កម្ពុជា​ មានរោងចក្រចំនូន ១ ៩៨២រោងចក្រ និងមានទុនវិនិយោគជាង ១៦ពាន់លានដុល្លារ

2023/02/28 05:31:51 pm        970

ភ្នំពេញ៖ រោងចក្រឧស្សាហកម្មធុនធំ កំពុងដំណើរការនៅកម្ពុជា មានចំនួន ១៩៨២រោងចក្រ បានកើនឡើងជាង ៥ ភាគរយ និងមានទុនវិនិយោគសរុបជាង ១៦ ៦៩០លានដុល្លារអាមេរិក កើនឡើងជិត ២១ភាគរយ។

ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្តីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកនៅក្នុងពិធីបើកសន្និបាតបូកសរុបសកម្មភាពការងារឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា រោងចក្រធុនធំដែលកំពុងដំណើរការ បានផ្តល់ឱកាសការងារមានចំនួន ជាង ១ លានកន្លែង (ស្ត្រីមានជាង ៧៥ ភាគរយ) មានការកើនឡើងជាង ៤% បើធៀបទៅនឹងឆ្នាំ។

ចំណែកតម្លៃបរិមាណផលិតផលសរុបគឺមានចំនួនជាង ១៥ ៨៣៤ លានដុល្លារអាមេរិក មានការកើនឡើង ៨៣ ភាគរយ បើធៀបនឹងឆ្នាំមុន ក្នុងនោះតម្លៃបរិមាណផលិតផលសម្រាប់បម្រើទីផ្សារក្នុងស្រុកមានចំនួនជាង ៤ ៣៥៣ លានដុល្លារអាមេរិក និងតម្លៃបរិមាណផលិតផលសម្រាប់ធ្វើការនាំចេញមានចំនួនជាង ១១ ៤៨១លានដុល្លារអាមេរិក។

ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ចម ប្រសិទ្ធ មានប្រសាសន៍ថា វិស័យឧស្សាហកម្មនៅតែរក្សាបានស្ថិរភាពល្អប្រសើរ បន្ទាប់ពីប្រឈមនឹងឥទ្ធិពលជំងឺកូវីដ-១៩ ដែលធ្លាប់បន្ទុចបង្អាក់ដំណើរការរោងចក និងថយការបញ្ជាទិញមួយចំនួននាពេលកន្លងមក។

ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត បន្តថា ជុំវិញការអភិវឌ្ឍន៍នេះ គឺបានកើតចេញកត្តាសុខសន្តិភាព រួមជាមួយនឹងកំណែទម្រង់បរិយាកាសវិនិយោគ និងធុរកិច្ចជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ការយកចិត្តទុកដាក់ស្តារឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ការរៀបចំប្រព័ន្ធព័ត៌មានវិទ្យាបច្ចេកវិទ្យាឌីជីថល ការពង្រីកទីផ្សារនាំចេញ និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ បានក្លាយជាកត្តាវិវត្តន៍ជាវិជ្ជមាន ក្នុងការប្រែក្លាយកម្ពុជាទៅជាទីតាំងផលិតកម្ម ធុរកិច្ច និងវិនិយោគដ៏សំខាន់ និងមានសក្តានុពល ដែលបានផ្តល់ទំនុកចិត្ត ផ្តល់នូវបរិស្ថានសមស្របទាក់ទាញវិនិយោគិន ធុរជន ទាំងក្នុងនិងក្រៅប្រទេស ឱ្យមកបន្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។

នៅក្នុងឆ្នាំ២០២២ មានរោងចក្រថ្មីកើតឡើងចំនួន ១៨៦ រោងចក្រ ខណៈដែលមានរោងចកបិទទ្វារចំនួន ៨៣រោងចក្រ, មានន័យថា បន្ទាប់ពីកាលៈទេសៈដ៏លំបាកដែលបណ្តាលមកពីជំងឺកូវីដ-១៩ រោងចក្រកើតថ្មី មានកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ បើធៀបនឹងស្ថានភាពរោងចក្របិទទ្វារ៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់
2026/04/23 08:38:03 pm        1
សម្តេចធិបតី ៖ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពិតជាត្រឹមត្រូវ
2026/04/23 08:35:00 pm        1
សម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ
2026/04/23 08:24:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ៣នាក់ នៅទីក្រុង Dnipro របស់អ៊ុយក្រែន

2026/04/23 09:28:06 pm
​មេបញ្ជាការកងទ័ពប៉ាគីស្ថានលោក Munir ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Pezeshkian
2026/04/23 09:27:27 pm
​មនុស្ស ១១នាក់ស្លាប់ ក្នុងគ្រោះថ្នាក់រថយន្តបុកគ្នានៅភាគខាងជើងប្រទេសឥណ្ឌា
2026/04/23 09:27:00 pm
​កង្វះខាតប្រេងបណ្តាលឲ្យអ្នកបើកបររង់ចាំអស់រយៈពេលរាប់ម៉ោង ដើម្បីចាក់ប្រេងនៅបូលីវី
2026/04/23 09:26:34 pm
​ពលរដ្ឋអ៊ីរ៉ង់រស់នៅទីក្រុងតេអេរ៉ង់មិនទុកចិត្តការបន្តបទឈប់បាញ់របស់អាមេរិក
2026/04/23 09:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/23 07:30:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am