ភាគីពាក់ព័ន្ធប្រជុំគ្នាស្វែងរកវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅលើដង

2023/02/28 11:57:36 pm        849

​ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងវិស័យឯកជន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រជុំពិភាក្សាគ្នា ដើម្បីប្រមូលធាតុចូល និងគំនិតថ្មីៗបន្ថែមទៀត ដើម្បីរួមគ្នាអនុវត្តការងារកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវជាពិសេសនាអំឡុងកម្ពុជារៀបចំព្រឹត្តិ​ការណ៍​សំខាន់ៗនាពេលខាងមុខដូចជាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍អង្គសង្រ្កាន្ត និងព្រឹត្តិការបោះឆ្នោតជាតិជាដើម។

លោកជំទាវ មិន ម៉ាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីនេះថា តាមរយៈកិច្ចប្រជុំនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានទទួលមតិយោបល់ និងធាតុចូលជាច្រើនពីភាគីពាក់ព័ន្ធ ជាពិសេសមតិយោបល់ពីបណ្ដាអង្គការ សង្គមស៊ីវិល ដែលធ្វើការងារពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីដាក់ចេញជាវិធានការបន្ថែមទៀតក្នុងឆ្នាំ២០២៣នេះ លើការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

លោកជំទាវបានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ភាគីអង្គការសង្គមស៊ីវិលបានផ្ដល់នូវមតិយោបល់ ក៏ដូចជាសូមណូមពរ ដល់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើការបន្តរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលមានស្រាប់ និងការបន្តផ្សព្វផ្សាយការអនុវត្តច្បាប់ចរាចរណ៍ចំពោះអ្នកបើកបរដែលមិនបានពាក់មួកសុវត្ថិភាព ពិសេសមិនពាក់មួកសុវត្ថិភាពដល់កុមារដល់គ្រប់អាយុឱ្យបានតឹងរឹងបន្ថែមទៀត។

បើតាម គណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើនឡើង១៤ ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍មានជិត ៣ ពាន់ករណី និងបណ្តាលឱ្យមានមនុស្សស្លាប់មានជាង ១៧០០នាក់ ខណៈអ្នករងរបួសវិញមានជាង ៤ពាន់នាក់។ បើតាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងចំណោមបទល្មើសចរាចរណ៍ជិត ៣ ពាន់ករណីនេះ ជនល្មើសចំនួន ៣១៦នាក់ ត្រូវបានបញ្ចូនទៅកាន់តុលាការ៕​អត្ថបទ៖វ៉ន ដារ៉ា



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm