កាកបាទក្រហមខេត្តព្រះសីហនុ និងស្ទឹងត្រែង ចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីសហការជួយគ្នា

2023/02/28 11:54:14 pm        68

ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហម​កម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលមានឯកឧត្តម គួច ចំរើន ជាប្រធានគណៈកម្មាធិការសាខា និងសា ខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដែលមានឯកឧត្តម ស្វាយ សំអ៊ាង ជាប្រធានគណៈកម្មាធិកា រសាខា ដើម្បីលើកកម្ពស់សាមគ្គីភាពកិច្ច​សហប្រតិបត្តិការ​លើវិស័យមនុស្សធម៌ ជួយគាំទ្រគ្នាទៅវិញទៅមកលើផ្នែកធនធាន បច្ចេកទេស ផ្លាស់ប្តូរព័ត៌មាន តាមរយៈការអនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានវិស័យអាទិភាពចំនួន៤។

ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសាខាទាំងពីរ ដែលមានគំនិតផ្តួចផ្តើម និងឯ កភាពគ្នារៀបចំ​ឱ្យមាន​ការចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហម​កម្ពុជានាថ្ងៃនេះ។ លោកជំទាវបន្តថា នេះគឺជាលើកទី១ ដែលកាកបាទក្រ ហមកម្ពុជា មានសាខាចំនួន២ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដែលនេះជាគំរូឈា នមុខមួយ បានបង្ហាញពីការចែករំលែក នៅក្នុងសមាគមជាតិរវាងសាខា ដែលមានលទ្ធភាពច្រើន ជួយចំពោះសាខាដែលមានលទ្ធភាពតិច និងជាការសម្រាលបន្ទុករបស់ទីស្នាក់ការកណ្តាលផងដែរ។ ថ្វីត្បិ តតែសាខាទាំង២ បានចុះកិច្ចព្រមព្រៀង​ជាមួយគ្នាក៏ដោយ ក៏ទីស្នាក់ការកណ្តាលនៅតែចុះធ្វើអន្តរាគ មន៍ នៅពេលមានការចាំបាច់ ឬតម្រូវការខ្ពស់ពីសាខា និងនៅតែជាជំហរខាងផ្នែកបច្ចេកទេស និងជាបង្អែកក្នុងការកសាងសមត្ថភាពរបស់សាខានីមួយៗឱ្យមានភាពធន់ និងបរិយាបន្ន។

លោកជំទាវក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសាខាទាំងពីរ ក៏ដូចជាសប្បុរសជនគ្រប់ម ជ្ឈដ្ឋាន ដែលតែងតែឧបត្ថម្ភគាំទ្រជួយដល់ការពង្រឹងសមត្ថភាពរបស់សាខា ដើម្បីមានធនធានហិរញ្ញវត្ថុសម្រាប់​បំពេញការងារនៅក្នុងសាខានីមួយៗ និងជូនពរឱ្យកិច្ចសហប្រតិបត្តិការនេះ ទទួលបានជោ គជ័យ និងប្រសិទ្ធភាពខ្ពស់។

លោកជំទាវ ក៏បានលើកទឹកចិត្តដល់បណ្តាសាខាផ្សេងៗទៀតឱ្យគិតគូរពីកិច្ចសហប្រតិបត្តិការរវាងសាខានិងសាខា ដើម្បីបេសកកម្មជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរ ងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត ក្នុងនាមជាជំនួយការឱ្យអា ជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។

ក្នុងឱកាសនៃការចុះហត្ថលេខានេះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហ មកម្ពុជា ខេត្តព្រះសីហនុ បានប្រគល់ថវិកាចំនួន១ម៉ឺនដុល្លារអាម៉េរិក ជូនឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដើម្បីប្រតិបត្តិការមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង។ គោលបំណងនៃការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងសាខាទាំងពីរ គឺដើម្បីកិច្ចសហប្រតិបត្តិការលើការងារចម្បងចំនួន៣ គឺទី១ជួយគ្នាទៅវិញទៅមកក្នុងពេល​មានគ្រោះមហន្តរាយ​កើតឡើង ពេលមានការរីករាលដាលនៃជំងឺឆ្លងនានា កា រងារសុខភាពសហគមន៍ និងគាំទ្រលើផ្នែកបច្ចេកទេស បទពិសោធន៍នៃការបណ្តុះបណ្តាល ឬពេលមានការងារបន្ទាន់ជាក់ស្តែង។ ២ផ្លាស់ប្តូរព័ត៌មាន និងចែករំលែក​លទ្ធផលការងារទៅវិញទៅមក និងទី៣ផ្លាស់ប្តូរទស្សនកិច្ចសិក្សា ដកពិសោធន៍ ក្នុងការងារអភិបាលកិច្ចល្អ ដឹកនាំ និងគ្រប់គ្រងតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ៕ អត្ថបទ៖ សំ ងីម ​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm