តំបន់ West Bank នៅតែ​មើលឃើញ​កុប្បកម្ម​ និង​ការវាយប្រហារ ទោះបី​មានការ​ពិភាក្សា​ក៏ដោយ​

2023/02/28 10:17:50 pm        473

​អ៊ីស្រាអែល៖ យ៉ាង​ហោច​ណាស់​លំនៅឋាន​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន ៣០​ខ្នង ​និង​រថយន្ត ​១០០​គ្រឿង​ត្រូវ​បាន​ដុត​បំផ្លាញ​ ជា​ឧប្បត្តិហេតុ​បណ្ដាល​មក​ពី​ការវាយប្រហារ​ទៅលើ​ភូមិ Hawara ដែនដី​ប៉ា​ឡេ​ស្ទី​ន ខណៈ​អំពើ​ហិង្សា​ដោយ​ហ្វូង​មនុស្ស​បាន​កើតឡើង​ បន្ទាប់ពី​ខ្មាន់កាំភ្លើង​ប៉ា​ឡេ​ស្ទី​ន​បាន​បាញ់សម្លាប់​បងប្អូន​ជនជាតិ​អ៊ីស្រាអែល​ពីរ​នាក់​ ខណៈ​ពួកគេ​កំពុង​បើកបរ​រថយន្ត​។ ​

​ការ​កើន​ឡើង​អំពើ​ហិង្សា​កើតមានឡើង​កាលពី​ថ្ងៃអាទិត្យ ទោះបីជា​មានការ​ពិភាក្សា​រវាង​ក្រុមមន្ត្រី​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​នៅ​កំពង់ផែ Aqaba ប្រទេស​ហ្ស៊​កដា​នី ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​កាត់​បន្ថយ​ភាព​តានតឹង​ដែល​បាន​កើន​ឡើង ​បន្ទាប់ពី​ការ​វាយឆ្មក់​របស់​អ៊ីស្រាអែល​ដ៏​ឃោរឃៅ​នៅ​ក្រុង Nablus កាលពី​សប្តាហ៍​មុន​បណ្តាល​ឲ្យ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ​១១​នាក់​ស្លាប់​។​ ​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​នលោក Mahmoud Abbas និយាយ​ថា លោក​បាន​ឲ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​អំពើ​ហិង្សា​នេះ​។

​ការ​បាញ់​សម្លាប់​បងប្អូន​ជនជាតិ​អ៊ីស្រាអែល​ ២​នាក់​នៅ​ផ្លូវ​ប្រសព្វ​មួយ​កន្លែង​ នៅ​ពុំ​ទាន់​មានការ​អះ​អាង​ទទួលខុសត្រូវ​ភ្លាមៗ​នោះ​ទេ​។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu និយាយ​ថា ទាហាន​កំពុង​តាម​ចាប់​អ្នក​វាយប្រហារ ហើយ​កងទ័ព​អ៊ីស្រាអែល​បាន​និយាយ​ថា ​នឹង​បញ្ជូន​កង​ទ័ព​បន្ថែម​ទៀត​ទៅកាន់​តំបន់​នោះ​ដើម្បី​រារាំង​ការវាយប្រហារ​ថ្មីៗ និង​ការពារ​កុំ​ឱ្យ​មាន​កុប្បកម្ម​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm