រុស្ស៊ី ចិន និង​អាហ្វ្រិក​ខាងត្បូង​បញ្ចប់​ហ្គេម​សង្គ្រាម ខណៈ​រុស្ស៊ី​ត្រៀម​ចាប់ផ្តើម​ក្បួន​យោធា​នៅ​ទីលាន​ក្រហម

2023/02/28 09:20:10 pm        549

​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សមយុទ្ធ​កងទ័ពជើងទឹក​រួមគ្នា​ធ្វើឡើង​ដោយ​នាវា​រុស្ស៊ី ចិន និង​អាហ្វ្រិក​ខាងត្បូងបាន​ដល់ទី​បញ្ចប់​ហើយ​។ សមយុទ្ធ​នៅ​មហាសមុទ្រ​ឥណ្ឌាដែលមាន​ឈ្មោះ​កូដ Mosi II បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុងចំណោម​អ្នកការទូត​ប្រទេស​លោកខាងលិច និង​មានការ​រិះគន់​ក្នុង​តំបន់​មួយចំនួន​។

ប្រទេស​អាហ្វ្រិក​ខាងត្បូងនិយាយថា​ ហ្គេម​សង្គ្រាម​ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ​គឺជា «​ទម្លាប់​»។ យោងតាម​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ឲ្យ​ដឹងថា ការហ្វឹកហ្វឺន​នេះ​គឺ​ផ្អែកលើ​ការបង្កើត​កងកម្លាំង​ក​ង​ទ័ពជើងទឹក​ចម្រុះ​ជាតិ​សាសន៍​នៅក្នុង​តំបន់​ដែល​បានកំណត់ និង​សមយុទ្ធ​យុទ្ធសាស្ត្រ​រួមគ្នា​។ ការបាញ់​គ្រាប់មីន​នៅ​សមុទ្រ​ប្រៀបប្រដូច​ការពិតដោយ​ប្រើ​គោលដៅ​រូបតំណាង ហើយ​នាវា​ច្រើន​គ្រឿង​បាន​ចូលរួម​ក្នុង​សមយុទ្ធ​លើ​របៀប​រំដោះ​មនុស្ស ​ដែល​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​នៅលើ​នាវា​ដែល​រឹបអូស​។ ប្រទេស​ចិនបាន​បញ្ជូន​នាវា​ពិឃាត​នាំមុខ​ដោយ​មី​ស៊ី​ល នាវាចម្បាំង និង​នាវា​ផ្គត់ផ្គង់​សម្រាប់​សមយុទ្ធ​នេះ ហើយ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​បញ្ជូន​នាវាចម្បាំង SAS Mendi​។ រីឯ​ប្រទេស​រុស្ស៊ីបាន​បញ្ជូន​នាវាចម្បាំង Admiral Gorshkov និង​នាវា​ដឹក​ប្រេង​។ នាវា Gorskov បំពាក់​មី​ស៊ី​ល Zircon មាន​ល្បឿន​លឿន​ជាង​សំឡេង​ចុងក្រោយ​បំផុត ដូចដែល​បានប្រកាស​ដោយ​ក្រសួងការពារជាតិ​កាលពី​ពេលមុន ប៉ុន្តែ​ពុំបាន​បាញ់​នោះទេ​ក្នុងអំឡុងពេល​សមយុទ្ធ​។

​ទន្ទឹមនឹងនេះការត្រៀម​រៀបចំ​សម្រាប់​ក្បួនព្យុហយាត្រា​ទិវា​ជ័យជំនះ​ប្រចាំឆ្នាំ​ របស់​រុស្ស៊ី​នៅលើ​ទីលាន​ក្រហម​បានចាប់ផ្តើម​នៅក្នុង​តំបន់ Ivanovo កាលពី​ថ្ងៃ​ចន្ទ​។ ក្បួន​រថយន្តយោធា​រុស្ស៊ីដែលមាន​ផ្ទុក​ប្រព័ន្ធ​មី​ស៊ី​ល ​បានចាប់ផ្តើម​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​មូ​ស្គូ មុនពេល​ព្យុហយាត្រា​យោធា​របស់​ប្រទេស​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី៩ ខែឧសភា ដើម្បី​ប្រារព្ធ​ខួប​ការបញ្ចប់​សង្គ្រាមលោកលើកទី​ពីរ​។ មី​ស៊ី​លដែល​ដាក់តាំង​បង្ហាញ​គឺជា​ផ្នែក​នៃ​ព្យុហយាត្រា​នៅ​ទីលាន​ក្រហម ​ក្នុង​ទីក្រុង​មូ​ស្គូ​ចាប់តាំងពី​ឆ្នាំ​២០០៨​ មក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm