រដ្ឋមន្ត្រីក្រសួងសាធារណការកំពុងពិនិត្យគុណភាព និងវឌ្ឍនភាពផ្លូវក្រវាត់ក្រុងទី៣

2023/02/28 02:55:05 pm        501

ភ្នំពេញ ៖ នា​រសៀល​ថ្ងៃទី២៨ ខែ​កុម្ភៈ​ ឆ្នាំ២០២៣ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​និង​កំពុង​ដឹក​នាំ​គណៈប្រតិភូ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ត្រួត​ពិនិត្យ​វឌ្ឍនភាព និង​គុណភាព​រួម​ទាំង​លក្ខណៈ​បច្ចេកទេស​ផ្លូវ​ក្រវាត់​ក្រុង​ទី៣ ដែល​តភ្ជាប់​មហាវិថី​ឈ្នះ​ឈ្នះ​ទៅ​កាន់​ផ្លូវ​ជាតិ​លេខ១។

ផ្លូវ​ក្រវាត់​ក្រុងទី៣ មាន​ប្រវែង​សរុប​ជាង ​៥២គីឡូម៉ែត្រ តភ្ជាប់​ផ្លូវ​ជាតិ​លេខ៦ មហាវិថី​ឈ្នះ ​ឈ្នះ ផ្លូវ​ជាតិលេខ៥ ​ផ្លូវជាតិលេខ៤ ​ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ទៅជាតិលេខ២១ នាំ​កាត់​ទន្លេ​បាសាក់​ព្រម​ទាំង​កោះអន្លង់ចិន ​និង​តភ្ជាប់​ផ្លូវ​ជាតិ​លេខ១ ពិសេស​តភ្ជាប់​ចំណត​កំពង់ផែ​កុងទីន័រ​ថ្មី​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​នៅ​ស្រុក​កៀនស្វាយ។ ផ្លូវ​នេះ​គឺ​ជា​ផ្លូវ​ដ៏​ធំ និង​ទំនើប​ដែល​បម្រើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ និង​ជា​ការ​តភ្ជាប់ផ្លូវអាស៊ាន highway និងផ្លូវរបៀង​សំខាន់ៗ​របស់​មហាអនុ​តំបន់ទន្លេមេគង្គ។

ផ្លូវក្រវាត់ក្រុងទី៣ បានសាងសង់ឡើងក្នុងគម្រោងចំណាយប្រមាណ ២៦៧ លានដុល្លារ​សហរដ្ឋអាមេរិក ​ដោយប្រើរយៈពេលសាងសង់៥៤ខែ និងសម្រេចបានប្រមាណ ៨៩ភាគរយហើយ បើគិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា ​

អត្ថបទដែលទាក់ទង

ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
2026/06/17 06:03:03 pm        1
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/06/17 05:34:20 pm        1
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
2026/06/17 05:11:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ

2026/06/17 09:02:50 pm
​ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
2026/06/17 09:01:25 pm
​មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
2026/06/17 08:41:07 pm
​លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
2026/06/17 08:24:45 pm
​មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
2026/06/17 08:24:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/17 12:26:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am