កម្ពុជាចូលរួមកិច្ចសន្ទនាស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅ UN ជាឱកាសបង្ហាញថាអ្វីជាកម្ពុជាពិត

2023/02/28 11:05:01 pm        540

ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ ថ្លែងថា កម្ពុជាចូលរួមការពាររបាយការណ៍​ជាតិពាក់ព័ន្ធ​នឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) ក្នុងសម័យប្រជុំលើកទី៧៣ នៃគណៈកម្មាធិការ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់អង្គការ​សហប្រជាជាតិ គឺជាវេទិកាកិច្ចសន្ទនាផ្លាស់ប្ដូរយោបល់គ្នា ​និងជាឱកាសបង្ហាញថាអ្វីជាកម្ពុជាពិត ដែលខុសពីការលើកឡើងរបស់សង្គមស៊ីវិល និងបណ្ដាញសារព័ត៌មានអន្តរជាតិមួយ​ចំនួន​បានផ្សព្វផ្សាយផ្ទុយពីការពិត។

ឯកឧត្តម ជិន ម៉ាលីន បានមានប្រសាសន៍បញ្ជាក់តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា តំណាងឱ្យ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយក​រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា ឯកឧត្តម បានដឹកនាំគណៈប្រតិភូពីគ.ស.ម.ក. និងគណៈប្រតិភូអន្តរក្រសួងរួមមាន ចូលរួមការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្ត កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) ដែលជារបាយការណ៍ផ្គួបលើកទី៥ ទី៦ និង ទី៧ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៧៣ នៃគណៈកម្មាធិការ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ឯកឧត្តមថ្លែងថាការការពាររបាយការណ៍នេះ ជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ អង្គការសហប្រជាជាតិ ដែលត្រូវធ្វើឡើងរៀងរាល់៥ឆ្នាំម្តង សម្រាប់តាមដាន​និងការធ្វើឱ្យប្រសើឡើងនូវស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសទាំងអស់ដែលជាសមាជិក។ ការពិនិត្យរបាយការណ៍នេះ គឺជាព្រឹត្តិការណ៍មួយធ្វើឡើងក្នុងទម្រង់ជាកិច្ចសន្ទនាបែបស្ថាបនា (Constructive Dialogue) រវាងគណៈប្រតិភូនៃរដ្ឋភាគី និងសមាជិក សមាជិកានៃគណៈកម្មាធិការ ក្នុងគោលបំណងចែករំលែកឬផ្លាស់ប្តូរនូវការអនុវត្តល្អៗបទពិសោធន៍​ ចំណុចខ្វះខាត កង្វល់ ឬបញ្ហា​ប្រឈមនានា ​ព្រមទាំងទិសដៅការងារសម្រាប់ថ្ងៃអនាគត​ ដើម្បីធានានូវការអនុវត្ត និងការគោរព​តាមបទប្បញ្ញត្តិនៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ នៅក្នុងរដ្ឋភាគី។

ឯកឧត្តមបញ្ជាក់ថា ដំណើរការនៃកិច្ចសន្ទនាបែបស្ថាបនានេះបានផ្ដល់​វេទិកាឱ្យកម្ពុជា​ដែលជា​រដ្ឋភាគីនៃ ​កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ក្នុងការបង្ហាញ​នូវ​សមិទ្ធផល​នានាដែលសម្រេចបានពន្យល់ ​បកស្រាយចំពោះការចោទប្រកាន់ផ្សេងៗ​ពាក់ព័ន្ធសិទ្ធិសេដ្ឋកិច្ច សង្គម ​និងវប្បធម៌ ​ដើម្បីបង្ហាញពីកម្ពុជាពិត ហើយក៏ជាឱកាសក្នុងការទទួលបាននូវអនុសាសន៍​ពីអ្នកជំនាញសិទ្ធិមនុស្សផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm