​អាហារូបករណ៍ពី២៩គ្រឹះស្ថានឧត្តមសិក្សា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ៩៥០កន្លែង ។

ក្នុងឱកាសនោះ ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក និងជាប្រធានក្រុមប្រឹក្សាយុវជន​គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មានប្រសាសន៍ថា ក.យ.គ កំពុងបន្តអនុវត្តសកម្មភាព​របស់ខ្លួន​យ៉ាងសកម្មក្នុងក្របខណ្ឌគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ក្នុងគោលដៅកៀរគរកម្លាំងយុវជន ជានិស្សិតឱ្យចូលរួមក្នុងសកម្មភាពនានា និងចូលជាសមាជិករបស់ ស.ស.យ.ក.បន្ថែមទៀត ព្រមទាំងលើកកម្ពស់សមត្ថភាព អប់រំសីលធម៌ បណ្ដុះស្មារតីយុវជនឱ្យស្រឡាញ់ជាតិ ស្រឡាញ់សន្តិភាព គាំទ្រលើគោលនយោបាយ និងការដឹកនាំរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តម បានបន្តថា ក.យ.គ បង្កើតដំបូងនាឆ្នាំ២០២១ ក្នុងអំឡុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែបានឈរលើស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ដោយរិះរកគ្រប់​មធ្យោបាយ ដើម្បីបំពេញភារកិច្ចសម្រេចជោគជ័យគួរឱ្យកត់សម្គាល់ ខណៈនៅឆ្នាំ២០២២ សម្រេចបាននូវបំពេញបេសកកម្មជាង ៨១ភាគរយ នៃផែនការសកម្មភាពប្រចាំឆ្នាំ និងសូមថ្លែង​អំណរគុណ ដល់សមាជិកទាំងអស់ ដែលបានចូលរួមជាថវិកាសរុបជាច្រើនលានដុល្លារ ជួយគាំទ្រលើកស្ទួយវិស័យអប់រំ និងអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ។

សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ ក.យ.គ. មានគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារសម្រេចបាន ចំណុចខ្លាំង បញ្ហាប្រឈម ដំណោះស្រាយ ព្រមទាំងដាក់ចេញនូវទិសដៅការងារបន្ត ។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២ ក.យ.គ. បានបញ្ចូលសមាជិកភាព តាម UYFC App សរុបចំនួន ៣៣ ៩៣៤នាក់ ហើយនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងអញ្ជើញជាធិបតីក្នុងពិធីបិទសន្និបាត ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm