យុវជន និងភ្ញៀវបរទេសដាក់ពាក្យសុំធ្វើការស្ម័គ្រចិត្ត SEA GAMES កើនដល់ជាង៧៧០០នាក់

2023/02/28 11:16:49 pm        1.1 K

ភ្នំពេញ៖ គិតមកដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលយុវជន ភ្ញៀវបរទេស និងជនមានពិការភាពមានសមត្ថភាពផ្សេងៗគ្នា បានដាក់ពាក្យស្នើសុំធ្វើការងារ​ស្ម័គ្រចិត្ត​រៀបចំព្រឹត្តិការណ៍កីឡា SEA GAMES លើកទី៣២ និងASEAN PARA GAMES ឆ្នាំ២០២៣ បានកើនឡើងដល់៧៧០០នាក់ ​ខណៈនៅព្រឹត្តិការណ៍SEA GAMES២០២៣នេះ មានតម្រូវការយុវជនស្ម័គ្រចិត្តចូលបំរើការចំនួន ៧០០០នាក់។

បើតាមភ្ញៀវបរទេស មកពីសហរដ្ឋអាមេរិក ម៉ាឡេស៊ី និងជប៉ុនជាដើម បានថ្លែងប្រាប់BTV ថា បន្ទាប់ពីយើងបានដាក់ពាក្យស្នើសុំធ្វើការងារស្ម័គ្រចិត្តចូលរួមជួយរៀបចំព្រឹត្តិការណ៍កីឡាSEA GAMES ​ដែលកម្ពុជាធ្វើជាម្ចាស់រៀបចំជាលើកដំបូងឡើងវិញនេះ ​នៅថ្ងៃនេះ យើងនាំគ្នា​មកធ្វើ​បទសំភាសន៍​ផ្ទាល់ដើម្បីទទួលបានការធ្វើការងារស្ម័គ្រចិត្តជាមួយក្រុមយុវជន​ដែលជាកូនខ្មែរចង់​ជួយប្រទេសគេរៀបចំ SEA GAMES និងASEAN PARA GAMES។

យុវនារីមានពិការភាពក៏ បានថ្លែងថា យើងមានការសប្បាយចិត្តខ្លាំងណាស់ដែលសហភាព​សហព័ន្ធយុវជន​កម្ពុជា បានផ្តល់ឱកាសដូចៗជូនយុវជនក្នុងស្រុក ​ក្រៅស្រុក ជនមានពិការភាព និង​ភ្ញៀវបេរទេស គឺមានឱកាសទទួលបានការងារ ​ជាអ្នកធ្វើការស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ SEA GAMES និង​អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីជួយប្រទេសជាតិ បង្កើនភាពទាក់ទាញ និងផ្តល់​បដិសណ្ឋារកិច្ចល្អជូនភ្ញៀវអន្តរជាតិទស្សនាឲ្យមានភាពកក់ក្តៅ។

លោកស្រី គីម សំណាង តំណាងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡា SEA GAMES និងPARA Games២០២៣ មានតម្រូវការជ្រើសរើស​យុវជនស្ម័គ្រចិត្ត​ចូលបម្រើការចំនួន៧០០០នាក់ ហើយគិតត្រឹមព្រឹកថ្ងៃទី២៨ ​ខែកុម្ភៈ ឆ្នាំ២០២៣នេះ មាន​ក្រុមយុវជនក្នុងប្រទេស ​និងភ្ញៀវបរទេស បានចុះឈ្មោះសំភាសន៍ចូលបំរើការងារស្ម័គ្រចិត្ត មាន​ប្រមាណ ៧៧០០នាក់ ក្នុងនោះ មានភ្ញៀវបរទេសជិត ១៣០នាក់ យុវជនមានពិការភាព​ចំនួនជាង៤០រូប។

លោកស្រី គីម សំណាង ថ្លែងថា មកដល់ពេលនេះ ​ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា បាន​ធ្វើសំភាសន៍ជ្រើសរើសអ្នកស្ម័គ្រចិត្តបានប្រមាណ៤៥០០នាក់ ខណៈការចុះឈ្មោះផ្តល់​បទសំភាសន៍​នឹងត្រូវបិទនៅថ្ងៃទី១ ខែមីនា ​និងបិទការទទួលសំភាសន៍នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        159
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm